ទំនិញគេចពន្ធប្រេងគេច ពន្ធកំពុងដឹកឡើងគគ្រឹកគគ្រេង នៅខេត្តព្រះសីហនុខណៈ ពុករ លួយ ជា ប្រ ព័ ន្ធ
ខេត្តព្រះសីហនុ៖ប្រភព ឲ្យដឹងថាទំនិញគេចពន្ធហូរ ចូលតាមស្នាក់ការគយនិងរដ្ឋាករ ទាំង៣ដែលស្ថិត ក្រោមការគ្រប់ គ្រងរបស់ សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ត្រូវបានគេទម្លាយ ថារដ្ឋនៅ តែមានបាត់បង់ចំ ណូលពន្ធនាំចូល យ៉ាងច្រើនក្នុង១ខែៗ ដោយសារមន្ត្រីគយឃុបឃិតជា មួយឈ្មួញទុកស៊ីក្រោមលេស ចំណូលពន្ធទូទាំង ប្រទេសកើនឡើង។ លោកទុំណូប្រធានសាខាគយខេត្តព្រះ សីហនុដែលធ្លាប់មានជំនាញនៅ ខេត្តប៉ៃលិន ត្រូវបាន គេបង្ហើបថាបានម៉ៅដាច់អោយខាង ស្នាក់ការគយទាំង៣(គយទំនប់រលក កែវផុសស្ទឹងហាវ) បង់លុយជាកញ្ចប់ ឡើងលើដោយបែងចែកហែកប្រយោជន៍នេះតាមតួនាទីនិងភារកិច្ច។ដោយសំអាងថាការប្រមូលចំណូលពន្ធគ្រប់ផែនការថ្នាក់លើសព្វថ្ងៃប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននិងសំងំស៊ីដាច់លុយពីមធ្យោបាយដឹកជញ្ជូនទំនិញគេចពន្ធលើលំហរសមុទ្រដែលនាំចូលតាមច្រកស្នាក់ការទាំង៣ យ៉ាងសុខស្រួល។ ក្នុងនោះស្នាក់ការគយ និងរដ្ឋាករ ទំនប់រលក មានការនាចូលទំនិញគេចពន្ធលក្ខណៈទ្រង់ទ្រាយធំដូចជាម៉ូតូស៊េរីទំនើបៗ គ្រឿងសំណង់ ទំនិញគ្រឿងទេស ដែលគេចពន្ធឬបង់ពន្ធនាំចូលមិនគ្រប់តាមរបៀប(ក្លែងភេទទំនិញ) ដូចជាទំនិញតម្លៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សារធូប)ចាប់ហួយទៅវិញ។ក្រៅពីនេះប្រភពចំណូលធំរបស់មេគយខេត្តគឺការនាំប្រេងគេចពន្ធចូលនេះតែម្តង ។កន្លងមកក៏ដូចបច្ចុប្បន្ន ប្រេងគេចពន្ធដែលឈ្មួញឈ្មោះទាវិចិត្រត្រូវបាននាំចូលពីប្រទេសថៃ យកមកទុកលក់ចែកចាយបន្តនៅចំណុច កោះព្រាប ក្រោមការគ្រប់គ្រងដោយលោកណុបសំអានមេគយទំនប់រលក។ ទូកតូច ទូកធំចរាចរលើដែនសមុទ្រត្រូវទិញប្រេងគេចពន្ធពីចំណុច កោះព្រាបដែល មានតម្លៃទាប។ពិសេសឡានឈ្មួញទាំងតូច ទាំងធំ បានទៅដឹកចេញពីកោះព្រាប យកមកចែកចាយតាមស្ថានីយ៍ប្រេងក្នុងក្រុងព្រះសីហនុ និងបណ្តាស្រុកមួយចំនួនទៀតយ៉ាងចំហរ ខណៈមេគយៗចល័តដែលមានភារកិច្ចបង្ក្រាបសំងំឈឹង!គិតតែប្រយោជន៏ផ្ទាល់ខ្លួន។សេចក្តីរាយការណ៍ពីដែនសមុទ្របញ្ជាក់ថាបើទោះជា ទំនិញគេចពន្ធលក្ខណៈទ្រង់ទ្រាយធំ មានជាម៉ូតូទំនើបៗ គ្រឿងសំណង់ ទំនិញចាប់ហួយ មានរត់ពន្ធ មានបង់ពន្ធនាំចូលមិនគ្រប់ មានបង់ពន្ធពីទំនិញបង់ពន្ធនាំចូលខ្ពស់មកបង់ពន្ធនាំចូលទាប របៀប(ក្លែងភេទទំនិញ) ករណីខ្លះទៀតទំនិញតម្លៃខ្ពស់មកបង់ពន្ធជាទំនិញ(ផ្សារធូប)ចាប់ហួយទៅវិញក៏ដោយ ក៏រាល់ទំនិញទាំងនេះត្រូវឆ្លងកាត់ក្រុមគយចល័តដែនសមុទ្រនិងនគរបាលព្រំដែនទឹកជាមុនសិន។បានន័យថាគយចល័តដែនសមុទ្រនិងនគរបាលព្រំដែនអនុញ្ញាតិអោយដឹកជញ្ជូនឬស៊ីលុយពីឈ្មួញហើយ ទើបខាងគយទំនប់រលក គយស្ទឹងហាវ គយកែវផុស បន្តយកលុយដូចគ្នា។ចឹង!