ល្បីថាលោកសុខ ពុទ្ធិវុធ កូនប្រសារសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ទទួល បន្ទុកជាប្រធានក្រុមប្រឹក្សាភិបាល ទូរគមនាគមន៍កម្ពុជា (TC) ឆ្លាតមែនខាង លេងល្បិចយកមាន់ព្រៃ ទៅកំចាយ មាន់ ស្រុក ។ក្រោមលេសធ្វើកំណែទម្រង់ (TC)បានធ្វើជាចិត្តល្អជួយ រក្សាដំណែង លោក សន វី អោយនៅ ជាអគ្គនាយក នៅទូរគ មនា គមន៍កម្ពុជា (TC) ដដែល។ តាមពិតការរក្សាទុកដដែលនោះ គឺគ្រាន់ទុកអោយ លោកសន វីធ្វើជាទីង មោងគឺជាយុទ្ធវិធី ក្នុងការ យកមាន់ព្រៃទៅកំចាយមាន់ ស្រុកដ៏មានប្រសិទ្ធិភាព។
ដើម្បីក្តោបលុយនៅTC មូលដូចបាល់ កុំអោយ មានបាតុភាពតវ៉ាផ្សេងៗ ផ្ទុះឡើងដូចមុនៗប៉ុណ្ណោះ ។
ប្រភពពីមន្ត្រី បំរើការងារនៅTCនិយាយថាការដែល លោកសុខ ពុទ្ធីវុធ កូនប្រសារសម្តេចហ៊ុន សែនជាថ្នាក់ដឹកនាំ ក្រសួង ប្រៃ ស ណីយ៍ បានរៀបផែនការ ដើម្បីក្តោបក្តា់TC ផ្តាច់មុខដោយខ្លួនឯងព្រោះដឹង ថាអង្គភាពTCនោះរកសុីចំ ណេញខ្លាំង ណាស់។តែដើម្បីកំចាត់ក្រុមចាស់ៗ ចេញដាក់បក្ខពួកឯងចូលកាន់កាប់ បានស្រួលគឺត្រូវរក្សាដំណែងលោក សន វីទុកសិន។នោះគឺទុកគ្រាន់ធ្វើ ជាម្លប់ដ៏ ត្រជាក់ដល់មន្ត្រី ក្រោមឱវាទព្រោះមន្ត្រីនិយោជិ កនៅTCភាគច្រើន លើសលប់គេនៅតែពេញចិ ត្ត គោរព ស្រឡាញ់ការដឹកនាំប្រកបដោយ តម្លាភាពរបស់លោកសន វី ។ឬ ថាការក្សាលោកសន វីទុកដូចទីង មោងបន្លាចចាប គឺទុកបង្ការ ក្រែងមានបញ្ហា ខណៈដែលលោកសុខពុទ្ធីវុធ ដាក់បក្ខពួកមនុស្សថ្មីយកមាន់ ព្រៃទៅកំចាយមាន់ ស្រុក អោយ ចូល ទៅកកូរក កាយTCហើយពុករលួយបក្ខពួកនិយមឥត ប្រណីពេុកនោះវាអាចប្រឈមនឹង ការតវ៉ាដូចមុនតែប៉ុណ្ណោះ។
ប្រភពដ ដែលបន្តថា លោក ករណីនេះលោកត្រាំ អ៊ីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនមែនមិ នដឹងរឿង លោកសុខ ពុទ្ទីវុធ រៀបចំសេនារិយោ ពុករលួយផ្តាច់មុខថ្មីនៅTCនោះទេ ។ តែគាត់ធ្វើមិនដឹងមិនឮនិង មិនចាត់វិធា នការទប់ ស្កាត់ ទ្បើយ ព្រោះខ្លាចអស់បុណ្យសក្ត័ខ្លួនឯងដោយ សារប៉ះកូនខ្លា។ឯលោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុ ករលួយ ឯណោះវិញ ក៏អញ្ចឹងដែរគឺកាន់តែ មិនហ៊ានក្អកចាត់ការតាមច្បាប់ដែរ សុខចិត្តធ្វើ តាមទម្លាប់វិញ ទោះជាដឹង ហើយ ថា ក្រោយពីលោកសុខពុទ្ធីវុធ លេងល្បិចដឹ កច្រមុះបក្ខពួកយក មាន់ព្រៃ ទៅកំចាយមាន់ស្រុក ក្រោមលេសកែទ ម្រង់TCជិត មួយឆ្នាំមកនេះបែរជាគ្មានអ្វីរីកចម្រើន ឬប្រែប្រួលអ្វីសោះ។ហើយបែរកាន់តែល្បី ថាពោរពេញដោយ អំពើ ពុក រលួយ ស្អុយគគ្រុក ភាយក្លឹន ចូលច្រមុះគាត់ក៏ដោយក៏គាត់ មិនហ៊ានក្អកដែរនៅពេលនេះ ព្រោះប៉ះចំកូនខ្លា។
