យោងតាមប្រភពពីមន្ត្រីគយតូចតាច ក្នុងខេត្តព្រះសីហនុមួយចំនួនបានបង្ហើប ឲ្យដឹងថាលោកណុបសំអាន ប្រ ធាន ការិ យាល័យ គយច្រកទំនប់រលកនៃ ខេត្តមាត់សមុទ្រមួយនេះ កំពុងធ្វើព្យុះភ្លៀងកាន់ តែខ្លាំងឡើងៗ គាប់ជួន ពេល នេះ ប្រមុខរាជរដ្ឋាភិបាលបាននឹងកំពុងធើ្វកំណែទ ម្រង់ដកកម្លាំងចេញខ្លះ ទៀតនោះវារិតតែធ្វើឲ្យ លោក ណុប សំ អាន កាន់តែប្រមូលបានផលប្រយោជន៍ កាន់តែច្រើនជាងមុនទៅទៀត។
តាមសេចក្តីរាយការណ៏ បានឲ្យដឹងថា ក្រោយពីថ្នាក់លើ ធ្វើការផ្លាស់ប្តូរមេគយមួយចំនួន ខ្លះចូលនិវត្តន៏លោក ណុ ប សំ អាន ប្រធានការិយាល័យគយ ច្រកទំនប់រលកក៏បង្ហាញក្តី បារម្ភពីការ ផ្លាស់ប្តូរលោក ចេញពីកន្លែង ខ្លាញ់នោះ ដែរ ។ ប៉ុន្តែក្រោយពីអត់មើលមួយរយៈ មិនឃើញមានឈ្មោះ ត្រូវផ្លាស់ប្តូរ លោកណុប សំអាន បានបន្តធ្វើព្យុះ ភ្លៀង ដដែលដោយគ្មានខ្លាចថ្នាក់លើឡើយ ។ ប្រភពបានបន្ដទៀតថាការដែលលោក ណុប សំអាន ហ៊ានប្រើអំ ណាច ប្រ ព្រឹត្តអំពើ ពុករលួយឃុបឃិតឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធទំ និញបង់ពន្ធមិន គ្រប់ និងទំនិញខុសច្បាប់តាម ច្រក ទំនប់ រលក កាន់ តែច្រើនឡើងៗបែបនេះ គឺដោយសារមានការឃុបឃិត បើកដៃពីសំណាក់មេគយធំៗ នៅក្នុង ខេត្ត ព្រះសីហនុ ផងដែរ។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេ នោះគឺលោក ណុប សំអាន មិនហ៊ានឃុបឃិត ឲ្យឈ្មួ ញនាំ ចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដូចសព្វថ្ងៃ នេះឡើយ។ រឿងអាស្រូវពុករលួយរបស់លោក ណុប សំអាន ប្រធានការិយាល័យ គយច្រកទំនប់រលក ត្រូវបាន បើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយ សម្ងំ! ស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបឈ្មួញធំ ៗសម្រុក នាំចូល ទំនិញ គេច ពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រក ទំនប់រលកកាន់តែច្រើនឡើ ងៗ ព្រោះ មានការឃុបឃិត បើកដៃពីសំណាក់លោក ណុប សំអាន ដែលកំពុងល្បីល្បាញខាងពុករលួយ។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភពប្រឆាំងអំពើពុករលួយ ក៏មិនទាន់បើកការស៊ើបអង្កេត ទៅលើករណីអំពើពុករលួយតាម ច្រើនរូបភាពរបស់ លោក ណុប សំអាន មេគយ ច្រកទំនប់រលកនៅឡើយដែរ។ប្រភព ដែលស្និទ្ធនឹងលោក ណុប សំអាន ប្រធានការិ យាល័យគយច្រកទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក ណុប សំអាន មុននឹងចូលកាន់តំណែងនេះ គាត់បានចំណាយដើមទុនយ៉ាងច្រើន ក្នុងការទទួលបានតំណែងជាប្រធាន ការិយាល័ យគយច្រកនេះ។ដូច្នេះហើយទើបលោកណុបសំអានខំ ប្រឹងប្រព្រឹត្តអំពើពុករលួយដើម្បីស្រង់ដើម ដោយគ្មាន ញញើតអ្វី ទាំងអស់។ បើទោះបីរឿងអាស្រូវពុករ លួយរបស់លោក ណុប សំអាន ត្រូវបានបើក កកា យជាបន្ត បន្ទាប់យ៉ាងណាក៏ដោយ។ ក៏រហូតមក ដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រី ក្រសួង សេដ្ឋ កិច្ចនិង ហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំ!ស្ងៀមធ្វើ មិនដឹង មិនឮ អ្វីទាំងអស់។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករ លួយ ក៏រក្សា ភាពស្ងៀមស្ងាត់ដែរ។ ក្នុងខណៈដែលរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ណុប សំអាន ត្រូវបានលាតត្រដាង ជាសាធារ ណៈ នោះ ។ប្រភពបានបន្ដឲ្យដឹងថាមួយរយៈ ចុងក្រោយនេះលោក ណុប សំអាន និងបក្ខពួកបានគាបយក លុយ លើតុក្រោមតុពីពួកគាត់ដែលជា មន្ដ្រីក្រោមឱវាទកាន់តែច្រើនឡើងៗ ធ្វើឲ្យពួកគេប្រឈមនឹងការលំ បាកកាន់ តែខ្លាំង។ ផ្ទុយទៅវិញ លោក ណុប សំអាន និងបក្ខពួកបាន ឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញ គេចពន្ធ ប្រេង សាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង ពេញបន្ទុក ធ្វើឲ្យរដ្ឋត្រូវខាតបង់ ចំណូលពន្ធយ៉ាង ច្រើនសន្ធឹកសន្ធាប់ ក្នុងមួយខែៗ។ ក្នុងចំណោមឈ្មួញដែលនាំចូលទំនិញតាមច្រកទំនប់រលកសព្វថ្ងៃនេះ គឺឈ្មួញ ឈ្មោះ វិចិត្រ ដែលជាសាច់ញាតិមន្ត្រីជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិធ្វើសកម្មភាព ខ្លាំងក្លាជាងគេដោ យសារមាន ការឃុ បឃិតពីសំណាក់ លោក ណុបសំអានមេគយច្រក ទំ នប់រលកដែលកំពុងល្បី ល្បាញខាង ប្រព្រឹត្តអំ ពើពុក រលួយជារៀងរហូតមកនោះ ។ជុំវិញការចោទប្រកាន់ ខាងលើសារពត៌មាន យើង មិនអាចសុំការបំភ្លឺពីលោក ណុប សំអាន មេគយច្រក ទំនប់រលក ដែលកំពុងល្បីល្បាញខាង ប្រព្រឹត្តអំពើពុករលួយបានទេ ដោយសារCallមិន ចូល នៅថៃ្ងនេះ ។សូមបញ្ជាក់ថា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥តុលាឆ្នាំ២០១៣ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានរិះគន់យ៉ាងខ្លាំង ទៅលើអំពើពុករលួយរបស់មន្ត្រីគយ។ សម្តេចបានមានប្រសាសន៍ថាលោកបាន ដឹងទាំងអស់នូវ អំពើពុករលួយ ក្នុងអគ្គនាយកដ្ឋានគយនិងមានឯកសារ នៅក្នុងដៃទាំងអស់ផងដែរ។សម្តេចបានបញ្ជាក់ថា ក្រុមហ៊ុន១០ ដែលត្រូវរ៉ូវជាមួយគយគឺ បាននាំចូលទំនិញមកដោយស្រួល ឯក្រុមហ៊ុន៤០ទៀត ខ្លះមិនត្រូវជាមួយគយគឺ នាំចូលមកលំបាកណាស់។ ទីបំផុតក្រុមហ៊ុនទាំង៤០នោះ ក៏រត់ទៅជ្រកក្នុង ក្រុមហ៊ុន១០ ឲ្យជួយនាំចូល។ បន្ថែមលើនេះ សម្តេចក៏បានព្រមានដែរថា សម្តេចបានដើរចូលទៅក្នុងគយហើយ …គយស៊ីល្មម ឆ្អែតហើយ. .ត្រូវចេះស្រឡាញ់ជាតិផង!! ។ ជាបញ្ចប់សម្តេចតេជោបាន ទុកពេលឲ្យចំនួន ៦០ថ្ងៃឬ២ខែ ឲ្យក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយត្រូវលុបបំបាត់ ចោលនូវអំពើពុករលួយ ពោលគឺទុកពេលឲ្យ៦០ថ្ងៃដើម្បី” កែខ្លួន”គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារកៀរគរចំណូលគយពង្រឹងការបង្រា្កប អំពើរត់ពន្ធ និងពង្រឹងអភិបាលកិច្ចអង្គភាពគយឡើងវិញ។គួររំលឹកថា លោក អ៊ឹង ជាវែង ជំនួយ ការអគ្គនាយកនៃអគ្គនាយដ្ឋានគយនិង រដ្ឋាករកម្ពុជា និងជាប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរត្រូវបានACUចាប់ខ្លួនកាលពីម៉ោង៧យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារមួយ ក្នុង រាជធានីភ្នំពេញ ។ បន្ទាប់មកនៅថ្ងៃទី១៦ ខែកក្កដា ទើបលោក លាង សំណាត់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នពីបទ វិតិក្រម តាមមាត្រា៥៩២ មាត្រា៥៩៣នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា៣២នៃច្បាប់ ប្រឆាំងអំពើពុករលួយ ដែលប្រឈមនឹង ជាប់ពន្ធនាគារពី២ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល ។ចលនាសង្គម