បទល្មើ​សនេសាទ​ពេញបឹង​ទន្លេសាបខេ​ត្តពោធិ៍សា​ត់សមត្ថ​កិច្ចបង្ក្រាប​មិនចេះ​អ​ស់កាន់តែ​កើនឡើ​ង

By | September 17, 2019

ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ប្រដាប់អាវុធ​បាន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​លើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុងភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​យកទៅ​កម្ទេចចោល និង​ចាក់​លែង​ត្រី​ចម្រុះ​១៣០​គីឡូក្រាម​ចូល​ទឹក​បឹង​វិញ​ផងដែរ​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា វត្ថុតាង​បទល្មើស​នេសាទ​ដែល​សមត្ថកិច្ច​ចម្រុះ​រកឃើញ​រួមមាន​សាច់​អួន​ក្រឡា​ញឹក​៤​ខ្សែ មាន​ប្រវែង​១១២០​ម៉ែត្រ ក្បាល​ប​ចំនួន​៤​គ្រឿង បង្គោល​ចម្រឹង​៨៥០​ដើម របាំង​ស្បៃ​មុង​១២​ខ្សែ​មាន​ប្រវែង​១៧៥០​ម៉ែត្រ ព្រមទាំង​លូ​ស្បៃ​មុង​១៣​មាត់ បង្គោល​ចម្រឹង​៩៣០​ដើម​។ ប្រជា​នេសាទ​ក្នុង​ឃុំ​អ​ន្សា​ចំបក់ បាន​លើកឡើងថា ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច​ចម្រុះ​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​ក្រុម​អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​សុខ​ស្រួល​។

ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​រាលដាល ព្រោះ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ចម្រុះ​គ្មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យូរៗ​ម្ដង​ទើប​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល​ស​ហ​ការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​បង្ក្រាប​បទល្មើស​នេសាទ​តូចតាច​១​ករណី​ឬ​២​ករណី ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​ក្នុងខណៈដែល​បទល្មើស​ទ្រង់ទ្រាយ​ធំ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ បើតាម​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ តែង​ចាត់ទុក​បទល្មើស​នេសាទ​ជា​ប្រភព​ចំណូល​របស់ខ្លួន​ទើប​បទល្មើស​ទ្រង់ទ្រាយ​ធំ​នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​លើ​ផ្ទៃ​បឹង​ទន្លេសាប​។

​ ​បើតាម​ការអះអាង​រប​ស់​ប្រជា​នេសាទ​ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ចម្រុះ​ទើបតែ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ មួយកន្លែង​ប៉ុណ្ណោះ​។ ចំណែក​នៅ​តំបន់​ដទៃទៀត​ដែលមាន​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​រាលដាល​ដែរនោះ មិនទាន់​ឃើញ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ជាពិសេស​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០១ របស់​រាជរដ្ឋាភិបាល​ឡើយ​។ ផ្ទុយទៅវិញ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ តែងតែ​ឃុបឃិត​ឲ្យ​លោក ភុំ វិមល មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍។(មានត)

Leave a Reply

Your email address will not be published. Required fields are marked *