ប្រភពដែលស្និតបានឲ្យដឹងថា លោក ផាត់ សំណាង មានតួនាទី ជាអនុប្រធាន ក៏ពិតមែន តែគាត់ក្តាប់ អំណាចណែនពេញ ដៃក្នុង ការឃុបឃិតបើកភ្លើងខៀវឲ្យឈ្មួញ ទាំងតូចទាំងធំនាំចូល ទំនិញគេចពន្ធនិង បង់ពន្ធមិនគ្រប់ជាច្រើន ប្រភេទជា ពិសេស ទំនិញខុសច្បាប់ដោយ មិនបានធ្វើការត្រួតពិនិត្យឲ្យស្របតាម គោលការណ៍ប្រមូលពន្ធរដ្ធរបស់ ថ្នាក់លើនោះ ទេ។ ក្រុមឈ្មួញ នាំចូលទំនិញ តាមទូកនិងតាមកប៉ាល់ មកឡើងនៅច្រកកំពង់ផែទំនប់រល កបានឲ្យដឹងថាបច្ចុប្បន្ន លោក ផាត់ សំ ណាង និងលោក ណុប សំអាន មេគយច្រកទំនប់រលក កំពុងតែប្រើអំណាច គាបយក លុយពីពួកគាត់ស្រស់កាន់តែច្រើន ឡើង ៗទៅតាមល្បិចកលរបស់ខ្លួន ដែលធ្លាប់ប្រើជាយូរឆ្នាំ មកហើយ។
ទំនិញខុសច្បាប់ និងបង់ពន្ធ ប្រហែល ៣០ភាគរយ កំពុងហូរចូល តាមច្រក ផែទំនប់រលក នៃខេត្តព្រះសីហនុ ដោយសារមានការ សម្របសម្រួល គៃបំបាត់ ចំណូលពន្ធ ពីមន្ត្រីជំនាញ គយនិងរដ្ឋាករ ប្រចាំច្រកនេះ ហើយគេដឹងថា អ្នកដែលមាន មុខ ចាត់ចែង ប្រមូលផលប្រយោជន៍ ពីអំពើលួចគេចពន្ធ យកទៅច្រកហោ ប៉ៅ ធ្វើមានធ្វើបាន ផ្ទាល់ខ្លួន ខ្លាំងជាងគេ គឺលោក ផាត់ សំណាង ដែលមានតួនាទីជា អនុប្រធាន ការិយាល័យ គយនិង រដ្ឋាករ ប្រចាំផែ ទំនប់រលក ទទួលផ្នែក ត្រួត ពិនិត្យ។
ប្រភពបានឲ្យដឹងទៀតថា លោក ផាត់ សំណាង និងលោក ណុប សំអាន បានបង្ខំឲ្យពួកគាត់បង់ លុយក្រៅផ្លូវការ ឬរាប់ក្បាលរថយន្ត ដឹកជញ្ជូនទំនិញ ពីផែទំនប់រលក យកលុយដោយមិនចេញវិក្កយបត្រ នោះទេ។ ទំនិញគេចពន្ធ ឬទំនិញ បង់ពន្ធមិនគ្រប់ ដែលឈ្មួញ សម្រុកនាំចូលតាមច្រក ទំនប់រលក មានដូចជាស្ករស ទំនិញចាប់ហួយ ស្រាបៀរ សំបកកង់រថយន្ត ដែក ស៊ីម៉ងត៍ គ្រឿងសំណង់ គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិចត្រូនិក ព្រមទាំង ប្រេងសាំង ផងដែរ។ ទំនិញ ដែលនាំចូល តាមច្រកនេះ បង់ពន្ធច្រើនបំផុត ៣០ភាគរយ ក្រៅពីនោះ លោក ផាត់ សំណាង ជួយគៃបន្លំពន្ធ ដូចជាបង់ពន្ធ ដោយក្លែងភេទទំនិញ ឬបង្វែរទៅបង់ថ្លៃបាយ ជាដើម។
ឈ្មួញទាំងនោះ មានដូចជា ឈ្មួញឈ្មោះ តាធី ឈ្មួញឈ្មោះ ចែរ៉ា ឈ្មួញឈ្មោះ ចែរី ឈ្មួញឈ្មោះ ណុប ឈ្មួញឈ្មោះ កូ ឈ្មួញឈ្មោះ សុខុម និងឈ្មួញឈ្មោះ ហួត ជាដើម ហើយឈ្មួញទាំងអស់នេះ គឺជាឈ្មួញ ជើងចាស់ យូរឆ្នាំមកហើយ។ ដោយ ឡែក លោក ហាក់ ម៉ៅ បានក្លាយជា អ្នកម៉ៅការ ដឹកទំនិញគេចពន្ធ ប្រចាំច្រក ទំនប់រលក គ្មាននរណា ហ៊ានប៉ះពាល់ ម្តងណាឡើយ។ លោក ផាត់ សំណាង បានតម្រូវឲ្យឈ្មួញ បង់លុយក្បាលរថយន្ត ក្នុងមួយគ្រឿងពី ៣០០ទៅ ៥០០ដុល្លារ ហើយក៏មានការ បង់លុយ ក្រោមតុ ក្នុងមួយឯកសារយ៉ាងតិចពី ៧០ដុល្លារឬជាង ១០០ដុល្លារ?។បឋម