ភ្នំពេញ: មើលឃើញទឹកស្ងប់មិនអាចថា គ្មានសង្គ្រាមមច្ឆា និងសត្វភេ ក្នុងទឹកនោះទេ ។ យ៉ាងណាមិញនៅក្នុងអង្គភាពTC រកស៊ីលក់ខ្យល់ចំណេញកប់ក្តោងគ្រប់គ្រងដោយលោកសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជាហៅកាត់(TC) ដែលល្បីមានអំណាចជាងលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹកនោះ បើមើលពីក្រៅហាក់ ដឹកនាំយ៉ាងល្អដោយស្ងប់រលូនមិនអាចថាគ្មានសង្គ្រាមផ្ទៃក្នុងដណ្តើមគ្នាចឹកដណ្តើមគ្នាកាយដូច (រឿងមាន់ព្រៃកំចាយមាន់ស្រុក)នោះដែលបានផ្សាយលេខមុនរួចហើយរវាង លោក សន វី អគ្គនាយកTC និង(កូនជឹង) សុំមិនបពេ្ចាញឈ្មោះ ដែលត្រូវលោក សុខ ពុទ្ធីវុធ បន្សាបឥទ្ធិពលក្រោមលេសកែទម្រង់ដោយការដាក់មនុស្សជំនិតៗជាចំណូលថ្មី(កូនជឹង)គាត់ មានឈ្មោះលោកធឿន សុថាវរឹទ្ធ ជាប្រធាននាយកដ្ឋានរដ្ឋបាល និងលោក អ៊ឹម ហង្ស ជាប្រធានគណនេយ្យTC ជាដើម……។ល។
ប្រភពឲ្យដឹងថា មន្ត្រីខាងលើត្រូវលោក សុខ ពុទ្ធីវុធ រើសមកពីក្រសួងមុខងារសាធារណយកមកដាក់អោយកែទម្រង់ស៊ីមុជស៊ីអោយកាន់តែជ្រៅ ខណៈល្បីថាក្នុងTCមានការប្រព្រឹត្តអំពើពុករលួយយ៉ាងសុខស្រួល ។
និយោជិកម្នាក់បំរើការនៅក្នុងទូរគមនាគមន៍កម្ពុជា ក្នុងការណាត់ជួបមួយ ដើម្បីជៀសវាងធ្វើបាតុកម្មទាមទារអោយមេៗពួកគាត់លាតត្រដាងការពិត និយាយក្នុងលក្ខ័ណសុំមិនអោយបង្ហាញឈ្មោះឲ្យដឹងថា៖ រយៈពេល២ខែកន្លងមកក្នុងTCមានរឿងអាស្រូវពុះកញ្ជ្រោលខ្លាំងណាស់ ជាពិសេសពីរឿងលោក អ៊ឹម ហង្ស (កូនជឹង) លោកសុខ ពុទ្ធីវុធ សង្ស័យពាក់ព័ន្ធរឿងអាស្រូវប៉ុនមេឃក្នុងការពុករលួយកឹបកេងលុយចំណូលរបស់អង្គភាពTCអស់ប្រមាណរាប់លានដុល្លារ អាមេរិក តែត្រូវគេនាំគ្នាបិទបាំង។គាត់សង្កត់ធ្ងន់ថា នេះជាអំពើពុករលួយដ៏ធំនៅ TC ដែលមេៗក្នុងTC និងក្រសួងកំពុងនាំគ្នាព្យាយាមលាក់បាំងការពិត។
ប្រភពបន្តថា រឿងពុករលួយនេះលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក និងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយមិនហ៊ានប៉ះពាល់ ឬប្រមាញ់បុគ្គលពុករលួយនៅ TCនោះសោះតែម្តង ព្រោះខ្លាចអំណាចមេក្លោងជាកូនប្រសារសម្តេចនាយករដ្ឋមន្ត្រី។
ប្រភពខាងលើបន្ទោសថា បុគ្គលពុករលួយដល់ខួរឆ្អឹងពាក់យីហោជាមន្ត្រីបំរើជាតិនៅTCទាំងនោះ ហើយដែលប្រៀបដូចច្រេះស៊ីដែកចាំបំផ្លិចបំផ្លាញសន្លឹកឆ្នោតរបស់បក្ស CPPគ្រប់អាណត្តិនិងធ្វើអោយមេដឹកនាំជាន់កំពូលៗនៃបក្សCPPធ្វើមុខក្រាស់និងភ្នែកកញ្ចឹងករាល់ពេលមានការបោះឆ្នោតថ្នាក់ជាតិ។ ដូច្នេះតើមានមូលហេតុអីទើបនាំគ្នាជួយបិទបាំងការពារជនពុករលួយ ? លើកលែងតែមេៗទាំងនោះក៏ជាប់ពាក់ព័ន្ធដែរ ស៊ីលៀសរអៀសខ្លួន។
