មន្ត្រី​គយ​​ច្រក​ព្រំរង់​ការរិះគ​ន់​រឿង​​ទំនិញគេ​ច​ពន្ធ​សម្រុក​ចូល​យ៉ា​​ង​អានា​ធិប​តេយ្យ

By | July 25, 2019

ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រួមទាំង​អាជីវករបានធ្វើការ​រិះគន់​យ៉ាង​ចាស់ ដៃចំពោះ​មន្ត្រី​គយ​ប្រចាំការ ​អន្តរជាតិ​ព្រំខេត្ត​ប៉ៃ លិន  ដែល​ឃុបឃិត​ឲ្យ​ទំនិញគេចពន្ធ​ ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក ​អន្តរជាតិ​មួយ​នេះ​យ៉ាង​អានាធិបតេយ្យ ខណៈដែល​មន្ត្រី​ គយ​អង្គុយ​ប្រមូល​លុយ​យ៉ាង ​ត្រជាក់ចិត្ត ។តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ ដឹងថាបច្ចុប្បន្ននេះ  ក្រុម​ឈ្មួញ​បាន​ស ម្រុក ​នាំចូល​ទំនិញ​ដូចជា  ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​បាន ​កាត់ត​ទៅជា​រថយន្ត​កាប់ សាច់​ដឹក​តាម​កុងតឺន័រ​ក៏ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម​។ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រកព្រំ ដែន​អន្តរជាតិ​ព្រំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិច ជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយខែៗ។  ប៉ុន្តែ​ត្រូវបាន ​សង្ស័យថា ទំនិញ​ទាំងនោះ​គឺ​ឈ្មួញ​នាំចូល​បង់ពន្ធ​ប្រមាណ​៥០%​ប៉ុណ្ណោះ ។ ក្រៅពីនោះ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ  ដើម្បី​បង់លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។ ខណៈដែល​ករណីនេះ​ត្រូវបាន​គេ​ដឹងថាក្រុម​ឈ្មួញ​មន្ត្រី​គយ​តែងតែ​ឃុបឃិត​គ្នា លួច​ចំណូល​រដ្ឋ​មក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ រាប់​ឆ្នាំ​មកហើយ ។​​សេចក្តីរាយការណ៍​ដដែល​បាន​បញ្ជាក់ថា មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់​បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ​ពី​ប្រទេស​ថៃ​ជាច្រើន​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ពុករលួយ​ក្លែង​ប្រភេទ​មុខទំនិញ​ពី​ទំនិញ​ថ្លៃ​មកជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើបៗ​គាត់​ត​ឲ្យ​ទៅជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។ ល្បិច​បំភ័ន្ត​ភ្នែក​បែបនេះ​បានកើត​ឡើង​តាំងពី​ជំនាន់​មេ​គយ​មុនៗ​មកម្ល៉េះ​!ធ្វើ​ឲ្យ​ចំណូល​ពន្ធគយ​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ឬមួយ​ឆ្នាំៗ ហើយ​រដ្ឋ​គឺជា​អ្នកខាតបង់។ រីឯ​មន្ត្រី​គយ​ដែល​ចូលចិត្ត​ប្រព្រឹត្ត​អំពើពុករលួយ​ជា​អ្នក​មានបាន​។​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​បាន​លើកឡើងថា លោក ទី ប៊ុន​ឡេងប្រធាន​ក្តោប​ក្តាប់​ការងារ​រួម​នៃ​ការិយាល័យ​គយនិង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ និង​លោក សំ សុ​វណ្ណា​រិ​ទ្ធ ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន​ទំនងជា​នាំគ្នា​បន្ត​អនុវត្តន៍​នូវ​វប្បធម៌​ពុករលួយ​តាមរយៈ​ការប្រើ​ជំនាញ​របស់ខ្លួន​ក្នុងការ​គៃបន្លំ​យក​ថវិកា​របស់​ជាតិ​មក​ចែកគ្នា​ធ្វើ​មានបាន​ផ្ទាល់ខ្លួន​មិន​ចាញ់​មេ​គយ​ជំនាន់​មុនៗ​នោះទេ ទើប​មិន​ហ៊ាន​បង្ក្រាប​យក​ស្នាដៃ​បែបនេះ ។ទាក់ទង​ករណី​ខាងលើនេះ ភ្នាក់ងារយើងមិនទាន់បានទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​គយ​ទាំង​ពីររូប​ខាងលើ​បាន​នៅឡើយ​ទេព្រោះមន្រ្តីទាំង ពីររូបនេះ ប្តូរលេខទូរស័ព្ទរហូត ខណៈដែល​សកម្មភាព​នាំ​ទំនិញគេចពន្ធ​ចូល​នៅតែ​ត្រូវគេ​មើលឃើញថា ក្រុម​ឈ្មួញ​បាន​នឹង​កំពុង​ នាំចូល​យ៉ាង​គគ្រឹគគគ្រេង ដោយ​ពុំមាន​ការបង្ក្រាប​នោះឡើយ ។ ទន្ទឹម​នោះ​ក៏មាន​ការទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ស្ថាប័នគយចុះ​ស្រាវជ្រាវ​នឹង​ចាត់វិធានការ​ជាបន្ទាន់ ប្រសិនបើ​មាន​ឆន្ទៈ​ក្នុងការ​ប្រមូល​ថវិកាចូលរ​ដ្ឋ ។បឋម

Leave a Reply

Your email address will not be published. Required fields are marked *