មេឈ្មួញ​ឈើល្បីឈ្មោះ​សឹង សំអុល​បន្តសកម្មភាពដឹ​កជញ្ជូនឈើចេញ​ទៅលក់ស្រុកយួ​ន​ខ្លាំងជាងមុន​ផ្គើន​នឹងអនុសាស​ន៏សម្តចហ៊ុន​ សែ​ន?

By | October 7, 2018

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា បើទោះបី ​នៅក្នុង​ទីតាំង​ដី​សម្បទាន ​សេដ្ឋកិច្ច​ក្រុមហ៊ុនមេ​ឈ្មួញ  សឹង សំអុល គ្មាន​នៅសល់​ឈើ​ សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្ត ទៀត​យ៉ាង ណាក៏ ដោយ ក៏​មេ​ឈ្មួញ​ម្នាក់នេះ​នៅតែមាន ​ឈើ​ដឹកជញ្ជូន​ចេញទៅ​ ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេងដដែល​។  មិនតែប៉ុណ្ណោះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ មិន​ត្រឹមតែ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សឹង សំអុល បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជួយ​បិទបាំង​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ សឹង សំអុល ទៀតផង​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល កាន់តែ​បានចិត្ត​ក្នុងការ​កាប់​ឈើ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ជាពិសេស​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​នានាហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយរលូន ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សឹង សំអុល បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់នេះ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​ថ្មីៗ​នេះ​មេ​ឈ្មួញ សឹង សំអុល ឬ​ឧកញ៉ា សឹង សំអុល បាន​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ជាងនេះទៅទៀត​មេ​ឈ្មួញ សឹង សំអុល បាន​អះអាង​ជា​សាធារណៈ​ថា ប្រសិនបើ​លោក សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិន​បង្ក្រាប​ទេនោះ​គឺ​គ្មានអ្នកហ៊ានណាបង្រ្កាប​ខ្លួន​ឡើយ​។

​ ​ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​ប្រើប្រាស់​រថយន្ត​ធុន​ធំ​រាប់សិប​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​បាន​កត់សម្គាល់ថា លោក វ៉ា ថន អភិបាលខេត្ត​ក្រចេះ និង​លោក ទ្រី សុភ័ក្ត្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​រប​ស់មេ​ឈ្មួញ សឹង សំអុល នោះទេ​ដោយសារ​ដឹងថា ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ជាម​ន្ត្រី​អាវុធហត្ថ​ជាន់ខ្ពស់​លើ​ផ្ទៃ​ប្រទេស​។ បញ្ហា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​កំពុង​ក្លាយជា​រឿង​ឥតន័យ ព្រោះ​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើនដដែលមានន័យថាខ្លាំងក្លាជាងមុនទៅទៀត​។ ប្រជាពលរដ្ឋ​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​មហន្តរាយ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​មេ​ឈ្មួញ សឹង សំអុល កំពុង​សម្រុក​បំផ្លាញ​ព្រៃឈើ​យ៉ាង​ពេញបន្ទុក​នៅក្នុង​ស្រុក​កោះ​ញែកមិនញញើតអ្វីទាំងអស់។បឋម

Leave a Reply

Your email address will not be published. Required fields are marked *