ឈ្មោះ​ លុច បងថ្លៃ​ឧ​កញ៉ា​ គិត ម៉េង​ និង​ឈ្មោះ​ សេង , ​ភរិយា និង​លោក​ ម៉ឹក សុផាន់​​ណា​រ៉េត​ (​ហៅ ជ័យ​ ) កំពង់​តែ​នូវ​ពីក្រោ​យ​ជម្រុញ​​ឧ្យិ​ប្រជាពលរដ្ឋ​ប្រ​មូល​កាប់បំ​ផ្លាញ​ព្រៃឈើ​ក្រៅ​តំបន់​បាត​អាង មក​ដាក់​ក្នុង​ក្រុមហ៊ុន​ បន្លំ​ដឹក​ចេញ​​យ៉ាង​​អនាធិបតេយ្យ​បំផុត ក្រោយ​ពេល​ទល​ទួល​អាជ្ញា​ប័ណ្ណ​ថ្មី​ !

By | September 22, 2018

បញ្ហា​ជុំវិញ​មេ​ឈ្មួញ​ក្រុមហ៊ុន​ធម្មតា  របស់​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង  បាន​ក្លាយទៅជា​មេ​ឈ្មួញ​ បទល្មើស​ព្រៃឈើ​យ៉ាង ​ធំ ដែល​ បានធ្វើអោយ​មហាជន  ក្នុងស្រុក និង​ក្រៅ​ស្រុក  ជា​ពិសេស​បាន​ធ្វើអោយ​ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការភ្ញាក់ ផ្អើល​យ៉ាង ខ្លាំង ដែល​ ឧកញ៉ា​រូប​នេះ​ក្រៅពី​ល្បីល្បាញ​ទទួល​ភាព​ជោគជ័យ​លើ​មុខ​ជំនួញ​បែប​សុច្ច​រឹត​ក្នុងប្រទេស​កម្ពុជា និង​ក្រៅ​ស្រុក​យ៉ាង​រន្ទឺ​រហើយ​នោះ ស្រាប់តែ​ក្នុង​រយះពេល​៧​ឆ្នាំ​ចុងក្រោយ​កន្លងមកនេះ អ្នកឧកញ៉ា គិត ម៉េង បែរ​ជា​ជាប់​ឈ្មោះ​ក្លាយទៅជា​ជន​បំផ្លាញ​បរិស្ថាន ជាតិ ប្រចាំ​តំបន់ ក្នុង​តំបន់​ព្រៃ​ព្រះរាជក្រឹត្យ និង​ឧធ្យាន​នុរ​ក្ស តំបន់​មេគង្គ​ទន្លេរ​សេ​សាន្ត​ក្រោម​២​ទៅវិញ ដែល​ពួកគេ​មិន​នឹកស្មាន​សោះ ។

​មួយ​រយះ​ចុងក្រោយ​នេះ ភាពល្បីល្បាញ និង​អំណាច​ដ៏​រសើប​របស់​លោក​ឧកញ៉ា គឹ​ត ម៉េង ដែល​ធ្វើអោយ​មហាជន និង​ក្រុម​ជំនាញ​ខ្លាចរអារ៏ បានន័យថា​ពី​ឈ្មួញ​រកស៊ី​ស្របច្បាប់​ឧ​កញ្ញ៉ា គិត ម៉េង បាន ក្លាយទៅជា​មេ​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ​យ៉ាង​កំរោល​បំផុត​ដែល​គេ​មិន​នឹកស្មាន​ថា​ឧ​កញ្ញ៉ា គិត​ម៉េង ដ៏​ល្បីល្បាញ​បែរ​ជា​ហ៊ាន​ចាប់​យក​មុខរបរ រកស៊ី​ដាក់ទុន​យក​កិត្តិយស​រកស៊ី​សុច្ចរិត​ទៅ​ប្រឡាក់​ប្រឡូក​ក្នុង​មុខ​ជំនួញ​បទឧក្រិដ្ឋ ជា​មេ​ឈ្មួញ​បទល្មើស​ព្រៃឈើ យ៉ាង​គួរអោយភ្ញាក់ផ្អើល បំផុត​មិន​គួរឲ្យ​ជឿ​សោះ ។​

​ភាព​យ៉ាង​គួរអោយ​ភ្ញាក់ផ្អើល​បំផុត​នោះ ថ្មីៗ​នេះ​គេ​បានឃើញ​ឧ​កញ្ញ៉ា គិត ម៉េង បាន​ចេញ​មុខ​ប្រគល់​សិទ្ធ​ទៅអោយ​បងថ្លៃ​របស់​ខ្លួន​ឈ្មោះ លុច ជា​តំណាង និង​ជា​មេការ ព្រម​ទាំង​ដៃ​ជើង​មាន​ឈ្មោះ សេង , ប្រពន្ធ និង​ផ្កាយ​៣​អង្គរក្ស​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត (​ហៅ ជ័យ ) ចាប់ផ្តើម​ប្រមូល​កាប់បំផ្លាញ ព្រៃឈើ​ពី​ក្រៅ​តំបន់​បាត​អាង ដឹក​យក​មក​បន្លំ​ដាក់​ក្នុង​ក្រុមហ៊ុន​យ៉ាង​អនាធិបតេយ្យ​បំផុត ដើម្បី​បន្លំ​ដឹក​ចេញ​អោយ​គេ​ហៅថា ៖ ពី​បទល្មើស​ព្រៃឈើ ក្លាយទៅជា​ឈើ​ស្របច្បាប់ ! ។

​មិនតែប៉ុណ្ណោះ សូម្បី​តែ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ប្រចាំ​តំបន់ ក៏​បាន​ក្លាយទៅជា​អង្គរក្ស​យាម​ការពារ​ការពារ​មើលផ្លូវ​រងចាំ​តែ​លើក​ដៃ​ទទួល​កញ្ចប់​សំណូក​លុយ​បទល្មើស​ព្រៃឈើ​តាមរយៈ​លោក​មេការ​ឈ្មោះ លុច និង​កូនជឹង​ឈ្មោះ​សេង នឹង​ប្រពន្ធ យ៉ាង​រលូន​ជា​ប្រចាំ​ជើង ប្រចាំខែ ប្រចាំ​ថ្ងៃ​យ៉ាង​អសមត្ថភាព​បំផុត ដោយ​មិន​ខ្ចី​ខ្វល់​ពី​តួនាទី​ដែល​រដ្ឋាភិបាល​ដាក់ចុះ​អោយ​ខ្លួន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នោះទេ ។ ហើយ​ថែមទាំង​ធ្វើខ្លួន​អោយ​ក្លាយទៅជា ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ជាមួយ និង​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ របស់​ឧ​កញ្ញ៉ា គិត ម៉េង សំអាត​បាត​អាង​សេ​សាន​ក្រោម​ពីរ យ៉ាង​អនាធិបតេយ្យ​បំផុត​ដែល​បញ្ហា​នេះ គួរតែ​ថ្នាក់លើ រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មិន​គួរ​នឹង​មើលរំលង​នោះទេ ! នឹង​គួរតែ​ពិនិត្យ ពិចៃ​ពិចារណា​ឡើងវិញ ពំ​ពី​ភាពស្របច្បាប់ និង​ករណី​ដែល​សកម្មភាព​បទល្មើស​នោះ កំពង់តែ​នាំគ្នា​លួច​គៃបំបាត់​ពន្ធ​រដ្ឋ​ជា​ខ្សែបណ្ដោយ​យ៉ាង​សកម្ម​នោះ ។​

​ថ្មីៗ​តាម​ការ​ទំលាយ​ផ្ទៃក្នុង នៃ​របាយការណ៍​ស្រាវជ្រាវ​បានអោយដឹងថា ៖ តាម​កិច្ចសន្យា​នៃ​ការចុះ​កុងត្រា​ប្រមូល​ស្តារ​បាត​អាង ដែល​មាន​ចំនួន ៧០ ទៅ ៧៥ លាន​ដុល្លារ ។ ហើយ​ដែល​គ្រាន់តែ​ប្រភព​ផ្ទៃក្នុង​ខ្សឹប​ថា ៖ គ្រាន់​មួយឆ្នាំ ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ របស់​ឧ​កញ្ញ៉ា គិត ម៉េង បាន​ចំណេញ​កប់​ក្តោង រាប់​សិប​លាន​ដុល្លារ ពី​ការស្តារ បាត​អាង​វា​រី​អគ្គីសនី​សេ​សាន​ក្រោម​ពីរ គុណ​នឹង​ដប់​ដង មិន​ចាំបាច់​ដល់​សព្វថ្ងៃ​រយៈពេល​៧​ឆ្នាំ​នោះ​ទេ ។​

​ជាថ្មី សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ខាងក្រៅ​តំបន់ បាត អាង នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន ក្រោម​ពីរ បាន​ចាប់​កក្រើក​ឡើងវិញ​យ៉ាង​គ្រឹក​គគ្រេង​សារ​ជា​ថ្មី​ទៀត ហើយ​បន្ទាប់ ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត​ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ ដែល​បានមកពី​ការ​ឈូសឆាយ កាលពី​ថ្ងៃ​ទី​៣០​ខែសីហា​កន្លង​ទៅ​ថ្មីៗ​។
​មិនតែប៉ុណ្ណោះ ករណី​នេះ​ត្រូវបាន​ក្រុម​អ្នកឃ្លាំមើល​ព្រៃឈើ ដាក់​ការសង្ស័យថា អ្នកឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​គឺជា​អ្នក​បើកដៃ​បន្តឲ្យមាន​ការកាប់បំផ្លា​ញ​ព្រៃឈើ​ពីក្រៅ​តំបន់បាត​អាង​បែបនេះ​។​

​ប្រភព​សហគមន៍​ជនជាតិដើម​ភាគ​តិច​មួយ​រូប​រស់នៅ​ឃុំ​ស្ដៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ឲ្យគេ​ហ​ទំព័​រយើង​ដឹង​ថា ៖ រយៈពេល​ជាង​ដប់​ថ្ងៃ​មក​ហើយ​គាត់​ឃើញ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ទឹក និង​បន្ត​ដឹក​តាម​រថយន្ត​ប្រកុង​ចូលក្នុង​ទីតាំង​រោងម៉ាស៊ីន​អារឈើ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី បានចាប់ផ្តើម​គគ្រឹកគគ្រេង​ឡើងវិញ​ហើយ​។ ហើយ​មិនតែប៉ុណ្ណោះ​ឈើ ទាំងនោះ​គេ​កាប់​ចេញពី​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ដែល​ស្ថិតនៅ​ជាប់​ព្រំដែន​ឡាវ​ក្នុងស្រុក​សៀម​ប៉ាង​។ តាម​ប្រភព​កម្មករ​អារឈើ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យដឹងថា ៖ លោក​ឧកញ៉ា លឹម ប៊ុណ្ណា​ហៅ​ឧកញ៉ា ខ្នា និង​លោក​ឧត្តមសេនីយ៍ ឈ្មោះ​ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ បាន​ទទួល​អាជ្ញាសិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​អ្នកឧកញ៉ា​គិត ម៉េង ក្នុង​ការកាប់​បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ចូលមក​ក្នុង​ទីតាំង​ស្តុក​ដ៏​ធំ​មហិមា​មួយ​កន្លែង​ចម្ងាយ​៣​គីឡូម៉ែត្រ​ខាងជើង​ទំនប់​វា​រី​អគ្គិសនី ដឹក​អារច្រៀក​រួច​លើក​ឡើង​រថយន្ត​យី​ឌុប​ដឹក​បន្ត​យកទៅលក់​នៅ​ព្រំដែន​ប្រទស​វៀតណាម​។

​ដោយឡែក ប្រភព​ខាងលើ​បន្តថា ៖ ឈ្មោះ សេង និង​ប្រពន្ធ ជា​មេការ​ក្រុមហ៊ុន [Royal Group] របស់​អ្នកឧកញ៉ា គិត ម៉េង និង​លោក សាន ច​យ​ជា​មេការ​របស់​លោក​ឧកញ៉ា លឹម ប៊ុណ្ណា និង​ឈ្មោះ ឃុយ ជា​មេការ​របស់​ឧត្តមសេនីយ៍ ម៉ឹក សុផាន់​ណា​រ៉េត បាន​កៀងគរ​ពលរដ្ឋ​រាប់ពាន់​នាក់​ប្រដាប់​ដោយ​ម៉ាស៊ីន​ត្រង់​ស៊ីន័​ររាប់រយ​គ្រឿង និង​រថយន្តប្រ​កុងរាប់រ​យ​គ្រឿង ឲ្យចូល​ទៅ​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ និង​ព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ដែល​ការពារ​ដោយ​ព្រះរាជក្រិត្យ​យ៉ាង​អនាធិ​បតេ​យ្យ ។ ហើយ​ដឹកជញ្ជូន​ចូលទៅក្នុង​តំបន់​បាត​អាង ដើម្បី​ប្រែក្លាយ​ឈើ​ទាំង​នោះ​ឲ្យទៅជា​ឈើ​ស្របច្បាប់​។
​បើ​តាម​ប្រភព​កម្មករ​ដដែល​រូប​នេះ​បន្ថែម​ថា ៖ តាម​ការប៉ាន់ស្មាន​ឈើ​គ្រប់​ប្រភេទ​ដូចជា ធ្នង់ សុ​ក្រំ ស្រឡៅ គគី ក​កោះ និង​ឈើទាល ឈ្លី​ក មិនតិច​ជាង​២​ម៉ឺន​ម៉ែត្រគូប​នោះទេ ដែល​គេ​ស្តុក​ទុក​ក្នុង​បរិវេណ​ដ៏​ធំ​រាប់​គីឡូ​ដី​ខាងលើ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បិទ​មិនឲ្យ​មាន​ការដឹកជ​ញ្ជូ​ន​ឈើ​កាលពី​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ កន្លងទៅ ។  ហើយ​ដែល​បរិវេណ​នេះ ត្រូវបាន​គេ​ដាក់​កម្លាំង​ប្រដាប់អាវុធ​យាមកាម​គ្រប់​ច្រក​មិន​ឲ្យ​អ្នក​ក្រៅ​ចូល​ឡើយ បច្ចុប្បននេះ ។

