លោកលន់​ សុផាត​ស្នងការនគ​របាលខេត្តក្រចេះនិង​លោក វ៉ា ថនអភិបាល​ខេត្តមិន​យកចិត្ត​ទុកដាក់បង្ក្រាប​ល្បែងស៊ី​សងដើ​ម្បីពង្រឹង​ស​ន្តិសុខស​ង្គម

By | October 16, 2018

តាម​ប្រភពពី​ប្រជាពលរដ្ឋ ​ដែល​ធ្លាប់​ចូលរួម​លេងល្បែង​បញ្ជល់ មាន់​និង​ល្បែង​អាប៉ោង​នៅក្នុង​ ឃុំ​ថ្មី ស្រុក​ចិត្រ​ បុរី បាន​ ឲ្យ​ដឹងថា ក្រុម​អ្នកបើក​ល្បែងស៊ីសង​ បាន​រត់ការ​សូកប៉ាន់​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់​ ថ្នាក់​រួចទៅ ហើយ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន ​។ ប្រភព​បាន​ឲ្យ​ដឹងថា សង្វៀន បញ្ជល់ មាន់ បង្កប់ ទៅដោយ បៀរ អាប៉ោងគ្រប់ប្រភេទ​ក្នុង​ឃុំ​ថ្មី ត្រូវបាន​បើក​លេង​ជាប្រចាំ​ហើយ​សង្វៀន​ខ្លះទៀត​ត្រូវបាន​ចល័ត​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ដោយមាន​ការសម្របសម្រួល​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចាត់ទុក​ល្បែងស៊ីសង​ជា​ប្រភព​ចំណូល​របស់​ពួកគេជារៀងរាល់ថ្ងៃនិងរាល់ខែជាប្រចាំ​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្នោត ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថា សង្វៀន​បញ្ជល់មាន់​ធំ​មួយ​ដែល​បង្កប់​ដោយ​ល្បែង​អាប៉ោង​ផង​នោះ ត្រូវបាន​គេ​បើក​លេង​នៅ​ទីតាំង​ខាងក្រោយ​សាលាបឋមសិក្សា​ចំបក់ ហើយ​ក្នុង​មួយថ្ងៃៗ​មាន​បញ្ជល់មាន់​ជាច្រើន​គូ ហើយ​ក្នុង​មួយគូៗ​មាន​ដាក់​ដើម​ថា​ន់​រាប់លាន​រៀល​ឯណោះអាចជាពាន់មឹនដុល្លារ​។

បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​លេងល្បែង​បញ្ជល់មាន់​និង​អាប៉ោង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​ឡើយព្រោះបានបង់លុយអស់ហើយ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ហេតុនេះហើយ​ទើប​មាន​ល្បែង​បញ្ជល់មាន់​និង​អាប៉ោង​កើតឡើង​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី រីឯ​អធិការនគរបាល​ស្រុក​ចិត្រ​បុរី និង​អភិបាលស្រុក​ចិត្រ​បុរី ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​បណ្ដោយ​ឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្នោត ឃុំ​ថ្មី បាន​ឲ្យ​ដឹងថា ពួកគាត់​បានឃើញ​មន្ត្រីនគរបាល​ស្រុក​ចិត្រ​បុរី បាន​ទៅដល់​សង្វៀន​បញ្ជល់មាន់​នោះដែរ ប៉ុន្តែ​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ គឺ​គ្រាន់តែ​ទៅយក​លុយ​ហើយ​វិលត្រឡប់​ទៅវិញ​ស្ងាត់ៗ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា លោក យ៉ាន់ ហ៊ាង អធិការនគរបាល​ស្រុក​ចិត្រ​បុរី និង​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី បានដឹង​យ៉ាងច្បាស់​ពី​ការបើក​សង្វៀន​បញ្ជល់មាន់​នៅ​ភូមិ​ត្នោត ឃុំ​ថ្មី ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ការបង្ក្រាប​នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ជាបន្ទាន់។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *