ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទំនប់រលកក្រុងព្រះសីហនុ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទំនប់រលកយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការសម្របសម្រួលពីសំណាក់មន្ត្រីគយធំៗក្នុងខេត្តព្រះសីហនុ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងចំណោមឈ្មួញនាំចូលទំនិញគេចពន្ធនិងប្រេងសាំងគេចពន្ធតាមច្រកទំនប់រលក គឺឈ្មួញឈ្មោះ វិចិត្រ ធ្វើសកម្មភាពខ្លាំងក្លាជាងគេ ព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារ។
មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយពេញបន្ទុករបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ដោយ ក៏មេគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ជាក់ស្តែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ហើយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក នោះទេ។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ងាប់ត្រគាកស្តូក មិនចាត់វិធានការស៊ើបអង្កេតទៅលើរឿងអាស្រូវច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកទាល់តែសោះ។
បើតាមឈ្មួញនិងអាជីវករមួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក គាបយកលុយលើតុក្រោមតុពីពួកគេកាន់តែច្រើនឡើងៗ បើទោះបីពួកគេនាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយ។ ផ្ទុយទៅវិញលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ មជ្ឈដ្ឋាននានាបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីមន្ត្រីគយធំៗនៅខេត្តព្រះសីហនុ និងពីមន្ត្រីគយជាន់ខ្ពស់នៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទេនោះគឺលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ ជាងនេះទៅទៀតមិនដឹងថា មកពីមូលហេតុអ្វីនោះទេ ទើបលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទុកឲ្យលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បង្កើនសកម្មភាពពុករលួយយ៉ាងពេញបន្ទុក។មានត