ល្បែងឆ្នោតយួននៅតែកើតឡើងយ៉ាងរាលដាលគ្រប់បណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញ ហើយមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់សង្កាត់ ថ្នាក់ខណ្ឌ មិនយកចិត្តទុកដាក់បង្ក្រាបល្បែងស៊ីសងខុសច្បាប់ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងឆ្នោតយួនជាបន្ទាន់ ព្រោះបច្ចុប្បន្ននេះមេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង ពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងក្លាជាងមុនទៅទៀត។ នៅក្នុងទឹកដីខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌប្ញស្សីកែវ ជាដើម ល្បែងកន្ទុយលេខឆ្នោតយួននៅតែរាលដាលយ៉ាងគំហុកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
ប្រភពពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង កំពុងពង្រីកឥទ្ធិពលកាន់តែខ្លាំងក្លាក្នុងការពង្រីកកូនកញ្ច្រែងកត់ឆ្នោតយួនក្រោមស្លាកយីហោ k38 ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមបណ្ដាសង្កាត់និងតាមបណ្ដាខេត្តនានាក្នុងរាជធានីភ្នំពេញ មិនហ៊ានចាត់វិធានការបង្ក្រាបមេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង នោះទេដោយសារដឹងថា មេឆ្នោតយួនម្នាក់នេះមានខ្នងបង្អែករឹងមាំ។ លើសនេះទៅទៀតប្រភពខ្លះបានឲ្យដឹងថា មេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង ចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទទួលបានផលប្រយោជន៍ពីមេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង ជាប្រចាំទើបទុកឲ្យបុគ្គលនេះធ្វើអ្វីៗតាមអំពើចិត្ត។
ប្រភពពីប្រជាពលរដ្ឋតាមបណ្ដាសង្កាត់មួយចំនួនក្នុងខណ្ឌប្ញស្សីកែវ និងខណ្ឌសែនសុខ បានឲ្យដឹងថា មេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង មិនញញើតក្នុងការពង្រីកឥទ្ធិពលដើម្បីប្រមូលលុយនោះទេ ព្រោះល្បែងឆ្នោតយួនធ្វើឲ្យបុគ្គលនេះប្រមូលលុយបានរាប់រយលានរៀលនិងរាប់ម៉ឺនដុល្លារក្នុងមួយថ្ងៃៗ។ សមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរតាមបណ្ដាសង្កាត់និងខណ្ឌនានាក្នុងរាជធានីភ្នំពេញ កំពុងតែបណ្ដោយឲ្យមេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន ហើយមិនអនុវត្តន៍តាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ដូច្នេះហើយទើបមេឆ្នោតយួនឈ្មោះ ហេង សម្បត្តិ ហៅគ័ង ប្រើយីហោ K38 ដើម្បីពង្រាយកូនកញ្ច្រែងកត់ឆ្នោតយួនយ៉ាងរលូន ព្រោះមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចតាមមូលដ្ឋានគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។បឋម