លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់

By | March 4, 2019

សេចក្ដីរាយការណ៍​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ទើប​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ និង​ឈ្មួញ​ដទៃទៀត​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួនយ៉ាងរលួន ​។ ក្នុងនោះ​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​ជា​ជំនួយការ​របស់លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ នោះទេ​ព្រោះ​មានការ​យោគយល់​ថា​ជា​គ្នាឯង​។ លើស​នេះ​ទៅទៀត​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ ស្រ៊ុន ផឹង​ឡាយ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ស្រ៊ុន ផឹង​ឡាយ មន្ត្រី​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ ក្លាយជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ល្បីល្បាញ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ស្រ៊ុន ផឹង​ឡាយ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​។ ជាងនេះទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ស្រ៊ុន ផឹង​ឡាយ ជា​ជំនួយការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី វ៉ា សារិទ្ធ មេបញ្ជាការ​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត​ត្បូងឃ្មុំ ទើប​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឈ្មួញ​រូបនេះ​ឡើយ​។

​ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក វ៉ា សារិទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តែម្តង​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ បាន​បង្ហើប​ឲ្យ​ដឹងថា លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ បានចាត់ទុក​ឈ្មួញ ស្រ៊ុន ផឹង​ឡាយ ជា​ប្រភព​ចំណូល​របស់ខ្លួន ហើយ​មិន​ប៉ះពាល់​ឈ្មួញ​ម្នាក់​នេះឡើយ​។បឋម

Leave a Reply

Your email address will not be published. Required fields are marked *