ប៉ៃលិន ៖ប្រជាពលរដ្ឋរួមទាំងអាជីវករ បានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះ មន្ត្រីគយប្រចាំការអន្តរជាតិ ព្រំខេត្តប៉ៃ លិន ដែលឃុបឃិតឲ្យទំនិញគេចពន្ធ ពីប្រទេសថៃចូលតាមច្រកអន្តរជាតិ មួយនេះយ៉ាងអានាធិបតេយ្យ ខណៈដែលមន្ត្រី គយអង្គុយប្រមូលលុយយ៉ាង ត្រជាក់ចិត្ត ។តាមសេចក្តីរាយការណ៍ បានឲ្យដឹងថាបច្ចុប្បន្ននេះ ក្រុមឈ្មួញបានសម្រុកនាំចូល ទំនិញដូចជា ប្រភេទរថយន្តស៊េរីទំនើបៗ ដែលឈ្មួញបានកាត់តទៅជា រថយន្តកាប់សាច់ ដឹកតាមកុង តឺន័ រក៏ដូចជាស្រាបៀរ ភេសជ្ជៈគ្រប់មុខ និងទំនិញចាប់ហួយជាដើម។ ត្រូវបានឈ្មួញធ្វើការនាំចូល ពីប្រទេសថៃតាមច្រកព្រំដែន អន្តរជាតិព្រំនៃខេត្តប៉ៃលិនមិនតិចជាង៣០០គ្រឿង ឡើយក្នុងមួយខែៗ។ ប៉ុន្តែត្រូវបានសង្ស័យថា ទំនិញទាំងនោះគឺឈ្មួញនាំចូលបង់ពន្ធប្រមាណ៥០%ប៉ុណ្ណោះ ។ ក្រៅពីនោះក្រុមឈ្មួញបានឃុបឃិតជាមួយមន្ត្រីគយ ដើម្បីបង់ លុយក្រៅប្រព័ន្ធចូលហោប៉ៅមន្ត្រីគយតែម្តង ។ ខណៈដែលករណីនេះត្រូវបាន គេដឹងថាក្រុមឈ្មួញមន្ត្រីគយតែង តែឃុបឃិតគ្នា លួចចំណូលរដ្ឋមកធ្វើជា ផលប្រយោជន៍ផ្ទាល់ខ្លួនជាបន្តបន្ទាប់ រាប់ឆ្នាំមកហើយ ។សេចក្តីរាយការណ៍ដដែល បានបញ្ជាក់ថា មានឈ្មួញធំៗ ប្រមាណ៦ទៅ៧នាក់បានរកស៊ីនាំទំនិញខាង លើពីប្រទេសថៃជាច្រើន ឆ្នាំមកហើយ ដឹកតាមរថយន្តកុងតឺន័រ និងរថយន្តយីឌុប ដោយក្រុមឈ្មួញបាន ឃុបឃិតជាមួយ មន្ត្រីគយពុករលួយក្លែងប្រភេទមុខទំនិញពីទំនិញថ្លៃមកជាប្រភេទទំនិញចម្រុះ ពីរថយន្តស៊េរីទំនើបៗគាត់តឲ្យទៅជារថយន្តកាប់សាច់ (រថយន្តជជុះ ) ដើម្បីបង់ពន្ធទាបត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ ល្បិចបំភ័ន្តភ្នែកបែបនេះបានកើតឡើងតាំងពីជំនាន់មេគយមុនៗមកម្ល៉េះ!ធ្វើឲ្យចំណូលពន្ធគយមានការបាត់បង់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ឬមួយឆ្នាំៗ ហើយរដ្ឋគឺជាអ្នកខាតបង់។ រីឯមន្ត្រីគយដែលចូលចិត្តប្រព្រឹត្តអំពើពុករលួយជាអ្នកមានបាន។ប្រជាពលរដ្ឋនិងក្រុមឈ្មួញបានលើកឡើងថា លោក ទី ប៊ុនឡេងប្រធានក្តោបក្តាប់ការងាររួមនៃការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ និងលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិនទំនងជានាំគ្នាបន្តអនុវត្តន៍នូវវប្បធម៌ពុករលួយតាមរយៈការប្រើជំនាញរបស់ខ្លួនក្នុងការគៃបន្លំយកថវិការបស់ជាតិមកចែកគ្នាធ្វើមានបានផ្ទាល់ខ្លួនមិនចាញ់មេគយជំនាន់មុនៗនោះទេ ទើបមិនហ៊ានបង្ក្រាបយកស្នាដៃបែបនេះ ។ទាក់ទងករណីខាងលើនេះ ភ្នាក់ងារយើងមិន ទាន់បានទាក់ទងសុំការបំភ្លឺពីមន្ត្រីគយទាំងពីររូបខាងលើបាននៅឡើយទេព្រោះមន្រ្តីទាំងពីររូប នេះប្តូរលេខទូរស័ព្ទរហូត ខណៈដែលសកម្មភាពនាំទំនិញគេចពន្ធចូលនៅតែត្រូវគេមើលឃើញថា ក្រុមឈ្មួញបាននឹងកំពុងនាំចូលយ៉ាងគគ្រឹគគគ្រេង ដោយពុំមានការបង្ក្រាបនោះឡើយ ។ បឋម