ព្រះសីហនុ៖ប្រ ភពពីមន្ត្រីតូចធំជាច្រើននាក់ ក៏ដូចជាក្រុមឈ្មួញ រកស៊ីបានខ្សឹបឲ្យដឹងថា លោកទុំ ណូប្រធាន សាខា គយនិងរ ដ្ឋាករខេត្តព្រះសីហនុនិង លោកណុប សំអាន មេគយ និងរដ្ឋាករ នៃច្រកទ្វារអន្តរជាតិកំ ពង់ផែទំនប់រ លក បានឲ្យមន្ត្រីថ្នាក់ក្រោម ដែលជាបក្ខពួកជិតស្និទ្ធនឹងខ្លួនលួច បង្កើតការិយាធិបតេយ្យ ដោយឃុបឃិតជាមួយឈ្មួ ញធំ ៗឲ្យនាំទំនិញគេចពន្ធ និងប្រេងគេចពន្ធចូលយ៉ាង គំហុកតាមកំពង់ផែទំនប់ រលកធ្វើការរបៀបកន្ទេ លធំបន្លំ ដេក សម្ងំស៊ី យ៉ា ងត្រជាក់ចិត្តហ្មង!ពីឈ្មួញបង់ពន្ធមិន គ្រប់ដែលធ្វើឲ្យលោក មេគយរូបនេះក្លាយខ្លួ នទៅជាមហា សេដ្ឋី ប្រាក់វា ល់លានចាយលែងអស់ទៅហើយ។ប្រភពខាងលើបាន ខ្សឹបមកប្រាប់ឲ្យដឹង ថាលោកទុំណូនិង លោកណុប សំអានបាន ឃុបឃិតជាមួយ មេឈ្មួញធំៗជា ច្រើនឲ្យនាំចូល ទំនិញគេពន្ធយ៉ា ងគំហុកតែម្តង ដែលជាឱកាសរ កលុយកាក់យ៉ា ងធំមហិមារបស់លោកមេគយរូបនេះ ជាមួយមេឈ្មួញ ធំៗដោយគេយក លេសថាយកលុ យជួយទៅថ្នាក់ លើតែធាតុពិតលុយទាំងនោះចូលហោប៉ៅបុគ្គលមេគយរូបនេះនិងបក្ខពួកគាត់តែប៉ុណ្ណោះ។ប្រភពនៅបានខ្សឹបប្រាប់ ឲ្យដឹងបន្តទៀតថាក្រុមឈ្មួញដឹ កទំនិញតាមទូកតាមរថយន្តបា នក្លាយទៅជាផ្ទាំងស៊ីបរបស់ លោកទុំណូនិងលោកណុបសំអា នដោយបានគាបជំរិតបង្ខំឲ្យប ង់ថវិកាក្រៅវិក្កយបត្រនៃចំណូ លពន្ធរដ្ឋប្រ យោជន៍បុគ្គ លប្រ ព្រឹត្តអំពើពុករលួយក្នុ ងចេតនាទុច្ចរិតបំបា ត់ចំណូលពន្ធរបស់រ ដ្ឋដែលផ្ទុយពីតួនាទី ខ្លួនក្នុងការទប់ស្កាត់ ទំនិញគេចពន្ធបង្ក្រាបសហការជាមួយស្ថាប័នប្រមូលពន្ធជូនរដ្ឋ។តែបែរជាមេគយទាំង២រូ បនេះក្លាយជាតួអង្គទាញ យកប្រភពសេដ្ឋកិច្ចលុយក្រោមតុនិងបង្កើតការិយាធិបតេយ្យឲ្យទំនិញគេចពន្ធហូរចូលយ៉ា ងគំហុកតាមកំពង់ផែនេះ ក្លាយខ្លួនជាសេដ្ឋីប្រាក់វាល់លានដុល្លារ។ប្រភពបានខ្សឹបប្រាប់មកឲ្យដឹងទៀតថាកន្លងមកក៏ដូចបច្ចុប្បន្នកំពង់ផែទំនប់រលកទំនិញនិងប្រេងជាច្រើនប្រភេទដែលភាគច្រើនគេចពន្ធបន្ទាប់ពីសមត្ថកិច្ចនិងខាងស្ថាប័នគយរបស់លោកទុំណូនិងលោកណុបសំអានជាអ្នកបើកភ្លើងខៀវឲ្យក្រុមឈ្មួញដែលស្និ តនឹងខ្លួនក្នុងនោះមានប្រភេទទំនិញស្ករសចាប់ហួយស្រាបៀរកង់រថយន្តដែកស៊ីម៉ងត៍។ល។ក្នុងនោះប្រភពនៅបានបញ្ជាក់ឲ្យ ដឹងបន្ថែមថាក្រុមឈ្មួញដែលមាន ឱកាសប្រើប្រាស់រថយន្តប្រភេទ យីឌុបជាលក្ខណៈរថយន្តខ្សែ ដឹក ជញ្ជូនទំ និញគេចពន្ធ បង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងប្រភេទទំនិញជាដើម។ ដោយដឹកចេញពីកំពង់ផែទំនប់រលកបាន មានដូចជាក្រុមហ៊ុនដែលមានឈ្មួញឈ្មោះ -គាធី -ចៃរ៉ា -ចែវី -ណុប -កូ -សុខុម -ហួត-ទៀវិចិត្រ និងមានឈ្មួញជាច្រើនទៀតដែ លជាសែទុយោក្រាស់ៗនិងមាន ខ្នងបង្អែកជាមេកម្លាំងប្រដាប់អា វុធជាដើម។ល។ប្រភពបានទម្លាយឲ្យដឹងទៀត ថាលោកណុបសំអានបានឲ្យម ន្ត្រីរបស់គាត់យកលុយពីឈ្មួញ ជាច្រើនដំណាក់កាល នៅរាល់ទំនិញដែលដឹកតាមទូកចូលមកកំពង់ផែទំនប់រលក ភាគច្រើនជាទំនិញគេចពន្ធតែម្តង។ ដោយលោកទុំណូនិងលោក ណុប សំអាន បានឲ្យកូនចៅរកលុយ ដោយការគាបសង្កត់ពីឈ្មួញតាមវិធី ទី១-យកលុយពីម្ចាស់ទំនិញនៅលើទូក ដែលដឹកពីប្រទេសថៃ។ ២-យកលុយពីម្ចាស់ទទួលចាំទិញ ទំនិញ។ ៣-យកលុយពីក្រុមហ៊ុនដឹកជញ្ជូនខាងលើ ឲ្យបង់ជាក្បាលរថយន្ត ដោយក្នុងមួយរថយន្តពី៣០០ ទៅដល់៥០០ដុល្លារ។លើកលែងតែខាងរថយន្តដឹកស្ករសដែលយកតម្លៃទាបខណៈឈ្មួញបង់ពន្ធគ្រប់ចំនួន។មន្ត្រីបានទម្លាយឲ្យបានដឹងទៀតថាបើទោះជាមានករណីទំនិញខ្លះបង់ពន្ធតាមឯកសារប្រតិវេទន៍គយក៍ដោយ។ក៏លោកទុំណូនិងលោកណុបសំអានបង្កើតឲ្យមានការិយាធិបតេយ្យបង់លុយក្រោមតុដែរពោលគឺក្នុងមួយឯកសារយ៉ាងតិចចាប់ពី៧០ដុល្លារឬជាង១០០ដុល្លារចាត់ចែងទៅមន្ត្រីគយថ្នាក់ក្រោម។ប្រភពបានខ្សឹបឲ្យដឹងទៀតថា ក្នុងមួយយប់ៗ រថយន្តដឹកទំនិញចេញពីកំពង់ផែទំនប់រលក ដូចហែកឋិនហើយលោកទុំណូនិ ងលោក ណុបសំអា នក៏ទទួល បា ននូវប្រភពសេដ្ឋកិច្ចពីចំណូលឲ្យ ឈ្មួញបង់លុយបង់ក្បាលរថយន្ត និងចំណូលផ្សេងទៀតបានមក ពីឈ្មួញបង់ប្រចាំខែក្នុងមួយករណីរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធ។ប្រភពបានបង្ហើបប្រាប់ ឲ្យដឹងថា នៅតំបន់កំពង់ ផែទំនប់រលកនេះ ឈ្មួញធំៗជាច្រើនតែងតែកោតខ្លាចលោកមេគយទុំណូនិងលោក ណុប សំអាន នេះយ៉ាងខ្លាំង ដោយសារតែគាត់តែងតែយកឈ្មោះលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិ ងរដ្ឋាករកម្ពុជាទៅគំរាមគំហែងក្រុមឈ្មួញឲ្យខ្លបខ្លាច។ហើយគេមិនដឹងថាលោកមេគយច្រកកំពង់ផែទំនប់រលករូបនេះបានដាក់សំណែនអ្វីខ្លះក្នុងមួយខែៗជូនលោកបណ្ឌិតគុណញឹមនោះ ទេបានជា គាត់ហ៊ានយកឈ្មោះមេកើយខ្លួនមកគំរាមដល់ក្រុមឈ្មួញឲ្យខ្លាចខ្លួនបែបនេះ?ឬមួយលោកមេគយទាំង២រូប នេះធ្វើបែបនេះដើម្បីអំណាចនិងសេដ្ឋកិច្ចក្រោមតុចូលហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ?។រឿងរ៉ាវនេះសារពត៌មានយើងមិនធ្វើការវែកញ៉ែកខុសត្រូវអ្វីទេទុកនាទីជូនអង្គភាពប្រឆាំងអំពើពុករលួយនិងលោកបណ្ឌិតគុណញឹមអគ្គនាយគយនិ ងរដ្ឋាករធ្វើការតាមសមត្ថកិច្ចខ្លួនចុះ។តែបើលោកមេគយទាំង២រូបនេះ មានអ្វីបកស្រាយយ៉ាងណានោះ ទេព្រោះទូរស័ព្ទមិនលើកសោះនៅថៃ្ងនេះ!?៕ដោយ៖ពុតសាម៉ាត់