ខេត្តកោះកុង ៖ ប្រជាពលរដ្ឋទាំង៣ភូមិ គឺ១ ភូមិតាមាឃ ២ភូមិប្រទាល ៣ភូមិតាអុក នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះ កុង បានរិះគន់ចំពោះលោក ទូ សាវុធ អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង និងមន្ត្រីបរិស្ថានស្រុក ថា មិន មានចំណាត់ការតា មផ្លូវច្បាប់ទៅលើអ្ន កលួចទន្រ្ទានកាប់ព្រៃលិចទឹក ព្រៃកោងកាង។ ដីដែលជនខិល ខូចកាប់ព្រៃលិចទឹក មាន២កន្លែ ង ១នៅចំណុចផ្លូវទូក ២ចំណុច ព្រែកជីក ស្ថិតនៅក្នុងភូមិតាមាឃ ឃុំអណ្ដូង ទឹក ស្រុក បូទុមសាគរ ខេត្តកោះកុង។
ប្រជាពលរដ្ឋ សូមមិនបញ្ចេញឈ្មោះរស់ នៅក្នុងភូមិតាមាឃ ដែលដឹងរឿងកា ប់ព្រៃនេះ បាននិយាយប្រាប់ថា ដីដែល គេកាប់រានមា នឈ្មោះមន្ត្រី រាជការនៅក្នុងស្រុកជាច្រើ ននាក់បើកដៃអោយកាប់ និងអ្នកមានលុយនៅក្នុ ងភូមិតាមាឃតែម្តង ចេញមុខជួលអោយ ប្រជាពលរដ្ឋកាប់ព្រៃ ក្នុង១ថ្ងៃតម្លៃ៦០០០ ០រៀល។
ប្រជាពលរដ្ឋនៅភូមិតាមាឃ និងលោកមេភូមិតាមាឃ បានរាយការណ៍ទៅលោក ឃៀង យិង មេឃុំអណ្តូងទឹក តែការ រាយការណ៍នោះ មិនមានប្រសិទ្ធភាពទេ រាយការណ៍ហើយ សកម្មភាពកាប់ព្រៃកាន់តែខ្លាំងជាងមុនទៅទៀត។ប្រជាពលរដ្ឋបន្តថា មិនដែលឃើញលោកមេឃុំ លោកចៅហ្វាយស្រុក អើតក្បាលមកមើលគេកាប់ព្រៃនោះទេ អាជ្ញាធរប្រហែលជាមានភាគហ៊ុនក្នុងហ្នឹងដែរមើលទៅ។ ប្រជាពលរដ្ឋនិយាយថា ពួកគាត់អ្នកក្រីក្រមិនហ៊ានទៅកាប់ព្រៃនេះទេ។ ចំណែកអ្នកមានលុយមានខ្សែខ្នងធំនៅពីក្រោយទើបហ៊ានកាប់ព្រៃនេះ។
ប្រជាពលរដ្ឋទាំង៣ភូមិនិយាយថា ចាប់តាំងពីឆ្នាំ១៩៧៩មក ទឹកដីនៅកន្លែងនេះមិនដែលអ្នកណាមកកាប់ព្រៃនេះ យកដីទេ ទើបតែប៉ុន្មានខែចុងក្រោយឆ្នាំ២០១៨នេះ មានគេមកកាប់យកដីព្រៃលិចទឹកនេះ។
ពលរដ្ឋបន្តថា ព្រៃលិចទឹក ព្រៃកោងកាង ជាទីកន្លែងសំរាប់ប្រជាពលរដ្ឋក្រីក្ររកខ្យង រកក្ដាម រកត្រី ជាប្រចាំថ្ងៃ មិនគួរ អាជ្ញាធរបើកភ្នែកឈរមើលទេរឿងជនខិលខូចលួចកាប់ដីព្រៃនេះ ពលរដ្ឋថាបើគេកាប់បាន គាត់ក៏ទៅកាប់ដែរ។
ចំណែកលោកមេឃុំ ឃៀង យិង បាននិយាយប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា រឿងគេកាប់ព្រៃនេះ គាត់ដឹងដែរ លោកមេឃុំបន្តថា រឿងដីព្រៃលិចទឹកនេះ និង ព្រៃកោងកាង គឺជាដីដែលបរិស្ថានជាអ្នកគ្រប់គ្រងទេ ហើយគាត់បានរាយការណ៍ទៅស្រុកហើយ។
