ប្រភពពីមន្ត្រីក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ទាល់តែមានការឃុបឃិតបើកដៃពីសំណាក់លោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ ទើបមន្ត្រីពេទ្យសត្វនៅស្រុកស្ទោង និងបណ្ដាស្រុកនានាហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ជាងនេះទៅទៀតក្រុមឈ្មួញដឹកជញ្ជូនគោក្របី ជ្រូកមាន់ទា ចូលខេត្តកំពង់ធំ ឬឆ្លងកាត់ខេត្តកំពង់ធំ គឺមិនដែលឃើញលោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ ព្រមទាំងបក្ខពួកចាត់វិធានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញឲ្យតែក្រុមឈ្មួញបង់លុយតាមការកំណត់របស់លោក ចាន់ បញ្ញាវ័ន្ត និងបក្ខពួក គឺអាចដឹកជញ្ជូនសត្វជ្រូក គោក្របី មាន់ទា ចូលខេត្តកំពង់ធំ និងឆ្លងកាត់ខេត្តកំពង់ធំ យ៉ាងសុខស្រួល ហើយបើឈ្មួញណាហ៊ានគេចវេះមិនបង់លុយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ រឿងអាស្រូវពុករលួយរបស់លោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ មានច្រើនបែបច្រើនយ៉ាង ព្រោះលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ កំពុងបណ្ដោយឲ្យលោក ចាន់ បញ្ញាវ័ន្ត និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្ត ហើយមានការបែងចែកផលប្រយោជន៍ជាប្រចាំ។
ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីរកសិកម្មខេត្តកំពង់ធំ បានឲ្យដឹងថា ចាប់តាំងពីលោក ប៉ែន វណ្ណរិទ្ធ ទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ រួចមកគឺមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក ចាន់ បញ្ញាវ័ន្ត ដែលជាប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្តកំពង់ធំ នោះទេ។ ផ្ទុយទៅវិញលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ ឃុបឃិតឲ្យលោក ចាន់ បញ្ញាវ័ន្ត ព្រមទាំងមន្ត្រីពេទ្យសត្វនៅស្រុកស្ទោង និងតាមបណ្ដាស្រុកនានាគាបយកលុយពីអាជីវកម្មសត្តឃាតតាមអំពើចិត្ត។ អាចនិយាយបានថា លោក ប៉ែន វណ្ណរិទ្ធ កំពុងសម្រួលឲ្យលោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ ប្រមូលលុយតាមរបៀបពុករលួយចែកគ្នាធ្វើមានធ្វើបានយ៉ាងងងើលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពស្និទ្ធនឹងលោក ចាន់ បញ្ញាវ័ន្ត មេពេទ្យសត្វខេត្តកំពង់ធំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះក្រុមមន្ត្រីពេទ្យសត្វនៅស្រុកស្ទោង គាបយកលុយពីពួកគាត់ខុសពីតម្លៃដែលមានក្នុងសៀវភៅបន្ទុក ក៏ដូចជាគោលការណ៍កំណត់របស់មន្ទីរពាក់ព័ន្ធ។ ក្រុមអាជីវករក្នុងស្រុកស្ទោង បានឲ្យដឹងថា នៅពេលពួកគាត់យកសត្វជ្រូក សត្វគោ ទៅកាប់ក្នុងទីសត្តឃាតស្រុកស្ទោង ត្រូវបានមន្ត្រីពេទ្យសត្វកាត់យកសាច់កន្លះគីឡូក្រាមក្នុង១ក្បាល ដោយមិនដឹងថាយកទៅធ្វើអ្វីឲ្យប្រាកដនោះទេ។ បើតាមការអះអាងរបស់ក្រុមអាជីវករនៅស្រុកស្ទោង បានឲ្យដឹងទៀតថា លោក គាង ផាន់ណា ប្រធានការិយាល័យកសិកម្មស្រុកស្ទោង តែងដោះសាយករួចខ្លួននៅពេលមន្ត្រីពេទ្យសត្វក្នុងស្រុកស្ទោង គាបយកលុយពីក្រុមអាជីវករកាប់ជ្រូក កាប់គោ តាមអំពើចិត្ត។មានត