ប្រភពស្និទ្ធនឹងឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន បានឲ្យដឹងថា តាមរយៈការធ្វើជាមេឆ្នោងយួនធំជាង គេនៅក្នុងរាជធានីភ្នំពេញ គឺឧកញ៉ា អ៊ូ ឆាយ ក្លាយ ជាអ្នកមានទ្រព្យសម្បត្តិយ៉ាងមហាសាល មានភូមិគ្រឹះជាច្រើនកន្លែងព្រោះក្នុងមួយថ្ងៃគេ ប្រមូលលុយបានរាប់សែន ដុល្លារ និង រាប់រយ រាប់ពាន់លានរៀល។ ប្រភពបានឲ្យដឹងទៀតថា សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនប្រហែលទទួលបាន ផលប្រយោជន៍ជាប្រចាំពីឧកញ៉ា អ៊ូ ឆាយ មេ ឆ្នោតយួន ទើបបណ្តោយឲ្យឈ្មួញម្នាក់នេះ បើកល្បែងកន្ទុយលេខយ៉ាងរាលដាលក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ការដែលឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនបានធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការងឿងឆ្ងល់យ៉ាងខ្លាំងព្រោះលោក ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនហ៊ានប៉ះពាល់ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន នោះទេ។
មជ្ឈដ្ឋាននានាបានលើកឡើងថា ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន ដ៏ធំជាងគេនិងមានខ្នង បង្អែករឹងមាំនោះនៅតែ បើកល្បែងកន្ទុយលេខ យួនយ៉ាង ពេញបន្ទុកដោ យគ្មានញញើតអ្វីទាំងអស់ ព្រោះសមត្ថកិច្ចមិនហ៊ានប៉ះពាល់មេល្បែងស៊ីសងខុសច្បាប់ម្នាក់នេះឡើយ។ ជាក់ស្តែង តាំងពីជំនា ន់លោក ជួន សុវណ្ណ ធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ រហូតដល់ជំនាន់លោក ស ថេត ធ្វើជាស្នងការនគរបាលរាជធានីភ្នំពេញ គឺឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន នៅតែអាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួលដដែល។ ដូច្នេះហើយទើប មានសេចក្តីអំពាវ នាវឲ្យថ្នាក់ដឹកនាំ ក្រសួង មហា ផ្ទៃនិ ងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទៅលើឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន តាមច្បាប់ ជាបន្ទាន់។
នៅតាមបណ្តាសង្កាត់នានាទូទាំងរាជធានីភ្នំពេញត្រូវបានគេដឹងថា មានកូនកញ្ច្រែងរបស់ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន គ្រប់កន្លែងហើយមន្ត្រីអាជ្ញា ធរក៏ដូចជាសមត្ថកិច្ចថ្នាក់ សង្កាត់ថ្នាក់ខណ្ឌមិនហ៊ានបង្ក្រាបឡើយទោះបីដឹងថា ជាល្បែងស៊ីសងខុសច្បាប់យ៉ាងណាក៏ដោយ។ ប្រភពស្និទ្ធនឹង ឧកញ៉ា អ៊ូ ឆាយ មេឆ្នោតយួន បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានឥទ្ធិពលមិន ធម្មតាឡើយទើបហ៊ានបំពាន ទៅលើបទបញ្ជារបស់ប្រមុខរា ជរដ្ឋាភិបាល ដោយគ្មានញញើតអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានអំពាវនាវ ដល់ថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្ន ងការនគរបាលជាតិ ឲ្យចាត់វិធានការបង្ក្រាបល្បែងកន្ទុយលេខយួនក្នុងរាជធានីភ្នំពេញ និងនៅតាមប ណ្តាខេត្តនានាជា បន្ទាន់ ដើម្បីឲ្យ ស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។មានត