ប្រភពដែលស្និទ្ធនឹងលោក ព្រំ វិច មេពេទ្យសត្វខេត្តសៀមរាប បានឲ្យដឹងថា ការដែលលោក ព្រំ វិច សម្របសម្រួលឲ្យឈ្មួញដឹកជញ្ជូនជ្រូកនិងមាន់ទាពីប្រទេសសៀម និងប្រទេសយួនមកលក់ចែកចាយតាមទីផ្សារនិងតាមទីសត្តឃាតក្នុងខេត្តសៀមរាប គឺលោក ព្រំ វិច អាចប្រមូលចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ចំណូលទាំងនោះប្រហែលមួយផ្នែកធំធ្លាក់ទៅក្នុងហោប៉ៅលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផងដែរទើបលោក ទា គឹមសុទ្ធ បណ្ដោយឲ្យលោក ព្រំ វិច ធ្វើអ្វីៗស្រេចតែអំពើចិត្តហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ដូច្នេះថ្នាក់ដឹកនាំក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងកសិកម្ម គួរពិនិត្យឡើងវិញជាបន្ទាន់ចំពោះទង្វើមិនប្រក្រតីរបស់លោក ព្រំ វិច មេពេទ្យសត្វខេត្តសៀមរាប ដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅ ហើយមិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវ។
មន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នមានឈ្មួញមួយចំនួនបាននាំចូលជ្រូករស់ មាន់ទារស់ មកលក់ចែកចាយពេញទីសត្តឃាតនិងទីផ្សារក្នុងខេត្តសៀមរាប ដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលឬហៅថាមេពេទ្យសត្វខេត្តសៀមរាប។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញមួយចំនួនបានដឹកជញ្ជូនជ្រូកតាមរថយន្តធំៗមកលក់ចែកចាយតាមទីសត្តឃាតក្នុងក្រុងសៀមរាប និងបណ្ដាស្រុកនានាយ៉ាងរលូនដោយគ្មានមន្ត្រីពេទ្យសត្វត្រួតពិនិត្យសត្តឃាតជ្រូកទាំងនោះឡើយ។ ការដែលលោក ព្រំ វិច មេពេទ្យសត្វខេត្តសៀមរាប ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។
ជុំវិញបញ្ហាខាងលើនេះលោក ព្រំ វិច ដែលជាមេពេទ្យសត្វក្នុងខេត្តសៀមរាប បានដោះសាយករួចខ្លួនថា រាល់ការដឹកជញ្ជូនសត្វចូលក្រុងសៀមរាប និងតាមកុងស៊ីទីសត្តឃាតទាំងអស់ គឺមានអ្នកមានអំណាចម្នាក់បានចេញមុខដេញថ្លៃយកអស់ហើយ គឺលោក ទូច សៀ ដែលជាឧកញ៉ាល្បីឈ្មោះក្នុងខេត្តសៀមរាប។ សំដីរបស់លោក ព្រំ វិច មេពេទ្យសត្វខេត្តសៀមរាប បានធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងព្រោះលោក ព្រំ វិច មិនទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ហើយទម្លាក់ការទទួលខុសត្រូវទៅលើអ្នកដទៃ។(មានត)