រាជធានីភ្នំពេញ ៖ ថ្មីៗមានផ្ទៃក្នុងប្រភពបានខ្សឹបលើក ឡើងថាឧត្តមសេនីយ៏ត្រី ពិត បញ្ញា ស្នងការងរាជធានីភ្នំពេញ កំពុង តែ ជញ្ជក់ឈាមអាជីវករយ៉ាង ពេញបន្ទុកដើម្បីប្រមូលចំណូលខ្មៅ យកទៅផ្គាប់ចិត្តជូនលោកស្នងការថ្មី លោក ស ថេត ! ហើយប្រសិន ជាមានរឿងនេះមែន វាជាករណី អសមត្ថភាព នឹងគឺជារឿងដ៏គួរអោយភ្ញាក់ផ្អើល បំផុតសម្រាប់មហាជនក្នុងរាជធានីភ្នំពេញ ។
ប្រត្តិកម្មពីមហាជន ក្រុមឈ្មួញអ្នករកស៊ីដឹកឥវ៉ាន់ជាច្រើន នាក់ដែលធ្លាប់តែរកស៊ីដោយសុខ សានអស់រយៈពេលជា យូរឆ្នាំណាស់មកហើយ បាននាំគ្នាបញ្ចេញប្រតិកម្មខ្លាំងៗ និងធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះ សកម្មភាពរបស់កម្លាំងនគរបាលការិយាល័យប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ស្នងការរងនគរបាលទទួលផែនការងារសេដ្ឋកិច្ច ដោយសារពួកគេបាន បញ្ចេញយុទ្ធនាការចុះចាប់រថយន្តដឹកទំនិញនិងចុះឆែកតាមឃ្លាំងស្តុកទំនិញជាដើមបើសិនម្ចាស់រថយន្តនិងម្ចាស់ទីតាំងទាំងនោះមិនបានបង់លុយជូនតាមការកំណត់របស់ពួកគេទាទេនោះ ! ។
ចាប់តាំងពីមានការផ្លាស់ប្តូរស្នងការនគរបាលថ្មីមកគឺលោកឧត្តមសេនីយ៍ឯក ស ថេត ជំនួសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្រាប់តែកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រោមការដឹកនាំលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា បានបែងចែកជាក្រុមៗដើម្បីចុះទៅតាមឃ្លាំងស្តុកទំនិញទាំងអស់នៅទូទាំងរាជធានីភ្នំពេញ មិនលើកលែងឲ្យមួយនោះឡើយ ។ ហើយដោយតម្រូវឲ្យម្ចាស់ ឃ្លាំង ឬម្ចាស់ទំនិញទាំងនោះបង់លុយជូនពួកគេប្រចាំខែ ឬប្រចាំថ្ងៃ បើមិនបង់ជូនទេនោះពួកគេសហការជាមួយតំណាងអយ្យការចុះចាប់តែម្តង មិនថាឃ្លាំងស្តុកទំនិញទាំងនោះស្របច្បាប់ ឬមិនស្របច្បាប់នោះឡើយ ពោលឲ្យតែមិនបានបង់ជូនតាមដូចបំណងរបស់ពួកគេចង់បានមិនខុសពីអាកខ្យងយកឈាមនោះទេ។
ប្រភពដដែលបានបន្តថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទាំងនេះក្រៅពីការចុះទៅបង្ក្រាបតាមឃ្លាំងស្តុកទំនិញខ្លះទៀតបានចុះទៅចាប់រថយន្តដឹកទំនិញ ដោយបង្ខំឲ្យម្ចាស់រថយន្តទាំងនោះត្រូវបង់តាមការកំណត់ប្រចាំថ្ងៃ ឬប្រចាំខែជូនពួកគេ ឬមួយបង់តាមក្បាលរថយន្តតែម្តងក្រោយមានការក្តៅក្រហាយនិងសកម្មភាពរបស់ក្រុមលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា យ៉ាងខ្លាំង ហើយពួកគេគ្រោងដាក់ពាក្យប្តឹងដោយផ្ទាល់ទៅកាន់លោក ស្នងការ ឫ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឫដាក់ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៀតផង? ។
មិនតែប៉ុណ្ណោះប្រភពមន្ត្រីធំ និងឧកញ៉ាស្និទ្ធ និងលោកឧបនាយករដ្ឋមន្ត្រីពីរ បី នាក់ នូវបានខ្សឹបប្រាប់អោយដឹងផងដែរថា ៖ ការរកស៊ីនាពេលកន្លងទៅ ពោលតាំងពីមិនទាន់ផ្លាស់ប្តូរស្នងការមកនោះ គឺមិនមានបញ្ហាអ្វីឡើយ បើទោះគាត់ត្រូវឧបត្ថម្ភខ្លះជូនសមត្ថកិច្ចដើម្បីយកទៅចាត់ចែងកងកម្លាំងលើកិច្ចរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណះ ប៉ុន្តែចាប់ពីតាំងពីមានការផ្លាស់ប្តូរស្នងការមកនោះ ស្រាប់តែកើតមានក្រុមកម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចទាំងនេះ ឡើងហើយបានចាប់ផ្តើមបញ្ចេញសកម្មភាពចុះទៅធ្វើព្យុះធ្វើភ្លៀងគ្រប់តាមកន្លែង តាមឃ្លាំងស្តុកទំនិញរបស់លោក ដែលនាំចូលស្របច្បាប់ហើយបានកំណត់ឲ្យបង់លុយមួយក្បាលរថយន្ដដឹកទំនិញ ១០០ទៅ ៣០០ ដុល្លារបើមិនបង់ជូនទេនឹងចាប់ឃាត់តែម្តងគ្មានការលើកលែងឲ្យនោះឡើយ ។
