ប្រភពពីញ្មួញបានឲថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាល អន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំង ស្រែ-វ៉ាលឺ គា ត់ មានតួនាទី ភារកិច្ច ជាអ្នកត្រួតពិនិត្យលើទិដ្ឋាការឆ្លងដែន របស់ភ្ញៀវជាតិ អន្តរជាតិ ក៏ដូចជាជួយបំ ពេញ បែបបទឯ កសា រផ្សេងៗ ជូនថ្នាក់ដឹកនាំ ប្រតិភូឆ្លងកាត់ ប្រជាពលរដ្ឋ មាន ធុរៈ ជំងឺ នេះជាដើម ។ ពិសេស លោកកើត ដារ៉ាស៊ី មានភារកិច្ច ទប់ស្កាត់ ការឆ្លងដែនខុសច្បាប់របស់ ជនអន្តោប្រវេសន៍ ផ្ទុយទៅវិញ លោក កើត ដារ៉ាស៊ី បាន យកអំណាច និងតួនា ទីរប ស់ខ្លួន ប្រព្រឹត្តអំពើពុករលួ យ កើតឡើងជាវប្បធម៌ ដ៏អាក្រក់ ទន្ទឹមនឹង ខ្លួនមានភារកិច្ចឲ្យមន្ត្រីនគរបាលអន្តោ ប្រវេសន៍ គ្រប់គ្រងបារ៉ាស់ទាំងមូល? ក្រុម ឈ្មួញបានបញ្ជាក់ផងដែរថា គ្រប់រថយន្តដឹកទំនិញ ទាំងប្រភេទយីឌុប ទាំងប្រភេទកុងតឺន័រ ដោយមិនចាំបាច់ គិតថា រថយន្តដឹកទំនិញនោះបង់ពន្ធគ្រប់ បង់ពន្ធមិនគ្រប់ ទំនិញគេចពន្ធ ក្លែងភេទទំនិញបង់ពន្ធ ចាំបាច់ ត្រូវតែបង់ក្បាលឡានជូនទៅលោក កើត ដារ៉ាស៊ី ក្នុងមួយឡានយីឌុប ឬមួយកុងតឺន័រនោះ ចំនួន២៥០ដុល្លារ? ។ ជាក់ស្តែង ក្នុងមួយថ្ងៃ យ៉ាងតិចក៏មានរថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺនេះ ចាប់ពី៥០គ្រឿងទៅ៧០គ្រឿង ឬឈានដល់១២០គ្រឿង ។ ដូច្នេះ ក្នុងមួយថ្ងៃៗ លោកកើត ដារ៉ាស៊ី ទទួលបានចំណូលដោយរូបភាពអំពើពុករលួយ កើតឡើងដោយការជំរិត បង្ខំឲ្យឈ្មួញបង់ប្រាក់ក្បាលឡាននេះ ក្នុងមួយខែរាប់ម៉ឺនរាប់សែនដុល្លារ ហើយ ក៏គេទទួលស្គាល់ថា ការប្រព្រឹត្តយកលុយពីឈ្មួញបែបនេះ អាចនឹងមានអំពើឃុបឃិតគ្នាណាមួយរវាងឈ្មួញ នឹងលោក កើត ដារ៉ាស៊ី ឬលោក កើត ដារ៉ាស៊ី មានចំណុចភ្លើងខៀវណាមួយពីថ្នាក់លើ ដែលពាក់ព័ន្ធនឹងការទាញយកលាភសក្ការនៃអំពើពុករលួយដ៏ធ្ងន់ធ្ងរធ្វើឲ ខាតចំណូលរដ្ធក្នុង១ខែៗរាប់លានដុល្លារ? ។
លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ បាននិងកំពុងបំពេញតួនាទីភារកិច្ច ប្រាស់ចាកទៅនឹងគោលការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងផ្ទុយអំពីតួនាទីភារកិច្ចរបស់ខ្លួននៅក្នុងអនុក្រឹត្យលេខ៦៨ បង្កើតឲ្យមានអំពើពុករលួយ លក្ខណៈទ្រង់ទ្រាយធំ ខណៈខ្លួនមានលទ្ធភាព រកចំណូលបំពេញតម្រូវការថ្នាក់លើ ទប់ទល់តំណែងរបស់ខ្លួន និងមានសែស្រឡាយអ្នកធំៗ រហូតដល់ហ៊ានប្រព្រឹត្ត គាបសង្កត់ជំរិតយកលុយពីឈ្មួញ ដឹកជញ្ជូនទំនិញទាំងស្របច្បាប់ និងករណីបង់ពន្ធមិនគ្រប់ ឬរថយន្តកុងតឺន័រដឹកទំនិញ លោតឆ័ត្រឆ្លងពីវៀតណាមចូលទឹកដីខ្មែរ រួចបែរក្បាលត្រឡប់ទៅចូល ទឹកដីវៀត ណាមវិញ ក៏តម្រូវឲ្យបង់លុយក្នុងកម្រិតខ្ពស់បំផុត ។
