ព្រះសីហនុ៖ឈ្មួញបានខ្សឹបថា ក្រោមអំណាចលោកហេង សំហៃ ប្រធានការិយាល័យ គយនិងរដ្ឋាករ កែវផុស បាន ប្រព្រឹ ត្តអំពើពុករលួយ ជាចំហផ្ទុយពីការ ងារតួនាទីភារកិច្ចឆក់ យកប្រយោជន៍តាមរយៈ គាបសង្កត់ ឈ្មួញ អោ យប ង់លុយក្បាលឡានឃុបឃិត ជាមួយឈ្មួញដឹកទំនិញបង់ ពន្ធមិនគ្រប់ឈ្មួញរត់ការប៉ាវ ដឹកទំនិញជាដើម ។តែចំ ណូល បានធ្លាក់ចូលលក្ខណៈ បុគ្គលនិងបក្ខពួកក្នុង១ខែរាប់ សិបម៉ឺនដុល្លារឯណោះ !។លោក ហេង សំហៃ តែង យក ឈ្មោះ លោកគុណ ញឹម មកបន្លាច បន្លំ ឈ្មួញមួ យម៉ាត់ណាក៏ជាបញ្ជា (ឯកឧត្តមប្រតិភូ-ឯកឧត្តមអគ្គ)។ នេះបើ តាម ឈ្មួញ បានលើកឡើងថា លោក ហេង សំហៃ បង្ខំអោយ ឈ្មួញបង់លុយនោះ គឺធ្វើតាមបញ្ជារ បស់មេ ជាថ្នាក់ លើ។យ៉ាងតិចមានក្រុមហ៊ុនដឹកជញ្ជូនទំនិញចំនួន៥-៦ បានរកស៊ីដឹកទំនិញ ចេញពីច្រកកែវផុស។ បើទោះជាមានឯកសារបំពេញបែបបទគយ(Custom Clearance) ក៏ដោយក៏មានអំពើឃុបឃិតគ្នារវាងមេគយ លោក ហេង សំហៃ និងក្រុមហ៊ុនដឹកជញ្ជូន បង់ពន្ធមិនគ្រប់ ក្នុងចេតនាទុច្ចរិតបំបាត់ចំណូលពន្ធរបស់រដ្ឋ តាមរយៈបង់នាំចូលម៉ាស៊ីនត្រជាក់ កង់ឡាន គ្រឿងអេឡិចត្រូនិច ។ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ ជាទំនិញចម្រុះឬទឹកដោះគោជាដើម។ មន្ត្រីបានលួចបង្ហើបថាក្រុមហ៊ុនដែលមានឱកាសបំពេញបែបបទគយ(Custom Clearance) បង់ពន្ធមិនគ្រប់ និងបង់ពន្ធក្លែងភេទទំនិញ គឺមាន ក្រុមហ៊ុនគា ធី ,ក្រុមហ៊ុនលោក ហុង ឡេងហួ ហៅ ទីខ្មូត, ចែវីន ,ចែហួង,ហ៊ាកូ,យាយស៊ី។ល។ ជាទម្លាប់ គេនាំចូល ជាសំបកកង់ឡាន ប្រេងម៉ាស៊ីន ស្រាបៀរ ទឹកក្រូច ឬមានទូរស័ព្ទផ ងនោះ។ ប៉ុន្តែប្រកាសនៅក្នុងឯកសារគយ ជាទំនិញចម្រុះ ឬទឹកដោះ។ ទោះបង់ពន្ធគ្រប់ ឬមិនគ្រប់ តែការប ង់ពន្ធក្លែងភេទទំនិញបែបនេះ គឺរដ្ឋបាត់បង់ចំណូលពន្ធធ្ងន់ធ្ងរបំផុត។ និយាយរួម លោក ហេង សំហៃ ប្រធានការិយាល័យគយនិងរដ្ឋាករកែវផុសមានផែនការធ្វើយ៉ាងណារកចំណូលពន្ធអោយស្របតាមទិសដៅរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាកំណត់ឬអោយបានលើសផែនការ។ក្រៅពីនោះគា ត់ប្រឹងប្រមូលដាក់ហោប៉ៅបុគ្គល បក្ខពួកគាត់ ពិសេសក៏ត្រូវផ្តល់ជាកញ្ចប់តាមតម្រូវការថ្នាក់លើផងដែរ។ ប្រយោជន៍កា រពារតំណែង។
ទម្លាប់អំពើពុករ លួយរបស់ លោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស មួយចំនួនបានមកពី ក្រុម ហ៊ុនបង់លុ យជាប្រចាំខែ ខ្លះទៀតបានមកពីការយោគយល់លើឯកសារបំពេញបែបបទគយ(Custom Clearance)មួយភាគទៀតបានមកពីចំណូលរឿងរាប់ក្បាលដឹកទំនិញចេញយកលុយ យ៉ាងតិចក្នុងសេវា៣០ ០ដុល្លារសម្រាប់រថយន្តយីឌុប១គ្រឿង។ ដោយឡែកឡានកង់១០ មានករណីបញ្ចុះតំលៃក្រោម៣០០ដុល្លារ ពិនិត្យនិងធ្វើតាមជាក់ស្តែងរវាងឈ្មួញស្និទ ឈ្មួញមានខ្សែ ឈ្មួញរកស៊ីដឹកជាអចិន្ត្រៃយ៍ ដោយការយកលុយនេះ លោក ហេង សំហៃ គាត់ទាញប្រភពសេដ្ឋកិច្ចបានគ្រប់ស្នៀត(របៀប) បានន័យថា ពីក្រុមហ៊ុនក៏បាន ពីម្ចាស់ឡាន ស៊ីឈ្នួលដឹកទំនិញក៏បាន រកចំណូលពុករលួយកម្រិតខ្ពស់ គិតជាមធ្យមក្នុង១ ថ្ងៃមានរថយន្តដឹកទំ និញពី៤០ទៅ ៥០គ្រឿងរប ស់ ក្រុមហ៊ុនគា ធី ,ក្រុមហ៊ុនលោក ហុង ឡេងហួ ហៅ ទីខ្មូត, ចែវីន,ចែហួង,ហ៊ាកូ,យាយស៊ី ។ ដូច្នេះលោក ហេង សំហៃ អាចប្រមូលលុយនេះ យកមកធ្វើមានបានផ្ទាល់ខ្លួនយ៉ាងគ្រហើៗ។
ពាក់ព័ន្ធជុំវិញការរិៈគន់ការដឹកនាំរបៀបពុករលួយ របស់លោក ហេង សំហៃ ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុ ស អង្គភាពយើងមិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១៣ខែមីនា ឆ្នាំ២០២០ដោយទូរ ស័ព្ទចូលគ្មានអ្នកលើ ក។សូមបញ្ជាក់ថាលោក ហេង សំហៃ ឡើងកាន់តំណែងជា ប្រធានការិយាល័យគយ និងរដ្ឋាករ កែវផុស កាល ពីថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៦ ជំនួសលោក នុត លីឆួយកាលទៅនេះ៕ដោយ៖លោកស្រីជាគន្ធា