ប្រភពពីក្រុមអ្នករត់ការឯកសារ នាំចូលទំនិញតាមច្រកអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ បានឲ្យដឹងថា លោក លោកលឹម សម្បត្តិ ចូលកាន់តំណែងជាប្រធានការិយាល័យគយ ប្រចាំច្រកនេះ ជំនួសលោកលាងហៃមិនបាន ប៉ុន្មានផងក៏ចាប់ផ្ដើម សាង ភាពល្បីល្បាញខាងពុករលួយ មិនចាញ់លោកលាងហៃនោះទេ ។ប្រភពពីក្រុមអ្នករត់ការឯកសារនាំចូល ទំនិញតាមច្រក អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថាលោកលឹមសម្បត្តិ កំពុងរៀបចំបណ្ដាញប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធ ដោយតម្រូវឲ្យមានការបង់លុយសម្រាប់ឯកសារប្រតិវេទន៍គយក្នុងមួយឯកសារចាប់ពី៣៥ដុល្លាររហូតដល់៧៥ដុល្លារ។ប្រភពបានឲ្យដឹងទៀតថា ការបង់លុយពី៣៥ទៅ៧៥ដុល្លារគឺសម្រាប់ឯកសារដែលគ្មានកំហុស។ចំណែកឯកសារដែលមានកំហុសតិចតួចត្រូវក្រុមមន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោកលឹមសម្បត្តិគាបយកលុយពីអ្នករត់ការឯកសារនាំចូលទំនិញយ៉ាងពេញបន្ទុកតែម្តង។បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ គួរពិនិត្យមើល។ព្រោះបច្ចុប្បន្នលោកលឹមសម្បត្តិកំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងងងើល ។ អាចនិយាយបានថាលោកលឹមសម្បត្តិកំពុងអនុវត្តន៍តាមរូបមន្តពុករលួយរបស់លោកលាងហៃយ៉ាងខ្ជាប់ខ្ជួនគឺខំប្រឹងប្រមូលលុយតាមច្រើនរូបភាពដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោកលឹមសម្បត្តិប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។ ព្រោះមន្ត្រីគយរូបនេះកំពុងប្រព្រឹត្តអំពើពុករលួយគ្មានញញើតអ្វីឡើយ។នៅពេលលោកលឹមសម្បត្តិចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជំនួសលោកលាងហៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយដើម្បីសាងភាពល្បីល្បាញយ៉ាងឆាប់រហ័ស។ ប្រភពមន្ត្រីគយមួយចំនួននៅច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ហើបឲ្យដឹងថាលោកលឹមសម្បត្តិបន្តយកវិធីរបស់លោកលាងហៃមកប្រើប្រាស់ដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោកលឹមសម្បត្តិមេគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។បើតាមការអះអាងពីអ្នករត់ការឯកសារនាំចូលទំនិញផ្សេងៗក៏ដូចជាអ្នករត់ការនាំចូលទំនិញវិនិយោគបានឲ្យដឹងថា សម្រាប់ទំនិញវិនិយោគនាំចូលតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបង់លុយប្រមាណ៧៥ដុល្លារជាកំហិត។ ក្នុងនោះទី១-ត្រូវបង់លុយ៥ដុល្លារសម្រាប់មន្ត្រីគយទទួលផែនចុះលេខ ទី២-បង់លុយចំនួន២០ដុល្លារសម្រាប់គណនេយ្យ ទី៣-ត្រូវបង់លុយ១០ដុល្លារសម្រាប់ប្រធានផ្នែកត្រួតពិនិត្យនិង១០ដុល្លារទៀតផ្នែកកូនចៅមន្ត្រីគយខាងត្រួតពិនិត្យ។ ទី៤-ត្រូវបង់លុយ២០ដុល្លារសម្រាប់មន្ត្រីគយផ្នែកកាត់ស្តុក បញ្ចុះឯកសារ និងទី៥-ត្រូវបង់ឲ្យអនុប្រធានការិយាល័យចំនួន៥ដុល្លារ ជាកិច្ចបញ្ចប់ដោយមិនអាចតវ៉ាបានឡើយ។ប្រភពបានឲ្យដឹងទៀតថា សូម្បីតែទំនិញនាំចេញក៏ត្រូវបង់លុយឲ្យក្នុងមួយឯកសារ៣៥ដុល្លារផងដែរ។ ដូច្នេះលោកលឹមសម្បត្តិនិងបក្ខពួកអាចប្រមូលលុយតាមរបៀបពុករលួយបានយ៉ាងច្រើន។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកគយ ពិនិត្យមើលរឿងអាស្រូវពុករលួយរបស់លោក លឹមសម្បត្តិ ប្រធានការិយាល័យគយច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជាបន្ទាន់។បឋម