​ពាក់ព័ន្ធ​បញ្ហា​នោះ ប្រជា​សហគមន៍​បាន​លើកឡើង​ថា ៖ ព្រៃឈើ​ដែល​ជា​ប្រភព​ផល អនុផល​របស់​ជនជាតិ​ដើម​ភាគតិច បាន​បាត់បង់​ទាំងស្រុង ហើយ​បច្ចុប្បន្ន​នៅ​សេសសល់​តែ​ឈើ​មិន​ទាន់​គ្រប់​អាយុ និង​គ្មាន​តម្លៃ​លើ ទីផ្សារ​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​គួរតែ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ ពី​ការ​អសមត្ថភាព​របស់​ក្រុមហ៊ុន អាំង អែ​ន អាសូ​ស៊ី​អ៊ែត ឡូ​យើ ឧកញ៉ា គឹ​ត ម៉េង នេះ​ផង ។

​បញ្ហា​នេះ​ដែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក សឹង សែន​ករុណា សម្ដែង​ការសោកស្តាយ ពី​វិនាសកម្ម​ព្រៃឈើ​នៅ​តំបន់​នោះ ដែល​កម្ពុជា​មានច្បាប់​ស្ដីពី​ព្រៃឈើ និង​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ អនុលោម​តាម​ច្បាប់​កំណត់ ក៏​ប៉ុន្តែ​ធាតុពិត ការលប់បំបាត់​បទល្មើស​ព្រៃឈើ គឺ​គ្មាន​ប្រសិទ្ធភាព បង្ក​ឲ្យ​ក្រុម​ជនខិលខូច និង អ្នក​មាន​ឥទ្ធិពល នៅតែ​មាន​ឱកាស​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ដដែលៗ​។

​លោក​បន្តថា​៖ «​បើ​ថ្នាក់ ដឹកនាំ​នៅ​បន្ត​មិន​យកចិត្តទុកដាក់ បណ្ដោយ​ឲ្យ​ក្រុម​ទាំងអស់​នោះ នៅតែ​បំផ្លាញ​ធ្វើឲ្យ​ធនធាន ធម្មជាតិ​ហិនហោច​ទៅ និង​ប្រព័ន្ធ​ច្បាប់​កាន់តែ​ធូររលុង គ្មាន​ឥទ្ធិពល​អី​ទៅ​ចាត់វិធានការ​ច្បាប់​លើ​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ទាំងអស់​ហ្នឹង​ទេ​»​។

​គួររំលឹកថា​៖ ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ មាន​ទំហំ ៣៦.០០០ ហិកតា ឋិត​ក្នុង​ស្រុក​សេ​សាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែ​ន អាសូ​ស៊ី​អែ​ត ឡ​យ័រ ( Ang & Associates Lawyer Co ., Ltd ) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំងពី​ឆ្នាំ​២០១២​។

​ផ្ទុយទៅវិញ ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រកឃើញថា ក្រុមហ៊ុន​បាន​ដឹកឈើ​ពី​ខាងក្រៅ​ចូល​ផ្ទៃ​អាង ជា​លេស​ថា សំអាត​បាត​អាង និង​ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ កើតមាន​ច្រើន​ឆ្នាំ​ណាស់​មកហើយ ដោយ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ខេត្ត​ស្ទឹងត្រែង រហូតដល់​ថ្នាក់​ជាតិ​។

​សកម្មជន​បរិស្ថានរ​ក​ឃើញថា ក្រុមហ៊ុន​នេះ​បាន​ដឹក​ឈើ មូល​ធំៗ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ នៅ​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង និង​ស្រុក​វ៉ី​ន​សៃ​ខេត្ត​រតនគិរី ជាប់​ព្រំដែន​ឡាវ ចូល​ក្នុង​បាត​អាង ដើម្បី​បម្លែង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ទៅ​លក់​នៅ​ព្រំដែន​ប្រទេស​វៀ​ណាម​។ ហើយ​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​មួយ​ច្បាប់​លេខ​៩៥២ ស​ជណ កស ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ​និង​ថាមពល​ថា ៖ រាជរដ្ឋាភិបាល​បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​បន្ត ឈូសឆាយ​សំអាត​ទីតាំង​វិនិយោគ ព្រមទាំង​ប្រមូល និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ហើយ ដែល​ពាក់ព័ន្ធ​និង​ព័ត៌មាន​ខាងលើ ភាគី​គ្រប់​ពាក់ព័ន្ធ​ព្រមទាំង​លោក​ឧ​កញ្ញ៉ា គិត ម៉េង  ការិយាល័យ​របស់​យើង មិនអាច​សុំ​កា​ទំនាក់ទំនង​បាន​ទេ​ក្នុង​ថ្ងៃនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *