ខេត្តក្រចេះ៖ប្រភពពីមន្ដ្រីតូចតាច បានឲ្យដឹងថានៅពេលយប់ថ្ងៃ២១ ខែមីនា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ ៧A គេសង្កេត ឃើញរ ថយន្តកែឆ្នៃ រថយន្តបង្កុង គោយន្តកន្រ្តៃ រ៉ឺម៉ក ជាច្រើនគ្រឿង បានដឹកជញ្ជូនឈើឡើងកក្រើក ចេញពីក្នុងព្រៃ កាត់ មុខ ស្នាក់ការ ជំនាញមេព្រៃ៣កន្លែង បានយ៉ាងរលូនទី០១ គឺសង្កាត់រដ្ឋបាលព្រៃឈើ អូរគ្រៀង ដែលគ្រប់គ្រង ដោយ លោក កែវ ចំណានទី០២សង្កាត់រដ្ឋបាល ព្រៃឈើសណ្តាន់ដែលគ្រប់គ្រង ដោយលោក ប៉ាល់ សុខកែវនិងមាន លោក វិត ប៉ូលិស សេដ្ធ កិច្ចខេត្តជាក្មួយបង្កើតលោក ស្នងការនគរបាល ខេត្ត និងមានលោក ម៉ាប់ជាប៉ូលិស សេដ្ឋកិច្ចក្រសួង និងមានមន្ដ្រីក ងរាជអាវុធហត្ថ មួយចំនួនដែលឈរ នៅតាមដងផ្លូវជាតិលេខ៧ Aចាំជួយសម្របសម្រួល ជាថ្នូរនឹងលាភសក្ការៈជា មួយឈ្មួញដើម្បីយកចុះទូ កលក់បន្ត នៅចំណុច ភូមិកញ្ជនិងភូ មិឈើទាលភ្លោះ។
ប្រភពដដែលបានឲ្យដឹងទៀត ថាក្នុងចំណោមមេឈ្មួញឈើ ទាំងនោះគេស្គាល់ ច្បាស់ឈ្មោះស៊ាម គឹមទឹមជាមន្ដ្រីយោ ធាវរៈសេនាតូចលេ ខ២ដែលជាអ្នកជំនាញរត់ការផ្លូវយ៉ាងស្ទាត់ជំនាញ ទៅឲ្យសមត្ថកិច្ចពាក់ ព័ន្ធ។ប្រភពបន្ថែមទៀតថាមេឈ្មួញរូប នេះដឹកជញ្ជូនឈើក្នុងមួយយប់ៗស ម្រុកដឹកឈើមិនក្រោមពី១០ ទៅ១៥គ្រឿង នោះទេ។ក្នុងនោះរថយន្ត០១គ្រឿង ដឹកផ្ទុកបានចាប់ពី៥ទៅ៧ ម៉ែត្រគូបឯណោះ។សម្រាប់រថយន្តកែច្នៃបង្កុងក្នុងមួយ គ្រឿងដឹកចា ប់ពី១០ទៅ ១៥ម៉ែត្រគូ ប។ឯរ៉ឺម៉កវិញ ដឹកចាប់ពី៤ទៅ៥ ម៉ែត្រគូបក្នុង១ រ៉ឺមក។សកម្មភាពដឹក ឈើ យ៉ាងគគ្រឹកគ គ្រេងកា ត់មុខស្នាក់ការជំនាញមេព្រៃទាំង៣កន្លែង នោះត្រូវបានមហាជន ដាក់ការសង្ស័យថា មេឈ្មួញឈ្មោះ ស៊ាម គឹម ទឹមជា មន្ដ្រី យោធាវរៈ សេនាតូចលេខ២ ប្រាកដជាផ្ដល់ផលប្រយោ ជន៍ច្រើនសន្ធឹក ឲ្យមកមន្ត្រីមេ ព្រៃទាំងនោះហើយ ទើបសកម្មភាពរ បស់ ខ្លួនប្រព្រឹត្ត ទៅបានយ៉ាងរលូនបែបនេះ។បើ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈើរបស់មេឈ្មួញ ស៊ាមគឹមទឹម ជាមន្ដ្រីយោធាវរៈសេនា តូចលេខ២បានធើ្វសកម្មភាពដឹកឈើយ៉ាង គគ្រឹកគគ្រេងនេះបើមិនមានការជួយ ជ្រោមជ្រែងពីលោកឧត្តម សេនីយ៍ត្រីសាន្ត ប៊ុនថានមេបញ្ជាកា រកងរាជអាវុធហត្ថ ខេត្តក្រចេះនោះទេក៏មេឈ្មួញ ឈើស៊ាមគឹមទឹមដឹ កជញ្ជូនឡើងកក្រើ កប្រជាពលរដ្ឋបានដែរ ។រឿងរ៉ាវខាងលើនេះអង្គភាពយើងបានទាក់ទង ទៅអ្នកពាក់ព័ន្ធខាងលើនេះដែ រតែមិនអាចទាក់ទងបា នទេនៅថៃ្ងនេះ។
គួររំលឹកថាកាលពីវេលាម៉ោង២៖១ ៥នាទីរំលងអធ្រាត្រថ្ងៃទី៣០ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ មានក្បួន រថយ ន្តម៉ាក សាំយ៉ុងរបស់ថៅកែ នី និងប្តីឈ្មោះ អាត បានសម្រុកដឹកជញ្ជូន ឈើប្រណីត ចេញពីក្រុម ហ៊ុនដុង ភូ ស្ថិត នៅក្នុង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះមានចំនួន៥គ្រឿងឆ្ពោះ ទៅលក់ឱ្យវៀតណាម ។ហើយជាមួយ គ្នានោះអ្នកយកព័ត៌មានបានផ្តិតរូបភាព (ថតរូប) ឡានដឹកឈើនោះ ក៏ស្រាប់ តែលេចមុខជន២នាក់ ដែល ក្នុងនោះ មានម្នាក់ឈ្មោះ ផល ជាប្អូនរបស់លោក សាន្ត ប៊ុនថាន មេប៉េអឹម (P.M) ខេត្តក្រចេះ បានបើករថយន្ត កាមេរី ឆ្លាម ពណ៌ ស ពាក់ស្លាខលេខ កំពង់ចាម 2A-0051 បានមកកៀរ រថយន្តអ្នកសារព័ត៌មាន ហើយបានស្រែកប្រាប់ថា បងៗ លោក សាន្តប៊ុនថាន ផ្តាំមកមិនអោយថតទេ កុំថត ចាំគេគិតគូរឱ្យ…។សូមបញ្ជាក់ដែរថាកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសហើយក៏ មានឋានៈជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទដែរនោះ បានចេញផែនការថ្មីមួយ ស្តីពីការទប់ស្កាត់និងការបង្ក្រា បបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។លោក សៅ សុខា បញ្ជាក់ក្នុងផែនការថា គោលបំណងនៃការដាក់ចេញនូវផែនការនេះ គឺដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពលើបទល្មើសធនធានធម្មជាតិ ដូចជា ការកាប់បំផ្លាញ ការដឹកជញ្ជូន និងការនាំចេញព្រៃឈើ, ការបាញ់ និងការនាំចេញសត្វព្រៃ, ការរុកទន្ទ្រាន និងការកាន់កាប់ដីរដ្ឋ, និងការរុករករ៉ែដោយខុសច្បាប់។ផែនការនេះ ក៏បានកំណត់ផងដែរ ពីវិធានការស្រាវជ្រាវ ស្វែងរក និងតាមចាប់ជនល្មើស និងអ្នកពាក់ព័ន្ធក្នុងបទល្មើសធនធានធម្មជាតិ។ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់ទៅមន្ត្រីក្រោមឱវាទយ៉ាងដូច្នេះថា៖«អង្គភាព ដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងចាត់គ្រប់វិធានការ ដើម្បីចូលរួមអនុវត្តផែនការនេះ ឲ្យសម្រេចបានជោគជ័យ»។សមាសភាពដឹកនាំបញ្ជា ដែលកំណត់ក្នុងផែនការនេះ មាន៣ទិស គឺទិសទី១ មានត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង រតនគិរី ដោយមានឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន, ទិសទី២ មាន កំពង់ធំ ព្រះវិហារ សៀមរាប និង ឧត្តរមានជ័យ ដោយមានឧត្តមសេនីយ៍ឯក អន សាខុន មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន, និងទិសទី៣ មាន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ និង កោះកុង ដោយមានឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន។កម្លាំងសរុបក្នុងទិសទាំង៣ មាន៦៩០នាក់ ដែលត្រូវបានបង្កើតឡើងតាមផែនការនេះ ដើម្បីត្រៀមចេញបង្ក្រាបនិងទប់ស្កាត់បទល្មើសផ្សេងៗពាក់ព័ន្ធនឹងការបំផ្លាញធនធានធម្មជាតិ។ សូមបញ្ជាក់ថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ប្រមុខរដ្ឋាភិបាល បានបង្កើតក្រុមការងារមួយ ហៅថា «គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ» ដោយតែងតាំងលោក សៅ សុខា ជាប្រធាន។ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២០ឆ្នាំ ថ្ងៃបង្កើតកងទ័ពជើងគោក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំឱ្យកងទ័ពត្រូវចូលរួមថែរក្សាការពារព្រៃឈើ ជលផល និងធនធានធម្មជាតិឱ្យបានល្អ ។ សម្តេចក៏បានព្រមានដាក់ទោសទណ្ឌដល់មន្ត្រីយោធាទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹងបទល្មើសកាប់ឈើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិផងដែរ៖ «កងទ័ពទាំងអស់ត្រូវចូលរួមរក្សាព្រៃឈើ មិនត្រូវក្លាយទៅជាអ្នកកាប់ឈើ ឬជាអ្នកការពារឈ្មួញកាប់ឈើនោះទេ។ ចូលរួមរក្សាធនធានជលផលក៏កម្ររបស់យើង។ ត្រូវចូលរួមរក្សាធនធានធម្មជាតិដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ត្រូវដាក់ទោសទណ្ឌអ្នកណាក៏ដោយ ស័ក្ដិប៉ុណ្ណាក៏ដោយដែលធ្វើការឃុបឃិត ឬក៏បំពានទៅលើបទបញ្ជាទាំងនេះ»។ជាងនេះទៅទៀតនោះសម្តេចហ៊ុនសែនតែងតែបង្ហាញថាគិតគូរពីរឿងការពារព្រៃឈើ និងធនធានធម្មជាតិ តាមរយៈការបង្កើតច្បាប់ អង្គភាព និងយន្តការជាច្រើន ដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋក្នុងវិស័យមួយនេះ។ សម្តេច ហ៊ុន សែន ក៏ធ្លាប់ប្រកាសជាសាធារណៈដែរថា សម្តេចហ៊ានកាត់កខ្លួនឯងក្រវាត់ចោល បើសម្តេចមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបានទេនោះ ហើយក៏ធ្លាប់ចេញបញ្ជាឲ្យបាញ់គ្រាប់រ៉ុកកែតកម្ទេចជនល្មើសកាប់បំផ្លាញព្រៃឈើទៀតផង៕