ប្រភពពីមន្ត្រីអង្គភាពសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹ ងលោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា បច្ចុ ប្បន្នលោក សាន វិជ្ជាសារ៉ាវុធ និងបក្ខពួកគាបសង្កត់យ៉ាងខ្លាំង ទៅលើពលរដ្ឋក្រីក្រទន់ខ្សោយ ដែលនាំចូលចំណី អាហារឬគ្រឿង ឧបភោគបរិភោគបន្តិចបន្តួច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបានប្រាក់ចំណូលទិ ញអង្ករច្រកឆ្នាំង។ ផ្ទុយទៅវិញមន្ត្រីកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមការគ្រប់គ្រងរបស់លោក សាន វិជ្ជាសារ៉ាវុធ ឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលបន្លែត្រីសាច់ គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ និងប្រហិតខូចគុណភាពក្នុងមួយថ្ងៃៗរាប់សិបតោន។ ដូច្នេះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ គឺជារឿងដែលមិនអាចបិទបាំងបានទេ ហើយលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម មិនគួរបណ្ដែតបណ្ដោយឲ្យលោក សាន វិជ្ជាសារ៉ាវុធ ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ មានការរិះគន់ចំៗថា លោក សាន វិជ្ជាសារ៉ាវុធ កំពុងប្រើល្បិចដើរត្រួតពិនិត្យគុណភាពទំនិញលើទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ក៏ប៉ុន្តែជាក់ស្ដែងលោក សាន វិជ្ជាសារ៉ាវុធ និងបក្ខពួកគឺជាអ្នកឃុបឃិតឲ្យឈ្មួញនាំចូលចំណីអាហារមានលាយសារធាតុគីមី ទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ យ៉ាងគំហុក។
ថ្មីៗនេះមន្ត្រីកាំកុងត្រូលនៅអង្គភាពសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានអំពាវនាវឲ្យលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីនិងអំពើពុករលួយបក្ខពួកនិយមរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ជាបន្ទាន់។ ដោយហេតុថា ទោះបីទទួលរងការព្រមានពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល កាលពីពេលថ្មីៗនេះក៏ដោយ ក៏លោក សាន វិជ្ជាសារ៉ាវុធ នៅតែបន្តប្រព្រឹត្តអំពើពុករលួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាត់វិធានការទៅលើលោក សាន វិជ្ជាសារ៉ាវុធ ជាបន្ទាន់ដើម្បីកុំឲ្យប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ រូបនេះធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀត។
ប្រភពពីមន្ត្រីនៅក្នុងអង្គភាពសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលលោក សាន វិជ្ជាសារ៉ាវុធ ចូលមកកាន់តំណែងជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ គឺលោក សាន វិជ្ជាសារ៉ាវុធ កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ជាបន្ទាន់។ បើមិនដូច្នេះទេលោក សាន វិជ្ជាសារ៉ាវុធ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត ហើយពេលខ្លះលោក សាន វិជ្ជាសារ៉ាវុធ ហ៊ានយកឈ្មោះលោក ម៉ក់ ពេជ្ជរិទ្ធ មកបិទបាំងទង្វើរបស់ខ្លួន។
មន្ត្រីសាខាកាំកុងត្រូលក្នុងខេត្តបន្ទាយមានជ័យ មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក សាន វិជ្ជាសារ៉ាវុធ បើកដៃឲ្យក្រុមមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអ្វីៗតាមអំពើចិត្តជាពិសេសទាក់ទងនឹងការឃុបឃិតឲ្យឈ្មួញនាំចូលចំណីអាហារខូចគុណភាពមានលាយសារធាតុគីមី ឬគ្រឿងឧបភោគបរិភោគដែលហួសកាលកំណត់ប្រើប្រាស់ជាដើម។ លើសនេះទៅទៀតលោក សាន វិជ្ជាសារ៉ាវុធ បានដកហូតមន្ត្រីដែលមានក្របខ័ណ្ឌចេញពីការងារហើយយកសាច់ញាតិរបស់ខ្លួន២នាក់ទៅធ្វើជាអ្នកត្រួតពិនិត្យទំនិញតាមរថយន្ត តាមរទេះ នៅច្រកប៉ោយប៉ែត។ ទង្វើរបស់លោក សាន វិជ្ជាសារ៉ាវុធ កំពុងប្រឈមនឹងការរិះគន់យ៉ាងខ្លាំងព្រោះលោក សាន វិជ្ជាសារ៉ាវុធ កំពុងពង្រឹងបណ្ដាញពុករលួយដើម្បីប្រមូលលុយយកទៅធ្វើមានធ្វើបានដោយគ្មានខ្លាចក្រែងអ្វីឡើយ។(មានត)