ប្រភពដែលស្និទ្ធនឹងលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា ចាប់ តាំង ពីលោក សាន វិជ្ជាសារ៉ាវុធ ទទួលបានតំណែង ជាប្រធានសាខាកាំកុងត្រូលខេត្ត បន្ទាយមានជ័យ គឺតែងចាត់ វិធា នការត្រួតពិនិត្យគុណភាពទំ និញ ជាពិសេសគ្រឿងឧបភោគបរិភោគ លើទីផ្សារក្នុងខេត្តបន្ទាយមាន ជ័យ ជាញឹក ញាប់។ ក៏ប៉ុន្តែលោក សាន វិជ្ជាសារ៉ាវុធ ជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូល ទំនិញខូចគុណភាព ចំណីអាហារខូច គុណភាពមានលាយសារធាតុគីមីតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុកព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម។ ប្រសិនបើលោក សាន វិជ្ជាសារ៉ាវុធ អនុវត្តន៍ត្រឹមត្រូវតាមតួនាទីរបស់ខ្លួននោះ គឺគ្មានឈ្មួញណាអាចនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីមកលក់ចែកចាយតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ យ៉ាងពេញបន្ទុកដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើលទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ខ្លះផងព្រោះលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម កំពុងបណ្ដោយឲ្យលោក សាន វិជ្ជាសារ៉ាវុធ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ អាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងកសិកម្ម ទើបហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។ ប្រភពបានឲ្យដឹងទៀតថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម គឺជាខ្នងបង្អែករឹងមាំរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាគយកាំកុងត្រូលខេត្តបន្ទាយមានជ័យ ហេតុនេះហើយទើបលោក សាន វិជ្ជាសារ៉ាវុធ បន្តប្រព្រឹត្តអំពើពុករលួយ។
ប្រភពដែលស្និទ្ធនឹងលោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា ឈ្មួញដែលបង់លុយតាមការកំណត់តែងតែអាចនាំចូលចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត យ៉ាងរលូនហើយឈ្មួញដែលមិនបង់លុយតាមការកំណត់ត្រូវប្រឈមនឹងការបង្ក្រាបយកស្នាដៃជាមិនខាន។
កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ក្រាបចំណីអាហារខូចគុណភាពមានលាយសារធាតុគីមីដូចជា អណ្ដាតជ្រូក ក្រលៀនជ្រូក ពោះវៀនជ្រូក និងក្រពះជ្រូក រាប់តោន។ ប្រភពពីសមត្ថកិច្ចចូលរួមក្នុងការបង្ក្រាបបានឲ្យដឹងថា ចំណីអាហារដូចខាងលើនេះចំនួន១៥០០គីឡូក្រាមត្រូវបានមន្ត្រីកាំកុងត្រូលចាត់វិធានការបង្ក្រាប ចំណែកម្ចាស់ទំនិញនិងអ្នកអូសរទេះបានរត់គេចខ្លួននៅពេលមន្ត្រីកាំកុងត្រូលចាត់វិធានការត្រួតពិនិត្យ។ ប៉ុន្តែប្រភពខ្លះបានឲ្យដឹងថា មន្ត្រីកាំកុងត្រូលនៅច្រកប៉ោយប៉ែត បង្ក្រាបតែឈ្មួញដែលមិនបង់លុយតាមការកំណត់ប៉ុណ្ណោះ ចំណែកឈ្មួញដែលបង់លុយតាមការកំណត់របស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងបក្ខពួកតែងចៀសផុតពីការបង្ក្រាប ។បឋម