មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ប្រមាណ២សប្ដាហ៍ចុងក្រោយនេះក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ បង្កើនសកម្មភាពកាប់ឈើក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅក្នុងទីតាំងក្រុមហ៊ុនរបស់ខ្លួនរាប់សិបគោយន្តនិងរាប់សិ បរថយន្ត ក្នុងមួយថ្ងៃដោយគ្មានញញើតអ្វីទាំងអស់។ ទាំងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សុទ្ធតែរក្សា ភាពស្ងៀមស្ងាត់ មិនចា ត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ របស់ជំទាវ សេង គាង បំផ្លាញព្រៃ ឡង់យ៉ាងម ហន្តរា យនោះ ឡើយ។
ប្រភពពីសកម្មជនព្រៃឈើនិង ប្រជាសហគមន៍ការពារព្រៃឡង់ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា រហូតម កដល់ពេលនេះ មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញក្នុងខេត្តព្រះវិហារ មិនទាន់ចាត់វិធានការទប់ស្កាត់ករណីក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និ ងវិនិយោគ កាប់ឈើនៅក្នុងតំបន់ព្រៃឡង់យ៉ាងពេញបន្ទុកនោះទេ។ ប្រការនេះកំពុងធ្វើឲ្យក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ ដែលមានជំទាវ សេង គាង ជាម្ចាស់បន្តបំពានកា ប់ឈើក្នុងព្រៃឡង់ខា ងក្រៅទីតាំងដីសម្ប ទានរបស់ខ្លួនធ្វើ អាជីវ កម្មយ៉ាងមហន្តរាយ។ ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ បានលើកឡើងថា ព្រៃឡង់ក្នុងតំបន់៤ និងតំបន់៥ ឃុំរៀបរយ ចៀសមិនផុតពីសេចក្តីវិនាសដោយសារស្នាដៃក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ ដែមានភាគហ៊ុនរបស់យួននោះទេ។
ប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ បានឲ្យដឹងថា ផ្អែកលើលិខិតអនុញ្ញាត១ស ន្លឹករបស់ក្រសួងកសិកម្មដែ លមាន លោក វេង សាខុន ជារដ្ឋមន្ត្រី គឺក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ បំពានកាប់ឈើខាងក្រៅ ទីតាំងក្រុម ហ៊ុនរបស់ខ្លួ នរួ ចដឹកឈើចូលទីតាំងក្រុមហ៊ុនតាមអំពើចិត្ត។ ចំណែកលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ មិនហ៊ានប៉ះ ពាល់ក្រុមហ៊ុ នធីង៉ា អភិវឌ្ឍន៍និងវិនិយោគ ដែលមានខ្នងបង្អែករឹងមាំនោះទេ។ ជាពិសេសម ន្ត្រីបរិស្ថានប្រ ចាំតំបន់ព្រៃឡ ង់ស្រុករវៀង បានបណ្តោយឲ្យក្រុមហ៊ុនធីង៉ា អភិវឌ្ឍន៍និងវិនិយោគ បំផ្លាញព្រៃឡង់នៅចំណុចវាលឡង់ តំបន់៤ តំបន់៥ យ៉ាងងងើល។មានត