ប្រភពពីមន្ត្រីនៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជាTC ឲ្យដឹងថាបច្ចុប្បន្ន លោក សុខ ពុទ្ធីវុធបានលើកបន្តុបបក្ខពួក គាត់អោយ កឹបកេ ងថវិកា ចំណូលចំណាយ ផ្ដល់អំណាចពេ ញដៃឲ្យមិត្តភក្ត័ជាបក្ខពួក ក្នុង ការលើកផែនការហិរញ្ញវត្ថុ និងរាល់ការ ចំណាយ សម្រាប់អង្គភាពសុទ្ធតែបំប៉ោង ដើម្បីកេងប្រវ័ញ្ចន៏ថវិការ ដ្ឋយកចែកគ្នាធ្វើមានធ្វើបានទ្វេ ដងបើប្រៀបធៀបកា លពីមុនពេលដែលគាត់កែទម្រង់TCសុីអោយជ្រៅ។
មន្ត្រីបន្តថាលោក ញឹក កោសល្យវិទ្យាដែលបានដក ចេញព្រោះរឿងពុករលួយពីអាណត្តិមុនរួមនឹងមន្ត្រីពនេចររសាត់ ដូចចក ប្រហែល៦នាក់ត្រូវលើកបន្ត្តុបជាថ្មីជា ជំនួយការផ្ទាល់លោកសុខ ពុទ្ធីវុធនិខ្លះជា ប្រធាននាយកដ្ឋាន។ពួកគេអាចធ្វើអ្វីៗស្រេចតែអំពើចិត្ត មិនមាននរណាម្នាក់ក្នុងចំ ណោមពួកគេអោនក្បាលនៅចំ ពោះមុខលោកអគ្គនាយកសន វីឡើយពោលគឺពួក គេចាត់ទុកលោកសន វីគ្រាន់តែជានិមិត្តរូបឬឡូហ្គោប្រធានប៉ុណ្ណោះមិនបាច់គោរពក៏អត់បញ្ហាដែរ។ ហើយថវិកា ចំណូលចូលជាតិនីTCពេលនេះល្បីថាត្រូវបានពួកពុករលួយថ្មីថ្មោងកេង ប្រវញ្ចន៏កាន់តែច្រើនឥតគណ នាដោយគ្មាន ការត្រួតពិ និត្យពីអគ្គនាយកTCទឲ្យបានត្រឹមត្រូវឬពីសវនកម្មផ្ទៃក្នុង សវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុ ដោយតម្លាភាពទេ ហើយបើទោះជាមានស្ថាបន័អធិការកិច្ចចុះទៅត្រួតពិនិត្យម្តងម្កាល ក៏គ្រាន់តែម៉ាៗយកតែស៊ង ប៉ុណ្ណោះ គ្មាន ការតាមដាន ពីសំណាក់ប្រធានស្ថាបន័ឬពីថ្នាក់ដឹកនាំក្រសួងនោះទេព្រោះថា លោកសន វី ដែលជាអគ្គនាយក TCត្រូវគរ ធីបចោលក្លាយ ជាអគ្គនាយកទីងមោងទៅហើយការងារក្តោបក្តាប់តាមបែបបក្ខពួក។
ពួកមន្ត្រីបន្តថា កាលជំនាន់លោក ប្រាក់ សុខុន នៅធ្វើជារដ្ឋមន្ត្រីក្រសួងនេះទូ រគមនាគមន៍កម្ពុជាTCមាន របៀបរៀបរយមា នតម្លាភា ពណាស់ គ្មានមន្ត្រីណាហ៊ានអា ងអំណាចត្រកូលខ្លួន មកប្រព្រឹត្តអំពើពុករលួយដូចសព្វថ្ងៃនេះឡើយ។ ឥឡូវបញ្ហានេះពុក រលួយក្លាយជាជម្ងឺឧត្បាតចង្រៃធំមួយ បើមិនប្រញ៉ាប់ព្យាបាលទេប្រាកដ នឹងក្លាយជាដំបៅមហារីកនៅTC។
អាណត្តិទី៦នេះដែល សម្តេចតេជោបានស្បថ នៅមុខស្តេចចំកណ្តាលវាំ ងថាលោកនឹងកំចាត់អំ ពើរពុករលួយអោយបាន ជោគជ័យ។ពេលនេះមន្ត្រី ភាគច្រើននៅTCពួកគេរង់ចាំមើលថា ចំពោះមុខអំពើពុករលួយនៅ TCពេលនេះតើសម្តេចតេជោ មានចំណាត់ការយ៉ាងម៉េច ?បើល្បីថាកូនប្រសារសម្តេចជាមេក្លោងកែទម្រង់សុីអោយជ្រៅដូច្នេះ? ។ ពួកមន្ត្រីបន្តថានេះបានហៅ ថាពុករលួយមហាលោតផ្លោះ មែនគឺពុករលួយគ្មានអាណាហ៊ា នក្អកសូម្បីសម្តេចបែបមិនហ៊ាន ក្អកដែរស្តោះលើមេឃធ្លាក់លើដើមទ្រូងបែបនេះ។
អំពើរពុករលួយគ្មានព៌ណ គ្មានក្លឹន គ្មានរូប គ្មានផ្សែង តែគេអាចរកវាឃើញដោយប្រើប្រាស់ជំនាញខាងស្រាវជ្រាវ មានដូចជា ត្រួត ពិ និត្យក្រដាសស្នា ម បញ្ជីគណនេយ្យ គណនេយ្យធនាគាររបស់បុគ្គលដែលល្បីថាពុករលួយ ឬបុគ្គលជាប់ស ង្សយ័ថា ពុករ លួយ ដូចជាបុគ្កលខាងលើ ។តែស្ថាបន័ជំនាញរឿងនេះគឺអង្គភាពប្រឆាំងនឹងអំពើពុករលួយដែលមានឱម យិនទៀងជាប្រធានតែល្បីថាមិនហ៊ានក្អកទៅហើយតើសង្ឃឹមអី? ។បឋម