បទល្មើស​បំផ្លាញព្រៃ​ឈើនៅតំបន់​ព្រៃអង់តែននិង​ព្រៃឡង់​ខេត្តកំពង់​ធំរងការ​កាប់បំ​ផ្លាញ

By | December 12, 2019

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មោះ សាន សុឃន ដែលជា​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្នាក់ការ​ចំណុច​ភូមិ​អូរ​ខ្មោច ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ ហើយ​គ្រាន់តែ​ពលរដ្ឋ​ម្នាក់​ដឹកឈើ​គ្រាក់​តាម​គោយន្ត​កាឡេ​ថង ត្រូវបាន​ឈ្មោះ សាន សុឃន គាប​យកលុយ​១​លាន​រៀល​។ ការដែល​ឈ្មោះ សាន សុឃន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​អាង​មាន​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ដែលជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ ហើយ​ឈ្មោះ សាន សុឃន ជា​មន្ត្រី​អាក្រក់​ដែល​ពលរដ្ឋ​ស្អប់ខ្ពើម​យ៉ាងខ្លាំង​។ ដូច្នេះ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

រហូតមកដល់​ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អង់​តែ​ន ស្រុក​សន្ទុក និង​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ យ៉ាង​រាលដាល​ដោយសារ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ គឺជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ ហើយ​លោក តុ​ប កក្កដា មាន​ជំនាញ​ខាង​ធ្វើ​របាយការណ៍​ភូតភរ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន យ៉ាង​ប៉ិនប្រសប់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន ខេត្តកំពង់ធំ ប្រឈម​នឹង​ការបំផ្លាញ​គ្មាន​ទីបញ្ចប់ ព្រោះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជឿ​តែ​តាម​របាយការណ៍​របស់​មន្ត្រី​ថ្នាក់ក្រោម​ប៉ុណ្ណោះ​។​

​ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​នេះ​។ ជាក់ស្ដែង​ប្រធាន​ស្នាក់ការ​បរិស្ថាន​ឈ្មោះ សាន សុឃន ឈរជើង​នៅ​ចំណុច​ភូមិ​ខ្មោច ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​និង​ជនល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់ យ៉ាង​រាលដាល​ហើយ​នៅពេល​ប្រជាពលរដ្ឋ​ដឹកឈើ​គ្រាក់ ឬ​ដឹកអុស​បន្តិចបន្តួច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ឬ​ការពិន័យ​យ៉ាង​កំរោល​។ ករណី​លោក សាន សុឃន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ព្រៃ​ឡង់​នៅ​ឃុំ​សុចិត្រ រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​សុចិត្រ បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន ឈ្មោះ សាន សុឃន ឈរជើង​នៅ​ចំណុច​ភូមិ​អូរ​ខ្មោច ឃុំ​សុចិត្រ តែង​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​គ្រាក់ ប​និ្ត​ច​បន្តួច​មក​ធ្វើ​របង​ផ្ទះ​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​នៅពេល​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ រថយន្ត​កូរ៉េ ឬ​គោយន្ត​ច្នៃ​យ៉ាង​ពេញបន្ទុក​មិនដែល​ឃើញ​ឈ្មោះ សាន សុឃន ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។ ការដែល​ឈ្មោះ សាន សុឃន ប្រើ​អំណាច​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​រាប់លាន​រៀល​មិន​សម​នឹង​ទំហំ​បទល្មើស​បន្តិចបន្តួច​ទើប​ប្រជាពលរដ្ឋ​លាតត្រដាង​អំពើពុករលួយ​របស់​ឈ្មោះ សាន សុឃន ជា​សាធារណៈ​ដើម្បី​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ បាន​ដឹងឮ​នឹង​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ​។​មានត

Leave a Reply

Your email address will not be published. Required fields are marked *