ពាក់ព័ន្ធក្នុងការកាប់ព្រៃលិចទឹក និងព្រៃកោងកាង នៅតំបន់ខាងលើនេះ អ្នកសារព័ត៌មានបានទូរស័ព្ទសួរលោក អ៊ឹង មុន្នី ហៅ តាវាត ប្រធានបរិស្ថានស្រុកអណ្តូងទឹក លោកប្រាប់ថា រឿងគេកាប់ព្រៃនេះលោកកំពុងស្រាវជ្រាវរកមុខអ្នកប្រព្ត្រឹត្ត ដាក់ទៅតុលាការ ធ្វើតាមផ្លូវច្បាប់ ហើយដាក់កម្លាំងការពារមិនអោយកាប់ព្រៃនេះបន្តទៅទៀតទេ។ លោកប្រធានបរិស្ថានស្រុកបានបន្តថា សូមអោយអ្នកសារព័ត៌មានជួយសហការផង ពីរឿងជនខិលខូចកាប់ ទន្ទ្រានយកដីព្រៃលិចទឹកនេះ។
ចំណែកលោក ទូ សាវុធ អភិបាលស្រុកបូទុមសាគរ លោកបាននិយាយថា លោកបានដឹងហើយ ហើយលោកកំពុង ចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីនោះ។ លោកអភិបាលស្រុកបន្តថា រឿងដីនេះ លោកមិនឲ្យអ្នកណាមកយកដីព្រៃលិចទឹកនេះទេ ហើយរក្សាទុកដីនេះជាសម្បត្តិរបស់រដ្ឋវិញ ចំពោះអ្នកលក់ អ្នកទិញ លោកមិនទទួលខុសត្រូវជាដាច់ខាត។ លោកអភិបាលស្រុកបាននិយាយបន្តទៀតថា អ្នកកាប់ព្រៃលិចទឹក អ្នកលក់ដីព្រៃ ត្រូវតែមានទោស។
លោកអភិបាលស្រុកនិយាយថា សូមអោយអ្នកសារព័ត៌មានជួយគ្នា ក្នុងការសហការការពារធនធាន ព្រៃធម្មជាតិ ព្រៃ លិចទឹក ព្រៃកោងកាងរបស់រដ្ឋផង។
ការឃុបឃិតគ្នាកាប់ព្រៃលិចទឹកនិងព្រៃកោងកាង ពីអ្នកមានលុយមានអំណាច ជាមួយអាជ្ញាធរមូលដ្ឋាន បើកដៃ ឲ្យកាប់ព្រៃ យកដីរបស់រដ្ឋចែកគ្នា តែងតែកើតឡើងមិនចេះចប់មិនចេះហើយ នេះគឺមកពីអំពើពុករលួយនៅមូលដ្ឋាន មានមន្រ្តីក្នុងស្រុកឃុបឃិតគ្នាអោយកាប់ព្រៃទាំងអស់នេះ ទើបជនខិលខូចហ៊ានកាប់។ បើមន្ត្រីមូលដ្ឋានសមគំនិតគ្នា ហើយខាងថ្នាក់ស្រុក ថ្នាក់ខេត្ត មិនមានរបាយការណ៍ជូនដល់ថ្នាក់លើទេនោះ ទំរាំតែដឹងនោះគឺជនខិលខូចកាប់ព្រៃ អស់រលីងទៅហើយ។
សូមអោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយរឹតបន្តឹងខាងផ្នែកច្បាប់យ៉ាងតឹងរឹងបំផុត និងមេត្តា ចុះដល់មូលដ្ឋានជាបន្ទាន់ ហើយហៅមន្ត្រីក្រោមឱវាទនៅក្នុងស្រុកនិមួយៗទាំងអស់ មកមូលដ្ឋានភូមិឃុំដែលជាទីកន្លែង កាប់ព្រៃនោះ ដើម្បីទប់ស្កាត់ ជាពិសេសនោះគឺផ្នែកបរិស្ថាននៅមូលដ្ឋានផ្ទាល់ ត្រូវដាក់កម្លាំងសំងាត់ជាប្រចាំ និង សហការជាមួយប្រជាពលរដ្ឋក្នុងភូមិ ក្នុងការការពារដីព្រៃលិចទឹកដែលជាសម្បត្តិរបស់ជាតិ។
សង្ឃឹមថាលោកជំទាវ អភិបាលខេត្តកោះកុង ជួយការពារនិងថែរក្សាសម្បត្តិរបស់ជាតិ និងជួយសង្គមជាតិរបស់យើង កុំអោយបាត់បង់អស់នៅធនធានធម្មជាតិ ក្នុងនាមលោកជំទាវ អភិបាលខេត្ត ឡើងកាន់តំណែងថ្មីនេះ៕ប្រភពពីថ្ងៃនេះ