នៅម៉ោងប្រហែល៧ល្ងាចថ្ងៃទី២៦ ខែមករាឆ្នាំ២០១៩ នៅចំនុចរោងក ណ្តាលដៃមនោ បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប មានករណីចាប់វា យសម្លាប់អ្នកកាសែតម្នាក់ក្នុងចំណោ មបីនាក់ ដែលជនដៃដល់ត្រូវបានគេស្គា ល់ថា ជាបក្សពួករបស់លោក គង់ មង្គ ល ប្រធានសហគមបឹងពារាំង ហើយជាបញ្ជារបស់លោក គង់ មង្គល តែម្តង។
អ្នកកាសែតដែលត្រូវបានជនដៃដល់ជិត២០នាក់ចាប់គ្រៀកអូសយកទៅវាសម្លាប់នោះឈ្មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប កាន់កាតកាសែត សមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព។
សាក្សីបានឃើញហេតុការណ៍បានប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានដើរថតយកសកម្មភាពល្មើសច្បាប់មួយចំនួន និងរូបភាពនៅតំបន់បឹងពារាំងដែលមានអាស័យដ្ឋានខាងលើ តែប្រហែល៣០នាទីក្រោយមក មានក្រុមមនុស្សមួយក្រុមមានគ្នាជិត២០នាក់ត្រៀមហើយជាស្រេច ដែលត្រូវបានគេស្គាល់ថា ជាកូនចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស លោក ស៊ីម ឈីវឈានពិសិដ្ឋ យកទៅវៃត្រង់ដំចំកណ្តាលមុខ ដើមទ្រូវ ពោះ និងទាត់ប្រដាប់ភេទ រហូតដល់សន្លប់។ បន្ទាប់មកលោក គង់ មង្គល បានបញ្ជាអោយកូនចៅរុញឡានរបស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុងព្រៃដើម្បីបំបាត់ភស្តុតាម និងបញ្ជាអោយកូនចៅកាក់ម៉ូតូអ្នកកាសែតដែលរួមដំណើរ និងម៉ូតូខាងសហគមចុងឃ្នាស រុញចូលក្នុងព្រៃទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុនចុះទៅកន្លែងកើតហេតុខាងលើលោកបានរាយការជូនមេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយនិងមេប៉ុស្តិ៍សង្កាត់ចុងឃ្នាស និងសហគមចុងឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើបសមត្ថកិច្ចទៅទាន់ពេល បានជាលោក ស៊ីម ឈីវឈានពិសិដ្ឋ អាចនៅមានជីវិតនាំយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
សូមបញ្ជាក់ផងដែរថា រយះពេលប៉ុន្មានខែចុងក្រោយនេះ លោក ស៊ីម ឈីវឈានពិសិដ្ឋ បានចុះផ្សាយលោក គង់ មង្គល់ ស្ទើរជារៀងរាល់ថ្ងៃ អំពីការរំលោភឈូសឆាយដីព្រៃលិចទឹកតំបន់ត្រីពងកូនរបស់រដ្ឋហាមឃាត់ដាច់ខាត ជាតំបន់៣ យកទៅលក់អោយឈ្មួញអ្នកមានអំណាចមានលុយ ដែលមានការឃុបឃិតពីអាជ្ញាធរដែនដី និងមនុស្សមួយចំនួនទៀត។
សាក្សីម្នាក់បានប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃនេះមានគេប្រព្រឹត្តបទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយរៀបគំរោងសម្លាប់តែម្តង តែដោយសាទឹកដោះម្តាយថ្លៃនៅទីនោះមានអ្នកសារព័ត៌មានដែលទៅជាមួយផង មានខាងសហគមចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវឈានពិសិដ្ឋអាចនៅសល់ដង្ហើមចុងក្រោយមិនស្លាប់។
កាសែតកម្ពុជាសុវណ្ណភូមិ បានព្យាយាមខលទូរស័ព្ទរាយការណ៍ទៅលោក ស៊ត សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ លោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាខេត្តសៀមរាប និងលោក ព្រះរាជអាជ្ញារង សំ រឹតសុខុន តែមិនមានអ្នកណាលើកទូរស័ព្ទនោះទេបន្ទាប់ពីកើតហេតុ១ម៉ោងក្រោយមក។
រហូតមកដល់ពេលនេះ ក្រុមជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។
លោក ស៊ីម ឈីវឈានពិសិដ្ឋ ដែលកំពុងដេកពេទ្យ សូមសំនូមពរទៅ ខាងកងរាជអាវុធហត្ថខេត្តសៀមរាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និងលោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើសមកផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូមអង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកជួយរកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។
សូមរំលឹកផងដែរថា លោក ស៊ីម ឈីវឈានពិសិដ្ឋ អតីតជាអនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បច្ចុប្បន្នជាមន្រី្តបរិស្ថាននៅក្រសួងបរិស្ថាន។ លោក ស៊ីម ឈីវឈានពិសិដ្ឋ ជាមន្រ្តីល្អ ស្មោះត្រង់ មិនស៊ីសំណូកសូកប៉ាន់ តែបន្ទាប់ពីលោកត្រូវបានតែងតាំងជាអនុប្រធានមន្ត្រីបរិស្ថានខេត្តសៀមរាប ទទួលបន្ទុកខាងបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងខេត្តសៀមរាប មិនបានមួយឆ្នាំផង ត្រូវបានជនខិលខូចរៀបចំគំរោងទំលាក់កំហុសអោយរូបលោក ផ្ទួនៗ ខណះដែលលោកបានចុះស្រាវជ្រាវ និងចុះបង្ក្រាបបទល្មើសព្រៃឈើនៅលើខ្នងភ្នំគូលេន និងបទល្មើសនេសាទនៅបឹងពារាំង ហើយរូបលោកមិនព្រមទទួលសំណូកសូកប៉ានពីក្រុមទុច្ចរិតជន ធ្វើតាមតែផ្លូវច្បាប់ ទើបមានវាសនារហូតដល់ធ្វើជាអ្នកកាសែតដូចសព្វថ្ងៃនេះ ព្រោះតែការឈឺចាប់រងនូវអំពើអយុត្តិធម៌ ដូចពាក្យស្លោកមួយបានពោលថា ”កុកមិនអាចរស់នៅជាហ្វូងក្អែកបានទេ“៕ ដោយ៖ ផ្លុងរ៉េត