ប្រជាពលរដ្ឋក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង លោក សុខ លូ អភិបាលខេត្តកំពង់ធំ ចាត់វិធានការទប់ស្កាត់បទល្មើស បំផ្លាញព្រៃអង់តែន ជាបន្ទាន់។ បើបណ្តែតបណ្តោយត ទៅទៀតគឺព្រៃអង់តែនចៀសមិនផុត ពីសេចក្តីវិនាសសាបសូន្យនាពេលឆាប់ៗ ខាងមុខនោះ ទេ ព្រោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវបានគេដឹងថា ជាមេខ្លោងធំនៅពី ក្រោយមហន្តរាយ ព្រៃឈើ។ សូម្បីតែព្រៃឡង់នៅក្នុងស្រុកសន្តាន ក៏ប្រឈមនឹងសេចក្តីវិនាសដែរ ព្រោះលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បណ្តោយឲ្យមន្ត្រីបរិស្ថាន ប្រចាំតំបន់ប្រៃឡង់ធ្វើអ្វីៗតាមអំពើចិត្ត។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃអង់តែនក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កើត ឡើង យ៉ាងពេញបន្ទុក។ មជ្ឈដ្ឋាននានាបានរិះគន់ថា លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ មិនចាត់វិធានការ បង្ក្រាបបទល្មើសបំផ្លាញព្រៃអង់តែន យ៉ាងមហន្តរាយនោះទេ ហើយបណ្តោយឲ្យមន្ត្រី បរិស្ថានប្រចាំតំ បន់ព្រៃអង់តែន ធ្វើអ្វីៗតាមអំពើចិត្ត។
ប្រជាពលរដ្ឋក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា បើគិតពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មកដល់ពេលនេះ គឺក្នុងមួយថ្ងៃៗមានសកម្មភាព ដឹកជញូនឈើចេញពីព្រៃអង់តែន តាមរថយន្តសាំយ៉ុង គោយន្តកន្ត្រៃ គោយន្តកែច្នៃនិងរ ទេះក្របី ចាប់ពី១០គ្រឿងឡើងទៅ។ ប្រភពបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំ ណាក់មន្ត្រីបរិស្ថានប្រចាំ តំបន់ព្រៃអង់តែន ទេនោះគឺគ្មាននរណាអាចចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃអង់តែន តាមអំពើចិត្តបានឡើយ។ ប្រភពខ្លះបានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ទើបមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃអង់តែនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ មានត