ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យ ទទួលបានអាជ្ញាប័ណ្ណពីក្រសួងកសិកម្ម ដើម្បីនាំចេញគោក្របីទៅស្រុកយួនក្នុងមួយឆមាស(៦ខែ) ចំនួន៥០០០ក្បាលគឺក្នុងមួយថ្ងៃមេឈ្មួញ ជឹម សុខ អាចនាំគោក្របីចេញទៅស្រុកយួន៣០ក្បាលប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្ដែងមេឈ្មួញ ជឹម សុខ ដឹកជញ្ជូនគោក្របីចេញទៅស្រុកយួនក្នុងមួយថ្ងៃៗរាប់សិបរថយន្តធុនធំ ហើយក្នុងមួយរថយន្តមិនតិចជាង៣០ក្បាលនោះទេ គឺមេឈ្មួញ ជឹម សុខ បំពានលើអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្ម ។ មានថ្ងៃខ្លះមេឈ្មួញ ជឹម សុខ ដឹកជញ្ជូនគោក្របីចេញទៅស្រុកយួនមិនក្រោម៥០០ក្បាលឡើយនៅច្រកស្វាយអាង៉ោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពពីសមត្ថកិច្ចនៅច្រកស្វាយអង្គោង បានបង្ហើបឲ្យដឹងថា មេឈ្មួញ ជឹម សុខ ដឹកជញ្ជូនគោក្របីចេញទៅស្រុកយួនដោយមិនអនុវត្តន៍ទៅតាមអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្មឡើយ ហើយចំនួនគោក្របីដឹកជញ្ជូនចេញច្រើនជាងតួលេខក្នុងអាជ្ញាប័ណ្ណជាង១០ដងឯណោះ។ បើតាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តព្រៃវែង បានឲ្យដឹងថា ការដែលមេឈ្មួញ ជឹម សុខ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ចិន វិសាល មេពេទ្យសត្វខេត្តព្រៃវែង ព្រមទាំងប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំចាម ស្រុកកំពង់ត្របែក បានឲ្យដឹងថា ឈ្មញយួនបានយករថយន្តធំៗចូលមកដឹកជញ្ជូនគោក្របីដល់ក្នុងទឹកដីខ្មែរ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចនៅច្រកស្វាយអាង៉ោង ដែលគិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងសុខស្រួល។ ហេតុនេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមេឈ្មួញ ជឹម សុខ មិនអនុវត្តន៍តាមអាជ្ញាប័ណ្ណរបស់ក្រសួងកសិកម្មឡើយ ហើយកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្តដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងខេត្តព្រៃវែង។
បើតាមប្រភពខ្លះបានឲ្យដឹងថា ការដែលមេឈ្មួញ ជឹម សុខ និងមេពេទ្យសត្វខេត្តព្រៃវែង ហ៊ានឃុបឃិតឲ្យឈ្មួញយួនចូលមកដឹកជញ្ជូនគោក្របីពីទឹកដីខ្មែរយ៉ាងគឃ្លើន គឺដោយសារមានការសម្របសម្រួលពីសំណាក់មន្ត្រីធំៗក្នុងខេត្តព្រៃវែង ផងដែរ។ ជាក់ស្ដែងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង នៅតែបណ្ដោយឲ្យមេឈ្មួញ ជឹម សុខ និងមេពេទ្យសត្វខេត្តព្រៃវែង ធ្វើអ្វីៗស្រេចតែអំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ប្រការនេះហើយទើបមេឈ្មួញ ជឹម សុខ ហ៊ានប្រព្រឹត្តខុសពីអាជ្ញារបស់ក្រសួងកសិកម្ម យ៉ាងគឃ្លើនដោយនាំគោក្របីចេញទៅស្រុកយួនលើសចំនួនកំណត់ ហើយថែមទាំងហ៊ានឃុបឃិតឈ្មួញយួនចូលមកដឹកជញ្ជូនគោក្របីពីទឹកដីខ្មែរយ៉ាងអនាធិបតេយ្យ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមហ៊ុនអង្គរសុខសារិទ្ធមានជ័យ របស់ឧកញ៉ា ជឹម សុខ ដែលក្រសួងកសិកម្ម ចេញអាជ្ញាប័ណ្ណឲ្យនាំគោក្របីចេញទៅស្រុកយួននោះ កំពុងប្រព្រឹត្តទង្វើមិនប្រក្រតីមួយចំនួនយ៉ាងគឃ្លើន។ បញ្ហានេះគឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ព្រមទាំងប្រធាននាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយឲ្យមេឈ្មួញ ជឹម សុខ ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនតទៅទៀតទេ។ ប្រភពដែលស្និទ្ធនឹងមេឈ្មួញ ជឹម សុខ បានឲ្យដឹងថា ឥឡូវនេះមេឈ្មួញ ជឹម សុខ បានឃុបឃិតឲ្យឈ្មួ្ជញជនជាតិយួនយករថយន្តធំៗមកដឹកជញ្ជូនគោក្របី ដល់ស្រុកខ្មែរតែម្តង ព្រោះមានការឃុបឃិតពីមេពេទ្យសត្វខេត្តព្រៃវែង លោក ចិន វិសាល ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។(មានត)