បាត់ដំបង៖ អាជីវកររកស៊ីដោះដូរទំនិញតាមច្រកភ្នំដីក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង បាន សំដែ ង នូវការរិះគន់ចំៗ លោក អ៊ុយ វ៉ិតប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកភ្នំដី បានកំ ពុងប្រើអំណាច គាបសង្កត់ទៅលើ ប្រជាពលរដ្ឋអ្នករកស៊ីតូចតាច ដែលបង្កផល លំបាក ក្នុងការរក ស៊ីដោយសារតែលោក អ៊ុយ វ៉ិត បានបើកដៃឲ្យមន្ត្រីគយ ក្រោមឱវាទរបស់ខ្លួនដា ក់កុងត្រូលជជុះ ចាំជំរិតយកលុយពីអ្នករត់តាក់ ស៊ីអ្នកបើករថយន្តដឹកជញ្ជូន ទំនិញនិងពីឈ្មួញតូចតាចដឹកបន្លែផ្លែឈើ ដោយបង្គាប់ឲ្យបង់លុយដោយគ្មានវិ កិ្កយប័ត្រត្រឹមត្រូវ។ ប្រភពព័ត៌មានពីក្រុមអាជីវករបានឲ្យ ដឹងថាលោកអ៊ុយវិតប្រធានការិយាល័យគយនិងរដ្ឋាករ ប្រចាំច្រកទ្វារភ្នំដីកំពុង ត្រូវប៉ាន់កើបលុយតាមរយៈការបើក ឲ្យទំនិញគេចពន្ធហូរចូលមកក្នុង ស្រុក។សូម្បីតែអ្នកអូសរទេះប ន្លែ ទឹកក្រូច ទឹកផ្លែឈើកំប៉ិកកំប៉ុកនិង រទេះអេតចាយ ក៏ក្រុមមន្ត្រីគយកូនចៅលោកអ៊ុយ វ៉ិតមិន លើកលែងដែរនោះ។ គេអះអាងថាមន្ត្រីគយនៅក្រោមឱវាទ លោក អ៊ុយ វិតកំពុងដាក់ប៉ុស្តិ៍បន្ថែម ដែលស្ថិតនៅត្រង់ចំណុចភូមិវាលវង ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមានមន្ត្រីគយ ៤ទៅ៥នាក់ចាំស្ទាក់ជំរិតយ កលុយយ៉ាងពេញបន្ទុកតែម្តង។ប្រភពបានឲ្យដឹងថា ជារៀងរាល់ពេល ដែលពួកគេដឹកឥវ៉ាន់ ចេញចូលម្តងៗ ត្រូវបង់លុយឲ្យទៅការិយាល័យគយ នៅច្រកនេះរួចហើយទើបអាចចេញចូលបានតាមធម្មតា។ ចំណែកឯកុងត្រូលជជុះរបស់មន្ត្រីគយ ដែលជាកូនចៅរបស់លោកអ៊ុយ វ៉ិត នៅចំណុចភូមិឃុំខាងលើវិញគឺមានមន្ត្រីគយប្រចាំការជានិច្ចពី០៤ទៅ០៥នាក់ស្ទាក់ចាំកាក់រថយន្តរទេះប្រជាពលរដ្ឋ ឲ្យចូលបង់លុយតាមផ្លូវថែមទៀត ។ បើមិនចូលបង់ឲ្យកុងត្រូលជជុះនោះ នោះទេ ច្បាស់ ជាគយគំរាមចាប់ យកទៅកន្លែង ហើយក្នុងរថយន្តនិមួយៗ ត្រូវបង់ប្រាក់ចាប់ ពី៥០០០០រៀល ទៅ ២០.០០០០រៀល រហូតដល់ ៥០.