ប្រពពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ហេង និងឈ្មោះ លឹម បានបើកសង្វៀនបញ្ជល់មាន់ ក៏ដូចជាវង់អាប៉ោងយូគីនៅចំណុចដូង៧ដើមយ៉ាងពេញបន្ទុក ព្រោះអភិបាលស្រុកមេមត់ ក៏ដូចជាអធិការនគរបាលស្រុកមេមត់និងអភិបាលខេត្តនិងស្នងការខេត្តរួមទាំងមេpM បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រជាពលរដ្ឋក្នុងឃុំដារ បានឲ្យដឹងថា អ្នកចូលលេងល្បែងភាគច្រើនជាពលរដ្ឋខ្មែរនៅក្នុងស្រុកមេមត់ នៅក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តដទៃទៀត ហើយក្នុងមួយថ្ងៃៗម្ចាស់វង់ល្បែងស៊ីសងឈ្មោះ ហេង និងឈ្មោះ លឹម ប្រមូលលុយបានរាប់ម៉ឺនរាប់សែនដុល្លារ។ ប្រភពខ្លះបានឲ្យដឹងថា អភិបាលស្រុកមេមត់ ក៏ដូចជាអធិការនគរបាលស្រុកមេមត់ ទទួលបានផលប្រយោជន៍ពីឈ្មោះ ហេង និងឈ្មោះ លឹម ដែលជាមេល្បែងស៊ីសងទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គម។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់ក៏ដូចជាល្បែងអាប៉ោងយូគី កើតឡើងយ៉ាងរាលដាលដោយគ្មានមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ទុកឲ្យល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅចំណុចដូង៧ដើម ភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះដែរ។ ប្រការនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំដារ ស្រុកមេមត់ ជាបន្ទាន់ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពួកគេគ្មានលទ្ធភាពបង្ក្រាបល្បែងស៊ីសងដែលឈ្មោះ ហេង និងឈ្មោះ លឹម កំពុងបើកដំណើរការយ៉ាងរលូននោះទេ ព្រោះមេល្បែងស៊ីសងទាំង២នាក់នេះមានខ្នងបង្អែករឹងមាំ។ ជាក់ស្ដែងល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅចំណុចដូង៧ដើម ឃុំដារ ស្រុកមេមត់ ហើយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បែរជាមើលរំលងទៅវិញ។ ប្រជាពលរដ្ឋក្នុងឃុំដារ ស្រុកមេមត់ បានកត់សម្គាល់ថា ចាប់តាំងពីឈ្មោះ ហេង និងឈ្មោះ លឹម បើកល្បែងស៊ីសងនៅចំណុចដូង៧ដើម គឺបទល្មើសនានាដូចជា អំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងបទល្មើសផ្សេងៗទៀតកើតឡើងគួរឲ្យព្រួយបារម្ភក្នុងឃុំដារ និងឃុំដទៃទៀតក្នុងស្រុកមេមត់។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំជាបន្ទាន់។(មានត)