ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ មួយចំនួនបានឲ្យ ដឹងថា ប្រសិនបើគ្មាន ការឃុបឃិតបើ កដៃ ពីសំណាក់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ទេនោះគឺ ឈ្មោះ ហេង និងឈ្មោះ លឹម មិន អាចបើ កល្បែងស៊ីសងទ្រង់ទ្រាយធំនៅចំណុចច្រកដូង៧ដើម ស្រុកមេមត់ បានឡើយ។ ប្រភពខ្លះបានឲ្យដឹងថា មេល្បែង ស៊ី ស ង ឈ្មោះហេង និងឈ្មោះ លឹម តែងប្រើឈ្មោះលោក បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដើម្បីការពារ ទង្វើរបស់ពួក គេយ៉ាងក្រអឺ តក្រទម។ ក្នុងមួយថ្ងៃៗ មានមនុស្សរាប់រយនាក់ចូលទៅលេងល្បែងបញ្ជល់មាន់ អាប៉ោង និងយូគី ដែលបើកដោ យ ឈ្មោះ លឹម និងឈ្មោះ ហេង ហើយមន្ត្រីអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចនគរបាលថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ា នទៅ ក្បែរទី តាំង ល្បែងស៊ីសងទាល់តែសោះ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មានទីតាំងសង្វៀនបញ្ជល់មាន់ អាប៉ោង និង យូគី ត្រូវគេ បើកលេងយ៉ាងពេញបន្ទុកនៅចំណុចច្រកដូង៧ដើម ភូមិដា ឃុំដា ហើយគ្មានមន្ត្រី អាជ្ញាធរឬសម ត្ថកិច្ចណាបង្ក្រា ប ឡើយ។ ប្រភពបានឲ្យដឹងទៀតថា អ្នកបើកល្បែងស៊ីសងឈ្មោះ ហេង និងឈ្មោះ លឹម មានឥទ្ធិព លខ្លាំងក្លា ទើបអាចបើ កសង្វៀន បញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងរលូនហើយមានអ្នកចូលលេងយ៉ាងពពាក់ពពូន។ ចំណែកលោក បែន រ័ត្ន ស្នងការនគ របាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មិនចាត់វិធា នការទៅលើ មេល្បែងស៊ីស ងឈ្មោះ ហេង និង ឈ្មោះ លឹម នៅឡើយទេ។
ប្រភពពីអ្នកធ្លាប់ចូលទៅដល់វង់ល្បែងដែលបើកដោយឈ្មោះ ហេង និងឈ្មោះ លឹម បានឲ្យដឹងថា បុគ្គលពីរនាក់នេះ តែងអួ តអា ងពីរឿងមានខ្នងបង្អែ ករឹងមាំក៏ដូចជាពីរឿ ងបង់លុយឲ្យសមត្ថ កិច្ចគ្រប់លំដាប់ថ្នាក់ ទើបអ្វីៗអាចដំណើរ ការយ៉ាង សុខ ស្រួល ។ បញ្ហានេះជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរ បាលជា តិ មិនគួរមើលរំលងភាពអសកម្មរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោក បែន រ័ត្ន ស្នង ការន គរ បាល ខេត្តត្បូងឃ្មុំ តទៅទៀតឡើយ។ បើតាមប្រភពខ្លះបានឲ្យដឹងថា វង់ល្បែងរបស់ឈ្មោះ ហេង និង ឈ្មោះ លឹម ជាប្រភព ចំណូលរបស់មន្ត្រីធំៗក្នុងខេត្តត្បូងឃ្មុំ មួយចំនួន ហេតុនេះ ហើយទើប គេបណ្តោ យឲ្យល្បែង ស៊ីសងកើត ឡើ ងយ៉ា ងរា លដាលមិនខ្វល់ពីការអនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះឡើយ។មានត