ប្រភពជាមន្ត្រីកងកម្លាំង១រូបទៀត ក៏បានលើកឡើងនូវបញ្ហាទាំងនេះផងដែរ ថា ៖ ដោយសារតែក្រុមគ្រួសាររបស់លោក ជាអ្នករកស៊ីនាំចូលទំនិញ ស្របខ្លះមិនស្របខ្លះយកមកចែកចាយស្រាប់តែត្រូវក្រុមកម្លាំង នគរបាលរបស់លោក ពិត បញ្ញា ទាំងនេះ បានមកគាបជម្រឹត កំណត់ឲ្យបង់លុយដោយមួយក្បាលរថយន្ត ៣០០ដុល្លារ បើមិនបង់ជូនទេ នឹងចាប់ឃាត់តែម្តងដោយសហការជាមួយព្រះរាជអាជ្ញា ។ ហើយតាមព័ត៌មានមួយចំនួនពីមន្ត្រីនគរបាលនៅក្នុងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចមួយចំនួនក៏បានលួចបង្ហើបថា ៖ កម្លាំងនគរបាលរបស់អង្គភាពត្រូវតែធ្វើយ៉ាងដូច្នេះបើមិនធ្វើដូច្នុះទេតើបានលុយឯណាបង់ជូនមេ និងទុកសម្រាប់ខ្លួនឯងពេលយប់នាំប្រពន្ធកូនស៊ីស៊ប់នោះ ។ពីព្រោះតែមួយខែៗត្រូវបង់ជូនមេ និងថ្នាក់ដឹកនាំថ្មីមិនតិចជាង១៥ ម៉ឺនដុល្លារទេ ក្នុងមួយខែៗ ។ ហេតុនេះហើយទើបត្រូវតែខិតខំរកលុយឲ្យបានលើសពី ១៥ម៉ឺនដុល្លារ ដើម្បីទុកចែកគ្នាតែនៅទីបំផុតគឺជាអ្នកវ័ន្តករជាមួយក្រុមអាជីវករ ប្រឈមប្ដឹងពីអាជីវករ និងអ្នករកស៊ីវិញ។
ជុំវិញបញ្ហានោះដែរ តាមក្រុមអជីវករអ្នករកស៊ីក៏បានទទូចលើកឡើងផងដែរថា ៖ គួរតែលោក នេត សាវឿន ដែលជានាយអគ្គស្នងការនគរបាលជាតិ មេត្តាពិនិត្យពីលើលោកស្នងការរាជធានីភ្នំពេញ ស ថេត ផង ។ ព្រោះថា បញ្ហានេះបើតាមការអំពាវនាវរបស់មហាជនហាក់ដូចជាក្រុមមន្ត្រីកំពង់តែប្រឹង គាបជម្រឹតប្រជាពលរដ្ឋ ឈ្មួញ ក្រុមហ៊ុន អ្នករកស៊ី ដើម្បីយកទៅផ្គាប់ចិត្តស្នងការរាជធានីភ្នំពេញថ្មី ដែលគាត់ទើបតែចូលកាន់តំណែង ខ្លាចលោគាត់អសមត្ថភាពដូចជាផ្ទៃក្នុងទម្លាយមែន ។
បញ្ហានោះដែរព្រោះការរកស៊ីទូទៅបើមានការគៀប សង្កត់យ៉ាងដូច្នេះគ្មានការយោគយល់នោះទោះបីជាទំនិញ ស្របច្បាប់តើឲ្យពួកគេរកស៊ីចំណេញម្តេចកើត ហើយការជួយឧបត្ថម្ភជូនដល់កម្លាំងនគរបាលជារឿងធម្មតា ជាការលើកទឹកចិត្ត ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ តែបើមានការកំណត់បែបនេះ នោះពួកគេមិនអាចទទួលយកបានទេ ត្រូវតែងើបតវ៉ាប្រឆាំងជាដាច់ខាត។
ករណីនេះ ដែរអង្គភាពប្រឆាំងអំពើពុករលួយមិនគួរ នឹងមើលរំលងពីភាពអសកម្មការងាររបស់លោក ពិត បញ្ញា នោះទេ ក្រែងលោថា ៖ លោកស្នងការ ស ថេត ជាប់ត្រគៀកចូលមកអង្គុយថ្មីៗ ត្រូវការស្រង់ដើមដូចគេថាមែន ក៏អាចថាបាន ហើយគួរតែមានវិធានការ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើលោកឧត្តមសេនីយ៍ត្រី ពិត បញ្ញា ផង ដែលកំពង់តែភ្លេចខ្លួន នឹងជិះសេះលែងដៃប្រព្រឹត្ពអំពើពុករលួយ ធ្វើមានបានសម្រាប់ខ្លួនឯង និងចែកបក្ខពួក ដែលលោក ពិត បញ្ញា ថាមួយភាគធំទៀត ទុកក្បៀសសម្រាប់បង់អោយថ្នាក់លើ ។ប្រភពពីថ្ងៃត្រង់