បន្ទាប់ពីការយកប្រាក់របៀបនេះ នៅមានអំពើពុករលួយ ករណីឃុបឃិតជាមួយឈ្មួញ ក្រុមហ៊ុនឯកជន ក្នុងចេតនាទុច្ចរិត បំបាត់ពន្ធនាំចូលរបស់រដ្ឋយ៉ាងធ្ងន់ធ្ងរលើសពីនេះ ខណៈជាទម្លាប់ លោកកើត ដារ៉ាស៊ី បានឲ្យរថយន្តកុងតឺន័រដឹកទំនិញរបស់ឈ្មួញវៀតណាម ដឹកទំនិញប្រភេទដែលប្រទេសវៀតណាមហាមឃាត់មិនឲ្យនាំចូល ឬកាត់សៀវ នៅក្នុងទឹកដីវៀតណាម មានន័យថា ទំនិញប្រភេទនេះ ត្រូវតែ ទ្រែនស្លីប ពីបរទេសឆ្លងកាត់វៀតណាម ចូលទឹកដីកម្ពុជា ប៉ុន្តែ ឈ្មួញមានល្បិច គឺនាំទំនិញទាំងនេះពីបរទេសឆ្លងកាត់វៀតណាម រួចចូលទឹកដីខ្មែរបានត្រឹមពីរទៅបីគីឡូម៉ែត្រ ក៏ បែរក្បាលត្រឡប់ទៅ ទឹកដីវៀ តណាមវិញ ក្នុងរូបភាព ជាទំនិញដែលនាំចូលពីប្រទេសកម្ពុជា ក្នុងនោះ លោក កើត ដារ៉ាស៊ី បានយកប្រាក់ ក្នុងមួយ កុងតឺន័ រ២៥០០ដុល្លារ ។ ចុះបើករណីឡានចូល ហើយបែរក្បាលត្រឡប់ទៅវិញ យកមួយឡានកុងតឺន័រ២៥០០ដុល្លារនោះទៅហើយ តើក្នុងមួយថ្ងៃ ការយកប្រាក់ដោយរបៀបនេះមានរថយន្តប៉ុន្មានកុងតឺន័រ ដែលជាចំណូលរបស់លោក កើត ដារ៉ាស៊ី ?ដោយ ឡែក បញ្ហាឡានកុងតឺន័រវៀតណាមចូលទឹកដីកម្ពុជា រួចត្រឡប់ក្បាលចូលទឹកដីវៀត ណាមវិញ ដើម្បីឲ្យក្លាយ ទៅជាទំនិញស្របច្បាប់នាំចូលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាមដោយស្របច្បាប់ ក្រុមឈ្មួញ ឬក្រុមហ៊ុន ត្រូវចំណា យប្រាក់គ្រប់សមត្ថកិច្ចទាំងអស់នៅមាត់ច្រក អស់ចំនួន៥ពាន់ទៅ៦ពាន់ដុល្លារ ក្នុងនោះមា នតែលោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គ្រាន់តែអង្គភាពរបស់គាត់មួយ គឺយក២៥០០ដុល្លារ លើសពីអង្គភាពស្ថាប័នជាច្រើនទៀត ដែលមានតួនាទី ភារកិច្ច នៅមាត់ច្រក តាមអនុក្រឹត្យលេខ៦៨នោះ? ។
គួររំលឹកផងដែរថា លោក កើត ដារ៉ាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ គាត់មានឱកាសប្រព្រឹត្តអំពើពុករលួយ តាមរយៈការគាបសង្កត់ជំរិត បង្ខំឲ្យឈ្មួញបង់ប្រាក់គិតជាក្បាលឡាននេះ ដោយសារតែគាត់ កើត ដារ៉ាស៊ី បានក្តោបព័ត៌មានយ៉ាងណែនពេញដៃ ពាក់ព័ន្ធនឹងឈ្មួញយ៉ាងតិចចំនួន៣ក្រុមហ៊ុន ដែលបាននាំចូល ទំនិញឆ្លងកាត់ ចូលតាមច្រកមួយនេះមានភាពមិនប្រក្រតី ក្នុងការដឹកជញ្ជូនទំនិញ ការបង់ពន្ធ និងឯកសារខ្លះ មានភាពមិនប្រក្រតី ក្នុងឯកសារប្រតិវេទន៍គយជាដើម ។ ជាក់ស្តែង ក្រុមហ៊ុនមួយ ដែលកំពុងមានសិទ្ធិ ឃ្លៀ ទំនិញជុំវិញពិភ ព លោ ក ដើម្បីនាំមកកាន់ប្រទេសកម្ពុជា គាត់ហ៊ានដឹកជញ្ជូនទំនិញពីបរទេស គ្រប់ប្រទេលលើពិភពលោក ហើយ ចូលមកក ម្ពុជា ម៉ៅការឲ្យទាំងស្រុង ក្នុងតម្លៃសេវាទាប ។បឋម