ប្រភពបែរមកនិយាយពីសកម្មភាពមន្ត្រីគ្រាក់ៗជើងចាស់ជើងថ្មីវិញ នៅក្នុងអង្គភាពទូរគមនាគមន៍កម្ពុជា បានឲ្យដឹងថា៖ ទោះពេលនេះលោក សុខ ពុទ្ធីវុធ ញាត់កូនជឹងគាត់ចូលកាន់កាប់ TC គ្រប់កន្លែងខ្លឹមខ្លាញ់ ដែលលុយលក់ខ្យល់ហូរចូលដូចទឹក។ បច្ចុប្បន្ន លោក សន វី បានបន្តខ្ចីដៃ(កូនជឹង)លោក អ៊ុង ពិសិទ្ធ អតីតៈអនុប្រធាននាយកដ្ឋានផែនការហិរញ្ញវត្ថុ(ដែលមានស្នាដៃចាប់ជនពុករលួយ ២០មុឺនដុល្លារពីមុន)ឲ្យគ្រប់គ្រងតួនាទីជាសម្ងាត់ក្នុងការតាមឃ្លាំមើល ដើម្បីសកម្មភាពកូនជឹងរបស់ លោក សុខ ពុទ្ធីវុធ ប្រព្រឹត្តពុករលួយកឹបកេងថវិកា និងការចំហៀចំណូលបំប៉ោងចំណាយរបស់កូនជឹង លោក សុខ ពុទ្ធីវុធ យ៉ាងស្វិតស្វាញ ដើម្បីទុកជាអាវុធសម្ងាត់ការពារខ្លួនផង និងបង្ក ដើម្បីទាមទារចំណែកមួយក្រាស់ឃ្មឹកក្នុងផ្លូវតែមួយ គឺរួមគ្នាលួចជាតិ។
ប្រភពបន្តថាលោក អ៊ុង ពិសិដ្ឋ បុគ្គលមានជំនាញការលើកផែនការហិរញ្ញវត្ថុ និងរាល់ការចំណាយព្រមទាំងក្តាប់ចំណូលសម្រាប់អង្គភាពTCទាំងមូលពីមុនយ៉ាងច្បាស់ ។ ចេះក្បួនបំប៉ោងនិងចំហៀវដើម្បីកេងប្រវ័ញ្ចថវិកាជាតិយកចែកគ្នាកាលណោះក៏ដូចពេលនេះទោះជាអំណាចទូទៅក្តោបក្តាប់ដោយក្រុមលោក សុខ ពុទ្ធីវុធ តាមរយៈប្រើកូនជឹងក៏ដោយក៏នៅតែមិនអាចធ្វើអ្វីៗស្រេចតែអំពើចិត្តរំលងអ្នកជំនាញដូចជា លោក អ៊ុង ពិសិដ្ឋ នោះឡើយ ។
ប្រភពបន្តថាលោកអ៊ុង ពិសិដ្ឋ ដែលជាមនុស្សជំនាញពុករលួយស្រាប់ អាចមើលឃើញច្បាស់ក្រឡែតនូវសកម្មភាពមិនប្រក្រតីរបស់កូនជឹង លោក សុខ ពុទ្ធីវុធ និងការដាក់កាំបិតលើស្មាមនុស្សថ្មីអ្នកកេងប្រវញ្ចន៏ជំនាន់ក្រោយដែលគ្មានបទពិសោធ ទាំងលើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ពីសកម្មភាពធ្វើសវនកម្មផ្ទៃក្នុង ឬសវនកម្មជាតិ ឬសវនកម្មក្រសួងហិរញ្ញវត្ថុ ឬក្រុមប្រឆាំងពុករលួយដោយច្បាស់ៗធ្វើអោយអ្វីៗនៅTCពេលនេះនៅតែក្តោបទាំងស្រុុងក្នុងកណ្តាប់ដៃលោក សន វី និង អ៊ុង ពិសិដ្ឋ ដដែល បើទោះជាសម្បកក្រៅមើលទៅហាក់គ្មានអំណាចប្រព្រឹត្តអំពើពុករលួយខ្លាំងដៃនៅក្នុងTCក៏ដោយ។
ប្រភពបន្ថែមថារឿងរ៉ាវដែលសង្ស័យលោក អុឹម ហង្ស កឹបកេងលុយដល់ទៅរាប់លានដុល្លារថ្មីបំផុតនេះ ក៏ទំនងមានទំនាស់រវាងមាន់ព្រៃ និងមាន់ស្រុកខ្លាំងក្លា ទើបបានជាបែកធ្លាយដល់បណ្តាបុគ្គលឹកនិងនិយោជិកមួយចំនួនយ៉ាងនេះ ពុំនោះទេ ពួកគេនាំគ្នាសម្ងំសុីយ៉ាងត្រជាក់ចិត្តមិនខាន ។
យើងមិនដឹងថាការលើកឡើងទាំងអស់ខាងលើមានការពិតកំរិតណាឬគ្មានការពិតនោទេដោយសារលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង លោករដ្ឋលេខាធិការប្រចាំការ សារ៉ាក់ ខាន់ លោកសុខ ពុទ្ធីវុធ លោក សន វី និងលោក អ៊ុង ពិសិដ្ឋ លោក ធឿន សុថារឹទ្ធ សុទ្ធតែមិនលើកទូរសព្ទ័អ្នកកាសែតទើបមិនអាចទាក់ទងសុំការបកស្រាយពន្យល់បានទេពីម្សិលមិញ។
ឯលោក អុឹម ហង្ស ដែលជាបុគ្គលសង្ស័យលួចលុយTC ជាងរាប់លានដុល្លារនោះ មិនត្រឹមតែទាក់ទងសុំបំភ្លឺមិនបាននោះទេ ថែមទាំងយើងទើបទទួលបានព័ត៌មានថា លោក អុឹម ហង្ស បានបាត់ខ្លួនមិនបង្ហាញមុខនៅTCជាង១សប្តាហ៍មកហើយ។
អំពើពុករលួយគ្មានរូប គ្មានក្លិន គ្មានផ្សែង ទោះជាការផ្តល់ព័ត៌មាននេះគ្រាន់តែជាការកាច់កុងឬមានការពិតកំរិតណា សារព័ត៌មានយើងរង់ចាំការបកស្រាយគ្រប់វេលាពីគ្រប់ភាគីពាក់ពន្ធ័ុំ។មានត