ប្រជានេសាទលក្ខណៈគ្រួសារ បានរអ៊ូរទាំថារបាំងសាច់អួនទំនើប ក្រឡាញឹកដាក់ស្ទាក់ចាប់ត្រីលាត សន្ធឹង តាមចរ ន្ត ទឹក ហូរនៅក្នុងភូមិសាស្ត្រ ឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងចាប់ពីរដូវបិទនេ សាទរហូតដល់រដូវបើក នេ សា ទ ដែល មានរាប់រយកន្លែងៗ និមួយៗចាប់ពី៥០០ ម៉ែត្ររហូតដល់ជាង ១០០០ម៉ែត្រ សមត្ថកិច្ចនិងមន្ត្រីជំនាញ រដ្ឋ បាល ជលផល គ្មានវិធានការបង្ក្រាបសោះឡើយ។ជាក់ស្តែងចំណុ ចតំបន់អភិរក្ស(កុកពង )(ព្រែកតាថាស)(ព្រែក តា លា)និង ចំណុច(ក្បាលស្រែ) រហូតដល់ចុងព្រែកស្ថិតក្នុងភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង របាំងល បក្រឡាញឹកទាំងនេះ មិនទាន់ឃើញមានសមត្ថកិច្ច ជំនាញរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ ព័ន្ធ មាន វិធាន ការបង្ក្រាបនៅឡើយទេ។ពាក់ព័ន្ធនិងករណីនេះប្រជាពលរដ្ឋ អ្នករាយមងចងសន្ទូចនៅតំបន់នោះបានឲ្យ ដឹង ថារ បាំងសាច់អួនទំនើប ក្រឡាញឹក ដាក់ស្ទាក់ចាប់ត្រីគ្រប់ ប្រភេទជាពិសេសត្រីល្អិត ៗ(ត្រីនុយ) ដឹកយក ទៅលក់ ចែកចាយ ធ្វើជាចំណីត្រីឆ្តោនិងត្រីរ៉ស់ ។ចាប់តាំង ពីរដ្ឋាភិបាលអនុញ្ញាត អោយមានការចិ ញ្ចឹមត្រីឆ្តោ ឡើងវិញ ដោយប្រើចំណីសិប្បនិម្មិត ក្រុមអ្នករកស៊ីបទល្មើសទាំងនោះ មានលេសចិញ្ចឹមត្រីឆ្តោដោយ ចំណីត្រីល្អិត ជាអាហារ ដែលនាំអោយមានការដាក់រ បាំងលបក្រឡាញឹកជាពិសេសរបាំងស្បៃមុងមានការកើនឡើង ។ប្រជានេ សាទ លក្ខណៈ គ្រួសា រខាងលើ បានប្រាប់បន្តថា វត្តមានរបាំងណរ៉ាវលប(បរ)ឬរ៉ូយ៉ាល់ សាច់អួនក្នុ ងឆ្នាំ២០១៩នេះ មានការ កើនឡើងដោយសារ តែខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោកលី ឡានិងលោកឌុលច័ន្ទឌី នាយ សង្កាត់រដ្ឋបាល ជលផលស្រុកកំពង់លែងបើកដៃក្រោមការទទួល យកលាភសក្ការៈពីក្រុមឈ្មួញ ដោយមានអ្ន ករត់ ការ រស់ នៅក្នុង ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង និង មាន ឈ្មោះ១ .ឈ្មោះក្រេត២.ឈ្មោះហួរ.៣.ឈ្មោះវុទ្ធនៅ មាន ច្រើននាក់ទៀត ។នៅក្នង ខេត្តកំពង់ឆ្នាំង បទល្មើសនេសាទ គេសង្កេតឃើញមានជារៀងរា ល់ឆ្នាំ។ឯការនេសាទដោយប្រើឧបករ ខុសច្បាប់ក៏មានទៅតាមរដូវ រដូវវស្សាឈ្មួញនេសាទដោយប្រើ ឧបកររបាំងលប (បរ)ណរ៉ាវ និងរបាំងស្បៃមុង។ល។ នៅរដូវប្រាំងគឺចាប់ពីពាក់កណ្តាល ខែតុលាទៅឧបករល្មើសមាន ចំរុះ ទាំងរបាំង. អួនគូរ .យ៉ាំងកាវ .ស៊ីប.នាម.មងគ្រប. ឧបករណ៍ទាំង (៥)ប្រភេទនេះសរុបទាំងតូច ទាំងធំមានមិនតិចនោះទេ។
ពាក់ព័ន្ធករណីខាងលើនេះ មន្ត្រីជលផលខេត្តកំពង់ឆ្នាំងបានទទួល ស្គាល់ថាពិតជាមានសកម្មភាពលួចលាក់ ដាក់របាំង ពិតប្រាកដមែននិងបានបដិសេធនិ ងបញ្ជាក់ថាគ្មានក្រុមរត់ការអ្វីនោះទេ ។ប្រជានេសាទលក្ខណៈ គ្រួសារ ស្នើសុំស មត្ថកិច្ចជំនាញថ្នាក់លើ។ ជាពិសេសអភិបាលនៃគណៈ អភិបាលខេត្ត កំពង់ឆ្នាំង លោកឈួរ ច័ន្ទឌឿន ក្នុងនាមគណៈ បញ្ជាការឯកភាពខេត្តចាត់វិធានការបង្ក្រាបទាន់ពេលវេលា ដើម្បីការពារធនធានមច្ឆជាតិ អោយកើនឡើងដើម្បីជា ប្រយោជន៍ ប្រជាពលរដ្ឋទាំងអស់គ្នា ។ គួររំលឹកផង ដែរថានៅក្នុងពិធី បិទ សន្និបាតបូកសុប លទ្ធផលការងារ ប្រចំាឆ្នំា២ ០១៦ និង លើកទិសដៅ បន្តឆ្នំា២០១៧ របស់សាលា ខេត្តសៀមរាប នៅព្រឹកថ្ងៃ ទី២៨ ខែធ្នូ ម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល និង បង្កើ ត ក្រុមការងារ មួយដឹកនំា ដោយលោក នេត សារឿន អគ្គស្នងការនគរបានជាតិ ដើម្បីបង្ក្រាប បទល្មើស នេសាទ នៅក្នុងបឹងទន្លេសាទ ដោយប្រើប្រាស់ ទូកល្បឿនលឿន ប្រភេទរ៉ូយ៉ាល់ ហើយកម្មភាព នេះ ធ្វើជាប្រចំា ដោ យ សម្តេច និងជិះយន្តហោះ ពិនិត្យមើល ពីខាងលើ ក្នុង២សប្តាហ៍ម្តង ឬ១ខែម្តង។សម្តេច បានបន្តថា ថ្ងៃមួ យសម្តេច បានជិះយន្តហោះទៅ បាត់ដំបង ដោយឆ្លងកាត់ បឹងទន្លេសាប សម្តេចមើល ពីលើឃើញថា បទ ល្មើសនេសាទ មានច្រើនទំាង នៅកណ្តាល បឹងទន្លេសាប និងព្រៃលិច ទឹកនៅជុំវិញ ដែលបញ្ហានេះ ចំាបាច់ត្រូវ ឲ្យយើងដោះស្រាយ ជាបន្ទាន់។សម្តេចបាន ព្រមានអភិបាលខេត្ត ទំាងអស់នៅជុំវិញ បឹងទន្លេសាប បើខេត្តណា នៅតែមានបទល្មើស នេសាទច្រើន និងត្រូវដកពីតំណែង។
សូមបញ្ជាក់ថា ដើម្បីលើស្ទួយជីវភាព របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល បានលុបចោល ឡូតិ៍នេសាទ ទំាងអស់ នៅក្នុងបឹងទន្លេសាប ដោយអនុញ្ញាតិ ឲ្យប្រជាពលរដ្ឋ ធ្វើនេសាទ តាមលក្ខណៈ គ្រួសារបានទូលាយ។ ប៉ុន្តែផ្ទុយ ទៅវិ ញ បន្ទាប់លុបចោល ឡូតិ៍នេសាទ ហើយបទល្មើស គឺកើតឡើង យ៉ាងខ្លំាង ដែលបញ្ហា នេះចំាបាច់ឲ្យ រាជរដ្ឋាភិបាល ដោះស្រាយបន្ទាន់។ ក្នុងនោះគេសង្កេតឃើញថា នៅខេត្តកំពង់ឆ្នាំងប ទល្មើសនេសាទ កើតមាន យ៉ាងពេញបន្ទុក មិនចាញ់ខេ ត្ត ផ្សេងទៀត ជុំវិញបឹង ទន្លេសាបនោះដែរ។
សូមជម្រាបជូនថាសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសជំរុញឲ្យ ភាគីពាក់ព័ន្ធទាំង អស់បន្តការអនុវត្តនូវយុទ្ធ នាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបលើបទល្មើសធំៗចំនួន៥ រួមមាន៖ បទល្មើសកាប់ឈើខុសច្បាប់ , ការរំលោភដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ៃខុសច្បាប់ និងអាជីវកម្មខ្សាច់ខុសច្បាប់ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានទៀតថា ក្នុងករណីដែលមានបុគ្គលណាធ្វើល្មើសច្បាប់ខាងលើនេះ ជនទាំងនោះត្រូវទទួលទោសតាមច្បាប់កំណត់។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍បែបនេះ ខណៈសម្តេចចូលរួមជាអធិបតីភាព ក្នុង ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា លើកទី៣៨ (៧ មករា ១៩៧៩-៧ មករា ២០១៧) យ៉ាងមហោឡារិកក្រោមវត្តមានអ្នកចូលរួមរាប់ពាន់នាក់ នៅទី ស្នាក់ការក ណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧។ថ្លែងបញ្ជាក់ នៅក្នុង ពិធីខាងលើ នេះ សម្តេច តេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បី ប្រយុទ្ធ និងបង្រ្កាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្រ្ទានយ កដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មរ៉ែខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុង ត្រូលយកលុយ ខុសច្បាប់ ជនណាដែលប្រព្រឹត្តខុសបទល្មើសត្រូវតែទទួលទោសតាមច្បាប់»៕ដោយ៖ជាគន្ធា