ស្វាយរៀង៖ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងបានឲ្យដឹងថាបច្ចុប្បន្នទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិបាវិតគឺបង់ពន្ធជូនរដ្ឋត្រឹម២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ហើយក្រៅពីនេះគឺមានការឃុបឃិតបែងចែកផលប្រយោជន៍យ៉ាង សុខស្រួលជាមួយលោកនង សុខុមមេគយច្រកបាវិត។ ប្រភពបានឲ្យដឹងទៀតថាឈ្មួញដែលបង្កប់ទំនិញគេចពន្ធតាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរត្រូវបង់លុយក្នុងមួយជើងៗពី៥លានរៀលទៅ៧លានរៀលដោយគ្មានបង្កាន់ដៃឬវិក្កយបត្រត្រឹមត្រូវឡើយ។ ទន្ទឹមនឹងនេះលោក នង សុខុម មេគយច្រកបាវិតក៏បានឃុបឃិតជាមួយមេនគរបាលអន្តោប្រវេសន៍ច្រកបាវិត ក្នុងការធ្វើជាខ្នងបង្អែកឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនចូលស្រុកខ្មែរ!។ ដូច្នេះលោកឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនគួរមើលរំលងអំពើពុករលួយរបស់លោកនង សុខុម មេគយច្រកបាវិត តទៅទៀតទេ។ព្រោះចាប់តាំងឡើងកាន់តំណែងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះគឺលោកនង សុខុមនិងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ។ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នលោក នង សុខុម ប្រធានការិយាល័យគយច្រកនេះ បានឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថាទំនិញគេចពន្ធដែលបង្កប់តាមរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរក៏ដូចជាទំនិញគេចពន្ធដែលឈ្មួញដឹកជញ្ជូនតាមរថយន្តធុនធំចំណុះរាប់សិបតោនពីទឹកដីវៀតណាមចូលទឹកដីខ្មែរតាមច្រកបាវិតគឺជាប្រភពចំណូលដ៏សំខាន់របស់លោកនង សុខុមនិងបក្ខពួក។ អំពើពុករលួយរបស់លោក នង សុខុម ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម ដែលជាមេគយធំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។ប្រភពពីមន្ត្រីនិងភ្នាក់ងារគយក្នុងខេត្តស្វាយរៀង មួយចំនួនបានបង្ហើបឲ្យដឹងថា លោក នង សុខុម បានចូលកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបាវិត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ រហូតមកដល់ពេលនេះលោក នង សុខុម ប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ ប្រភពបានឲ្យដឹងទៀតថាការដែលលោក នង សុខុម ប្រធានការិយាល័យគយច្រកបាវិត អាចធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងក្រអឺតក្រទម។ ប្រភពខ្លះបានឲ្យដឹងថា ការដែលលោក នង សុខុម មេគយច្រកបាវិត និងលោក ខៀវ សារឿន ប្រធានសាខាគយខេត្តស្វាយរៀង ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចាំជួយការពារ។ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើសារពត៌មានយើងមិនអាចទាក់ទងលោកនងសុខុមមេគយច្រកបាវិតបានទេព្រោះតេចូលជាច្រើនដងតែមិនលើកទូរស័ព្ទព្រឹកនេះ។គួររម្លឹកថាលោកមេគយខេត្តស្វាយរៀងគឺលោកខៀវសារឿនបានអោយឈ្មួញវៀតណាមដឹកកាកសំណល់២ឡានយីឌុបចូលទឹកដីកម្ពុជានៅចំណុចច្រក(សាលាក្រុង-កីមៀ)ក្រុងបាវិតខេត្តស្វាយរៀងខណៈនេះរថយន្តខាងខ្មែរសាងកាកសំណល់ទាំងនេះចេញពីឡានវៀតណាម នៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៨ បម្រុងឡើងដឹកមកកាន់ រាជធានីភ្នំពេញ ។កាកសំណល់ទាំងនេះគេប្រើរូបភាពបន្លំថាដឹកចេញពីដេប៉ូមានច្បាប់ប្រមូលទិញអេតចាយក្នុងស្រុករបស់ឈ្មោះចែសីលា នៅក្រុងបាវិត។បន្ទាប់ពីគេរត់ការអោយលុយខាងជំនាញគយ។ពិសេសលោកខៀវសារឿនប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងទើបប្រព្រឹត្តទៅដោយរលូនបាន៕