ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ មួយចំនួនបានឲ្យដឹងថា ចាប់តាំងពីលោក សាំង ប៊ុនថេន ចូលកាន់តំណែងជាប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជំនួសលោក ស្រេង ស្រស់ រួចមកគឺពុំមានអ្វីផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ និងបក្ខពួកនៅតែសប្បាយប្រមូលលុយតាមរបៀបពុករលួយដោយមិនអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួនឡើយ។ បញ្ហានេះគឺជារឿងដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ ព្រោះលោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការខេត្តក្រចេះ កំពុងអនុវត្តន៍តាមគំរូរបស់លោក ស្រេង ស្រស់។
ថ្មីៗនេះមន្ត្រីនៅក្នុងមន្ទីរសាធារណការខេត្តក្រចេះ បានឲ្យដឹងថា លោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ នៅតែធ្វើអ្វីៗតាមអំពើចិត្តព្រោះមានការបើកដៃពីសំណាក់លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ផងដែរ។ ចំណែកលោក សេង ឈួន ដែលជាជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស កំពុងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក អ៊ុយ ហឿន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងគឃ្លើនដដែល។ មានការរិះគន់ចំៗថា លោក សាំង ប៊ុនថេន ដែលទទួលបានតំណែងជាប្រធានមន្ទីរសាធារណការខេត្តក្រចេះ ជំនួសលោក ស្រេង ស្រស់ កាលពីពេលថ្មីៗកន្លងទៅនេះកំពុងខំប្រឹងស្រង់ដើមយ៉ាងរំភើយ ហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះ បានឲ្យដឹងថា ចាប់តាំងពីលោក សាំង ប៊ុនថេន ទទួលបានតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ជំនួសលោក ស្រេង ស្រស់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ គឺលោក សាំង ប៊ុនថេន នៅតែបណ្ដោយឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ធ្វើអ្វីៗតាមអំពើចិត្តដដែល។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុយ ហឿន ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ព្រមទាំងបក្ខពួកនៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ និយាយឲ្យងាយស្ដាប់ គឺលោក សាំង ប៊ុនថេន កំពុងយកមេរៀនរបស់លោក ស្រេង ស្រស់ មកអនុវត្តន៍ក្នុងការប្រមូលផលប្រយោជន៍ពីស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ក៏ដូចជាជញ្ជីងថ្លឹងរថយន្តចល័តនៅក្នុងខេត្តក្រចេះ។
បើតាមប្រភពពីក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឬដឹកជញ្ជូនកសិផលឆ្លងកាត់ផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក អ៊ុយ ហឿន មិនអាចតវ៉ាបានឡើយ។ ផ្ទុយទៅវិញលោក អ៊ុយ ហឿន ប្រធានសា្ថនីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ឃុបឃិតឲ្យរថយន្តធំៗផ្ទុកលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តយ៉ាងរំភើយឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយតាមការកំណត់។ ហេតុនេះហើយទើបមានការរិះគន់ថា ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៧ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ កំពុងប្រែក្លាយជញ្ជីងថឹ្លងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងសុខស្រួលបំផុត។មានត