ហើយបាន បទល្មើសរត់ពន្ធនៅខេត្តព្រះសីហនុវាក្លាយទៅជារឿងធម្មតាដែលមេគយៗនៅខេត្តព្រះសីហនុ និងមេគយស្នាក់ការទាំង៣ទទួលបានលាភសក្ការៈ ម្នាក់ៗសឹងក្លាយជាសេដ្ឋី។ ទោះជាយ៉ាងណាពួកគយចល័តនិងគយស្នាក់ការទាំងបី៣ចំណុះមិនអាចលាក់បាំងពីមេគយខេត្តគឺលោកទុំណូនោះទេរឿងបង្ក្រាបឬមិនបង្ក្រាបនោះ។ថ្មីៗនេះៗមានមេឈ្មួញរកស៊ីគេចពន្ធធំៗ បានមកចរចារ រកកញ្ចប់ទុកអោយចៀសវាងបែកឆ្នាំងបាយ
ទាក់ទងនិងល្បិចរកលុយពីជំនាញអ្នករកស៊ីបានបង្ហើបថាប្រធានសាខា និងមេស្នាក់ការៗទាំង៣ ធ្វើការរបៀប(កន្ទេលធំបន្លំដេក) ក៏ប្រឹងស្រូបយកប្រភពសេដ្ឋកិច្ចពីទំនិញរត់ពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ហែកប្រយោជន៍ចែកគ្នាទទួលទានយ៉ាងស្ងៀមស្ងាត់និងសំណែនដល់ថ្នាក់លើដើម្បីបិទបាំងអំពើមិនប្រក្រតីក្លាយជាអំពើពុករលួយលក្ខណៈប្រព័ន្ធរីកដុះដាលពេញបន្ទុក។ព្រោះតេជោសែនបាននិងកំពុងមោទនភាពចំពោះកំណើនពន្ធគយដែលបើគិតឲ្យដល់វាគ្រាន់តែឡើងតាមកំណើនសេដ្ឋកិច្ចតែប៉ុណ្ណោះតែមិនទាន់អស់សក្តានុពលនោះទេ។ជាក់ស្តែងពួគគេបានពន្យឺតឬអូលបន្លាយការដាក់ឲ្យអនុវត្តការត្រួតពីនិត្យតាមប្រព័ន្ធអេឡិចត្រូនិកដែលទប់ស្កាត់មិនឲ្យឈ្មួញនិងគយជួបគ្នានោះឡើយ។ សារពត៌មានយើងបានទាក់ទងទៅលោក នុប សំអាន ប្រធានស្នាក់ការគយ និងរដ្ឋាករ ទំនប់រលកនិងលោកទុំណូមេគយខេត្តនៅព្រឹកថៃ្ងនេះដែរតែពុំលើកទូរស័ព្ទព្រោះខ្លាចសួររឿង……!។សកម្មភាពរកស៊ីប្រេងគេចពន្ធរបស់លោក ទៀ វិចិត្រ ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានវាយតម្លៃថា សកម្មភាពនេះបានធ្វើឱ្យរដ្ឋបាត់បង់ថវិកាពន្ធក្នុងមួយឆ្នាំមិនតិចជាង២០លានដុល្លារឡើយ ។ ដោយសារតែឈ្មួញជាមន្ដ្រីមានអំណាច ខ្លាំងនិងមានខ្នងបង្អែករឹងមាំបំផុតនោះ គឺមានតែលោកឧបនាយករដ្ឋមន្ដ្រី លោកអូនព័ន្ធមុន្នីរ័ត្ឋប៉ុណ្ណោះ។ដែលអាចមានលទ្ធភាពបង្រ្កាបការរកស៊ីប្រេងគេចពន្ធដ៏មហិមានេះបាន ។ក្នុងស្ថានភាពបែបនេះ ទាំងអ្នកវិភាគ អ្នកឃ្លាំមើលកិច្ចការសង្គម មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិល សុទ្ធតែយល់ឃើញថា ដំណោះស្រាយដែលសមស្រប ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ គឺកែទម្រង់សេដ្ឋកិច្ច ឲ្យមានភាពស៊ីជម្រៅ និងប្រាកដនិយម ដោយចាប់ផ្ដើមពីការបំបាត់ អំពើពុករលួយជាប្រព័ន្ធឲ្យអស់សិន។
គួររំលឹកដែរថាពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះកន្លងមកសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញបទបញ្ជាលេខ០១ប.បចុះថ្ងៃទី០៩ខែតុលាឆ្នាំ២០១៦កន្លងមកនេះដោយចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលកម្ពុជាផ្ទាល់ដើម្បីបញ្ចៀសការប៉ះពាល់ដល់ចំណូលពន្ធរបស់រដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្មដែលជាតម្លាភាពលើការប្រមូលពន្ធរបស់រដ្ឋ?បែរជាកំពុងកើតមាននៅភាពអសកម្មយ៉ាងពេញបន្ទុកនាពេលបច្ចុប្បន្ននៅខេត្តព្រះសីហនុដែលគ្រប់គ្រងដោយទុំណូប្រធានសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុបាននិងកំពុងតែធ្វើសកម្មភាពផ្គើនទៅនឹងបទបញ្ជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនយ៉ាងពេញបន្ទុក។បើយោងតាមលិខិត បទបញ្ជាលេខ០១ប.ប សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានចេញបញ្ជា ដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដី ឱ្យចូលរួមប្រតិបត្តិការ បង្ក្រាបបទល្មើស ឲ្យខាងតែបានជាទីបំផុតក្នុងការបើកប្រតិបត្តិការបង្ក្រាប ដែលនឹងចែក ចេញ ជាពីរប្រភេទគឺប្រភេទទី០១លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទទី០២លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត។ជាងនេះទៅទៀតកាលពីពេលកន្លងទៅនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ តែងតាំងសមាសភាព បង្ក្រាបនិងទប់ស្កាត់ អំពើរត់ពន្ធខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជាប្រធាន អគ្គនាយកគយនិងរដ្ឋការ ជាអនុប្រធានអចិន្ត្រៃយ៍ហើយ ប្រធានសាខាគយ នៅតាមខេត្ត ក៏មានតួនាទីជា អនុប្រធានអចិន្ត្រៃយ៍ នៅតាមមូលដ្ឋាននីមួយៗ សំដៅធ្វើការងារ ឲ្យមានប្រសិទ្ធភាព ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ប៉ុន្តែក្រុមអ្នកតាមដាន កំណែទម្រង់គយ បានលើកឡើងថា វិធានការនេះ មិនសូវមានប្រសិទ្ធភាពនោះទេ? ប្រសិនបើគ្មានការ ផ្លាស់ប្តូរតំណែង មន្ត្រីគយមួយចំនួនទៀតនៅក្នុងប្រទេស ដែលគ្មានឆន្ទៈ ក្នុងការអនុវត្តន៍ កំណែទម្រង់ស៊ីជម្រៅ នាពេកន្លងមកនោះ?។សូមបញ្ជាក់ ដែរថារបាយ ការណ៍របស់ អង្គការតម្លាភាពកម្ពុជាឲ្យ ដឹងថាប្រទេសកម្ពុជាបានទទួលចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេ សចំនួន១៨០ ដែលត្រូវបានបញ្ចូលក្នុងសន្ទស្សន៍នេះ ហើយចំណាត់ថ្នាក់នេះនៅដដែលដូចឆ្នាំមុន(១៦១/១៨០)។ របាយការណ៍ដដែល បង្ហាញថាក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំង១០ ប្រទេសសឹង្ហបុរីជាប្រទេសដែលស្អាតស្អំជាងគេ ពោលគឺទទួលបានពិន្ទុរហូតដល់៨៥ ខណៈដែលកម្ពុជាទទួលបានតែ២០ពិន្ទុប៉ុណ្ណោះ។ ប្រភពដដែលឲ្យដឹងថា តាមរយៈពិន្ទុនេះកម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់។របាយការណ៍តម្លាភាពដ ដែលឲ្យដឹងថាសន្ទ ស្សន៍ចំណាត់ថ្នាក់ប្រទេសនិងដែនដីសរុបចំនួន១៨០នោះត្រូវបានដាក់ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេសនិងអ្នកជំ នាញធុរកិច្ចអំពីកម្រិតនៃអំ ពើពុករលួយនៅក្នុងវិស័យ សាធារ ណៈក្នុងប្រទេសនីមួ យៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពីសូន្យទៅ១០០។ពិន្ទុសូន្យមានន័ យថាពុករលួយខ្លាំងហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ក្នុងសន្និសីទសារព័ត៌ មានស្តីពីសន្ទស្សន៍នៃការយ ល់ឃើញអំពីអំពើពុករលួយ ឆ្នាំ២០១៨នាយកប្រតិបត្តិអ ង្គការតម្លាភាពកម្ពុជាលោក ព្រាបកុលថ្លែងថាកម្ពុជាទទួ លបាន២០ពិន្ទុសម្រាប់សន្ទស្ស ន៍នៃការយល់ឃើញពីអំពើពុក រលួយនៅឆ្នាំ២០១៨បើធៀបរ យៈពេលដូចគ្នានៃឆ្នាំ២០១៧ពោលមានការធ្លាក់ចុះ១ពិន្ទុប៉ុណ្ណោះ។លោកបន្តថាដើមចមដែលនាំឲ្យ ធ្លាក់ចុះ១ពិន្ទុដោយសារពិន្ទុស្តីពី អភិបាលកិច្ចតាមបែបប្រជាធិប តេយ្យធ្លាក់ចុះពី១៩/១០០ ក្នុង ឆ្នាំ២០១៧ មកត្រឹម១២/១០០ ក្នុងឆ្នាំ២០១៨។លោកថ្លែងថា៖ «អ្វីដែលទាញកម្ពុជាឲ្យធ្លាក់១ពិន្ទុ ហើយចំណុចនេះ កក្តានេះ គឺនិយាយពីប្រជាធិបតេយ្យ និយាយអំពីពុក រលួយ នយោបាយ និយាយអំពីការដោះស្រាយក្នុងប្រព័ន្ធយុត្តិធម៌ អ្វីដែលនាំឲ្យពិន្ទុកម្ពុជាធ្លាក់ចុះ ទាក់ទងទៅនឹងសុខភាពប្រជាធិបតេ យ្យព្រោះចេញលទ្ធផលមកគឺថាប្រ ជាធិបតេយ្យនៅស្រុកខ្មែរអត់ល្អ បានធ្លាក់ចុះ »។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងរបាយការណ៍របស់អង្គការតម្លាភាពនោះទេ ដោយថា រដ្ឋាភិ បាលកំពុធ្វើកំណែទម្រង់រចនាសម្ព័ន្ធរ បស់រដ្ឋមួយចំនួនទៀតដើម្បី ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យ កាន់តែប្រសើរនិងស្របតាមគោ លនយោបាយចតុកោណរបស់រ ដ្ឋាភិបាល។លោកមានប្រសាសន៍ថា៖«ពិន្ទុប៉ុន្មា នក៏ដោយគឺមិនគិតគួរយកបញ្ហានេះ យកមកគិតគូធ្វើជា មូលដ្ឋាន។សម្រាប់ការអភិវឌ្ឍប្រទេសឲ្យរីកចំរើយើងធ្វើទៅតាមកម្មវិធីនយោបាយរប ស់គណបក្ស ប្រជាជ នកម្ពុជាដែលប្រែ ក្លាយទៅជាកម្មវិធីនយោបាយក៏ដូចជា យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិ បាលដើម្បីកសាងប្រទេសជាតិឲ្យមានការរីកចំរើន»។អង្គការតម្លាភាពផ្តល់ ជាអនុសាសន៍ថាដើ ម្បីកាត់បន្ថយអំពើពុក រលួយបានរដ្ឋាភិបាលត្រូវធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ។ជាពិសេសទាក់ទងនឹងការ ប្រកាសទ្រព្យសម្បត្តិអនុម័តឲ្យ ទាន់ពេលនូវបទបញ្ញត្តិដែលលើ កកម្ពស់សិទ្ធិពល រដ្ឋទទួលបាន ព័ត៌មានសាធារណៈនិងការពារបុគ្គ លរាយការណ៍ពង្រឹងស្ថាប័នដែលពា ក់ព័ន្ធនឹងការលើកកម្ពស់នីតិរដ្ឋដោះ ស្រាយដោយតម្លាភាពបង្កបរិយាកាស ឲ្យមានការចូលរួមយ៉ា ងសកម្មពីអង្គ ការសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីរួមគ្នាប្រឆាំងអំពើពុ ករលួយ។