ប្រភពស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ បានឲ្យដឹងថា លោក ឈួន សោភា មិនញញើតនឹង ការព្រមានរ បស់ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នោះទេព្រោះអាងមានលោក កើត សុធារ៉ា មេគយ ច ល័ តទូទាំងប្រទេស ជាបង្អែកដ៏រឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា លោក កើត សុធារ៉ា ដែលជាបង្អែករបស់លោក ឈួន សោភា មេគយចល័តតំបន់៥ មានមិត្តភក្តិជាមន្ត្រីធំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយសូម្បីតែលោក គុណ ញឹម អគ្គនាយ កគយ ក៏មិនហ៊ានប៉ះពាល់លោក កើត សុធារ៉ា ដែរ។ ប្រការនេះហើយទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព ក្នុងនោះឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀមឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមក រាជធានីភ្នំពេញ ត្រូវបានគេដឹងថា ជាប្រភពចំណូលរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ច្រើនឆ្នាំមកហើយ។
ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់ផ្លូវជាតិលេខ៥ ចូលមករា ជធានី ភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នលោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ ទន្ទឹមនឹងនេះមន្ត្រីគយក្នុងអង្គភាពសាខាគយខេត្តបន្ទាយមានជ័យ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ឈួន សោភា មេគយចល័តតំបន់៥ តែងប្រើឈ្មោះលោក កើត សុធារ៉ា មេគយចល័តនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បី ការពារ ទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់ខ្លួនយ៉ាងសុខស្រួល។ ដោយសារអាងមានលោក កើត សុធារ៉ា មេគយចល័ត ទូទាំងប្រទេ ស ជាបង្អែកដ៏រឹងមាំរបស់ខ្លួនទើបលោក ឈួន សោភា មេគយចល័តតំបន់៥ មិនញញើត ក្នុងការប្រព្រឹ ត្តអំពើពុករ លួយ។
តាមការអះអាងរបស់ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមករាជ ធានីភ្នំ ពេញ បានឲ្យដឹងថា ក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការគល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ប្រព្រឹត្តអំពើ ពុករលួយ យ៉ាងពេញ ទំហឹង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញបង់ពន្ធគយត្រឹមត្រូវនៅច្រកព្រំដែន ក៏ចៀសមិន ផុតពីបង់លុយលើតុក្រោមតុតាមការកំណត់របស់ក្រុមមន្ត្រីគយចល័តនៅស្នាក់ការគល់ស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ នោះដែរ។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើ ងវិញជាប ន្ទាន់ព្រោះ ករណីលោក គុណ ញឹម អគ្គនាយកគយ ព្រមានទៅលើលោក ឈួន សោភា មេគយចល័តតំបន់៥ នាពេលក ន្លងមកគឺជារឿងឥតន័យ។បឋម