ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច មូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បើទោះបីក្នុង ទីតាំងដីសម្បទាន សេដ្ឋកិច្ចក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ ឈើសម្រាប់កាប់ ធ្វើអាជី វកម្មបន្ត ទៀតក៏ដោយ ក៏ឈ្មួញម្នាក់នេះ ព្រមទាំងបក្ខពួកនៅតែបន្ត កាន់ឈើក្នុងតំបន់ដែន ជម្រកសត្វព្រៃភ្នំព្រេច ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ កន្លងមកការបង្ក្រាបរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទៅលើសកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ សឹង សំអុល គ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះមេឈ្មួញ សឹង សំអុល ដែលជាមន្ត្រីអាវុធហត្ថមានខ្នងបង្អែករឹងមាំគេចផុតពីសំណាញ់ច្បាប់ ។ ក្នុងនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រហែលទទួលបានផលប្រយោជន៍មួយផ្នែកណានោះពីមេឈ្មួញ សឹង សំអុល ទើបទុកឲ្យមេឈ្មួញម្នាក់នេះព្រមទាំងបក្ខពួកបន្តបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយ។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏មិនចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ សឹង សំអុល ដែលកំពុងសម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង។
ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញ សឹង សំអុល នៅតែបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកកោះញែក យ៉ាងពេញបន្ទុកព្រោះគ្មានជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់មេឈ្មួញរូបនេះឡើយ។ ចំណែកប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ពួកគេមិនហ៊ានប៉ះពាល់មេឈ្មួញ សឹង សំអុល ដែលជាមន្ត្រីអាវុធហត្ថនោះទេ ព្រោះមេឈ្មួញរូបនេះមានខ្នងបង្អែកជាថ្នាក់ដឹកនាំជាន់ខ្ពស់អាវុធហត្ថលើផ្ទៃប្រទេស ចាំជួយការពារគ្រប់ពេលវេលា។ ជាក់ស្ដែងសូម្បីតែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ សឹង សំអុល នោះដែរហើយបណ្ដោយឲ្យមេឈ្មួញជាមន្ត្រីអាវុធហត្ថរូបនេះធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពដែលស្និទ្ធនឹងមេឈ្មួញ សឹង សំអុល បានឲ្យដឹងថា កន្លងមកក៏ដូចជាបច្ចុប្បន្នមេឈ្មួញ សឹង សំអុល បានប្រើប្រាស់រថយន្តធំៗច្រើនគ្រឿងដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថាមេឈ្មួញ សឹង សំអុល បានអួតអាងជាសាធារណៈអំពីឈ្មោះថ្នាក់ដឹកនាំអាវុធហត្ថលើផ្ទៃប្រទេសដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ហើយថែមទាំងប្រើអំណាចគំរាមកំហែងអ្នកសារព័ត៌មានដែលចុះផ្សាយពីសកម្មភាពរបស់ខ្លួនទៀតផង។ បញ្ហានេះបានបង្ហាញយ៉ាងច្បាស់ថា ទោះបីមេឈ្មួញ សឹង សំអុល មានឈ្មោះក្នុងបញ្ជីខ្មៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយក៏ឈ្មួញម្នាក់នេះនៅតែបន្តបំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដដែល។
ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា បើទោះបីក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនម៉ាស្ទ័រខេសាន់ របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតក៏ដោយ ក៏ឈ្មួញម្នាក់នេះព្រមទាំងបក្ខពួកនៅតែបន្តកាន់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច ហើយដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។ កន្លងមកការបង្ក្រាបរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទៅលើសកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ សឹង សំអុល គ្រាន់តែធ្វើឲ្យល្អមើលប៉ុណ្ណោះព្រោះមេឈ្មួញ សឹង សំអុល ដែលជាមន្ត្រីអាវុធហត្ថមានខ្នងបង្អែករឹងមាំគេចផុតពីសំណាញ់ច្បាប់យ៉ាងក្រអឺតក្រទម។ ក្នុងនោះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រហែលទទួលបានផលប្រយោជន៍មួយផ្នែកណានោះពីមេឈ្មួញ សឹង សំអុល ទើបទុកឲ្យមេឈ្មួញម្នាក់នេះព្រមទាំងបក្ខពួកបន្តបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក យ៉ាងមហន្តរាយ។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និង លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ក៏មិនចាត់វិធានការទប់ស្កាត់សកម្មភាពរបស់មេឈ្មួញ សឹង សំអុលដែរ។បឋម