ឈ្មួញធំៗ​ក្នុងខេត្តយក​ឈ្មោះ លោក ​គឹម រស្មី មេ​បញ្ជាការអាវុធហត្ថ​ខេត្តរតនគិរី​​ធ្វើជាប​​​ង្អែក​ដឹកជញ្ជូនឈើចេញ​ទៅ​ស្រុកយួន​លោក កែប កត់នាយខ​ណ្ឌរដ្ឋបាលព្រៃ​ឈើខេត្ត​រតនគិរីជាអ្នក​សម្របសម្រួលឲ្យ​ឈ្មួញ

By | September 20, 2018

 

ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម ​ខេត្តរតនគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា  មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី  លោក កែប កត់  មិន​ហ៊ាន​ប៉ះពាល់​ ឈ្មួញ ណាប់ វណ្ណៈ  និង​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ  ដែល​ល្បីល្បាញ​ខាង ​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​តាម​ ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ច្រករបៀង​១៩ និង​ច្រករបៀង​ផ្សេងៗ​ទៀត​នោះទេ​។ ផ្ទុយទៅវិញ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ត្រូវបាន​គេ​ដឹងថា​ជា​អ្នកសម្របសម្រួល​ឲ្យ​ឈ្មួញ ណាប់ វណ្ណៈ និង​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ លើស​នេះ​ទៅទៀត​លើផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បាន​លុង ទៅកាន់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​រាប់សិប​កន្លែង ក៏ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ ណាប់ វណ្ណៈ និង​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ទាល់តែសោះ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ដោយសារ​មាន​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ជា​បង្អែក​រឹងមាំ​ទើប​ឈ្មួញ ណាប់ វណ្ណៈ និង​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ ហ៊ាន​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដូច​សព្វថ្ងៃនេះ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ករណី​លោក គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី ជា​បង្អែក​របស់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផងដែរ​។ លើស​នេះ​ទៅទៀត​ដោយសារតែ​ឈ្មួញ​ធំៗ​បាន​យក​លោក គឹម រស្មី ធ្វើជា​បង្អែក​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទើប​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ ស្រុក​កូន​មុំ ស្រុក​វ៉ើ​ន​សៃ ស្រុក​អូរ​ជុំ ស្រុក​តា​វែង ស្រុក​អណ្ដូង​មាស និង​ស្រុក​អូ​រយ៉ា​ដាវ កើតឡើង​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​

ប្រភពពី​មន្ត្រី​អាវុធហត្ថ​នៅក្នុង​ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មាន​ឈ្មួញ​មួយចំនួន​បាន​យក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី មក​ធ្វើជា​របាំង​ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ ដែលជា​មន្ត្រី​អាវុធហត្ថ​និង​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​នាំគ្នា​សម្ងំ​ចាំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ ណាប់ វណ្ណៈ និង​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ យ៉ាង​សុខ​ស្រួល​ព្រោះ​ដឹងថា​ឈ្មួញ​ទាំង​២​នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​។មានត

Leave a Reply

Your email address will not be published. Required fields are marked *