០០០០រៀល? បើប្រជាពលរដ្ឋណាមិនបានបង់លុយឲ្យ មន្ត្រីគយទាំងនោះទេ គឺក្រុមគយចោទប្រកាន់ពួកគាត់ ដូចជាឥវ៉ាន់ បន្លែ ផ្លែឈើទាំងអស់ ហ្នឹង! សុទ្ធតែអ ត់មានពន្ធ ត្រូវតែបង់លុយឲ្យទើបបានឲ្យរថយន្តទៅ ហើយប្រជាពលរដ្ឋខ្លះ ទៀតគាត់បាន តវ៉ាថា គាត់បានបង់លុយឲ្យ ការិយាល័យគយនៅច្រករួចហើយ ម៉េចបានជាមកកាក់តាមផ្លូវទៀត ។បើទោះបីជាប្រជាពលរដ្ឋ ពុំមានលុយបង់ ហើយអង្វរយ៉ាងណា ក៏ក្រុម គយមិន ព្រមឲ្យដឹកទំ និញចេញ ចូល បានឡើយ។ប្រភពបានបន្ថែម ឲ្យដឹងទៀតថាសូម្បីតែជីមួយការ៉ុង យកទៅចំការក៍បង់ឲ្យការិយាល័យគយក្នុងមួយការ៉ុង២០បាត(ប្រាក់ថៃ)បានគយឲ្យទៅហើយពេលទៅដល់កន្លែងកុងត្រូលជជុះត្រវបានគយទារលុយបន្ថែមទៀត ដែលទង្វើរបស់លោកមេគយរូបនេះកំពុងជាន់(ក)ប្រជាពលរដ្ឋឲ្យរងទុក្ខលំបាកនឹងបង្កបន្ថែមភាពក្រីក្រ នៅតែបន្តរហូតមិនចេះចប់ទេ បើសិនជាក្រុមមន្ត្រីគយដែលពុករលួយតាំងពីកូនចៅរហូតដល់មេបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនិងអាជីវករកាន់តែក្តៅក្រហាយ ដែលអាចខឹងគោទៅវាយរទេះជាក់ជាមិនខាន ក្រោមស្នាដៃពុករលួយរបស់លោក អ៊ុយ វ៉ិតប្រធានគយប្រចាំ ច្រកភ្នំដី(គីឡូ១៣) ដែលកំពុងល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយយ៉ាង ពេញបន្ទុក ។
សូមជម្រាបជូនដែរថាក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់និងមន្ត្រី រាជកា រកង កម្លាំងប្រដាប់អាវុធក្នុ ងខេត្តបន្ទាយមានជ័យសម្តេច តេជោហ៊ុនសែនបាន ព្រមានផងដែរចំពោះការ ដាក់កុងត្រូលទាំងជជុះឬមិនជជុះគឺ ត្រូវលុបបំបាត់ឲ្យអស់រួម ទាំងជ ញ្ជីងថ្លឹង អនាធិបតេយ្យ អាជ្ញាធរខេត្ត ត្រូវចេះពិនិត្យនិ ង កែលម្អឡើងវិញបើ មានអ្វីមិនល្អ ឬមិន ប្រក្រតី មន្ត្រីរាជការ និងកងប្រដាប់អាវុធ ។ ទន្ទឹមគ្នានោះសម្តេច ហ៊ុន សែន បានជំ រុញ ដល់មន្ត្រីរាជការ ត្រូវខិតខំយកចិត្តទុកដាក់ ដោះស្រាយសេវាតម្រូវ ការចាំបាច់នានា ជូនប្រជាពលរ ដ្ឋ ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ត្រូវតែ លុបបំបាត់រាល់ កំហុសឆ្គងការ ថ្នាំងថ្នាក់ភាពអសកម្មទាំងឡាយ ហើយត្រូវខិតខំកសាងអំពើល្អឲ្យបានច្រើន មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ការពារព្រៃឈើ និងដោះស្រាយទំនាស់ ដីធ្លីក្នុងខេត្ត នីមួយៗរបស់ខ្លួនឲ្យបានល្អនិងមានប្រសិទ្ធភាព ។ជាងនោះទៅទៀតនោះ សម្តេចតេ ជោហ៊ុនសែននាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវអភិក្រមសម្រាប់មន្រ្តីទាំង ឡាយនៅក្នុងរា ជរដ្ឋាភិបាលនីតិកាលរដ្ឋស ភាអាណតិ្តទី៥ឲ្យមុជទឹកឆ្លុះ កញ្ចក់ដុសក្លែលនិងវះកាត់៕