ប្រភពពីប្រជាពលរដ្ឋក្នុងភូមិជីម៉ឺន បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់ បង្កប់ដោយល្បែងច្រើន ប្រភេទដូចជា បៀអា ប៉ោង និងកន្ទុយលេខ ជាដើម ហើយមានពលរដ្ឋ ក្នុងមូលដ្ឋានចូលរួមលេងល្បែង ស៊ីសងកាន់តែច្រើន ឡើងៗ។ ប្រភពបានឲ្យដឹងទៀតថា មេឃុំកំពង់គ្រែង ក៏ដូចជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំកំពង់គ្រែង ព្រមទាំងអភិបាលស្រុកទឹកឈូ និងអធិការនគរបាលស្រុកទឹកឈូ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងនៅក្នុងភូមិជីម៉ឺន នោះទេ។ សេចក្ដីរាយការណ៍ពីអ្នកធ្លាប់ចូលរួមលេងល្បែងស៊ីសងក្នុងភូមិជីម៉ឺន បានឲ្យដឹងថា ឈ្មោះ នី គឺជាអ្នកបើកល្បែងស៊ីសងដោយមានអ្នករត់ការបង់លុយឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់បង្កប់ដោយល្បែងស៊ីសងច្រើនប្រភេទទៀតយ៉ាងគគ្រឹកគគ្រេងដោយគ្មានមន្ត្រីអាជ្ញាធរឬសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពេលល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋានពួកគាត់ គឺបទល្មើសផ្សេងៗជាពិសេសអំពើចោរកម្មនិងអំពើហិង្សាក្នុងគ្រួសារជាដើមកើតឡើងគួរឲ្យព្រួយបារម្ភធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងភូមិជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ជាបន្ទាន់ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិជីម៉ឺន បានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺឈ្មោះ នី មិនអាចបើកសង្វៀនបញ្ជល់មាន់ទ្រង់ទ្រាយធំបង្កប់ល្បែងស៊ីសងច្រើនប្រភេទក្នុងមូលដ្ឋានពួកគាត់ដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះហើយទើបពួកគាត់អំពាវនាវយ៉ាងទទូចឲ្យលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកទឹកឈូ ជាបន្ទាន់ព្រោះអភិបាលស្រុកទឹកឈូ និងអធិការនគរបាលស្រុកទឹកឈូ កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងសុខស្រួលគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា បច្ចុប្បន្នអំពើចោរកម្មកើតឡើងគួរឲ្យភ័យខ្លាច ហើយអ្នកភូមិខ្លះចាញ់ល្បែងអស់លុយកាក់ មាសប្រាក់ ដីធ្លី ផ្ទះសម្បែង ដោយសារតែល្បែងស៊ីសងនេះតែម្តង។មានត