ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកកំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក កំពុងបង្កើនសកម្មភាពប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ទន្ទឹមនឹងនេះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក គាបសង្កត់យកលុយលើតុក្រោមតុពីក្រុមឈ្មួញនិងក្រុមអាជីវករតូចតាចតាមរបៀបពុករលួយដោយគ្មានញញើតអ្វីឡើយ ព្រោះមានការឃុបឃិតជាប្រព័ន្ធ។
ប្រភពស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក បានឲ្យដឹងថា ការដែលលោក ណុប សំអាន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីមេគយធំៗក្នុងខេត្តព្រះសីហនុ ក៏ដូចជាពីសំណាក់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ហេតុនេះហើយទើបលោក ណុប សំអាន តែងប្រើឈ្មោះលោក គុណ ញឹម ជាមេគយធំ ដើម្បីបិទបាំងទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួលដោយប្រើអំណាចគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចកាន់តែខ្លាំងឡើងៗ។ ចំណែកឈ្មួញធំៗដូចជាឈ្មួញឈ្មោះ វិចិត្រ និងឈ្មួញច្រើននាក់ទៀតត្រូវបានលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក ឃុបឃិតឲ្យនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ប្រេងសាំងគេចពន្ធ ទំនិញខុសច្បាប់តាមអំពើចិត្ត ហើយមានការបែងចែកផលប្រយោជន៍យ៉ាងរលូន។
មន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថា នៅអំឡុងខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២០ នេះលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញធំៗកាន់តែខ្លាំងឡើងៗ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះលោក គុណ ញឹម អគ្គនាយកគយនិងមេគយធំៗ ក្នុងខេត្តព្រះសីហនុ ជាអ្នកសម្របសម្រួលឲ្យលោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនទាន់បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យគយច្រកទំនប់រលក និងបក្ខពួកនោះទេ បើទោះបីបណ្តាញព័ត៌មាននានាផ្សព្វផ្សាយជាបន្តបន្ទាប់ក៏ដោយ។មានត