ប្រភពបានឲ្យដឹងថាក្រុមគយចល័តក្រសួងឈើរជើងក្នុងស្រុកអន្លង់វែង ដែលប្រព្រឹត្តអំពើពុករលួយយ៉ាងពេញ បន្ទុកនោះស្ថិត នៅក្រោមការគ្រប់គ្រងរ បស់លោក យឹម ផល្លី ក្នុងពេលដែលលោក យឹម ផល្លី ធ្វើជាអនុប្រធានគយចល័ត តំបន់៥។ ដូច្នេះនៅពេលដែលលោក យឹម ផល្លី ទទួលបានតំណែងជាមេគយចល័តតំបន់៥ គឺលោក យឹម ផល្លី កាន់តែមានអំណាច ធំធេង ក្នុងការប្រព្រឹត្តអំពើពុករលួយជាមិនខាន។
ក្រុមឈ្មួញនិងអាជីវករដែល ប្រកបរបរដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ -សៀមក្នុងខេត្តបន្ទាយមានជ័យ ឆ្លងកាត់មុខ ស្នាក់ ការគយចល័តផ្លូវជាតិលេខ៥ ចំណុចគល់ស្ពានទឹកថ្លា ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ចូលមករាជធានីភ្នំពេញ បាន ឲ្យដឹងថា ការតែងតាំងលោក យឹម ផល្លី ជាមេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា គឺបាន ត្រឹមធ្វើឲ្យ ល្អមើល ប៉ុណ្ណោះ។ ដោយហេតុថា កន្លងមកក្នុងតួនាទីជាអនុប្រធានគយច ល័តតំបន់៥ គឺលោក យឹម ផល្លី ល្បីល្បាញខាង ប្រព្រឹត្តអំ ពើ ពុ ករ លួយយ៉ាងពេញបន្ទុក ដូច្នេះនៅពេលទទួលបានតំណែងជាប្រធានការិយាល័យស្រាវ ជ្រាវនិងបង្ក្រាបអំពើ រត់ពន្ធតំបន់៥ ឬហៅថា មេគយចល័តតំបន់៥ គឺលោក យឹម ផល្លី ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងក្លាថែមទៀតជាមិនខាន។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសសៀមតាម ច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យ ដឹង ថា ថ្មីៗកន្លងទៅនេះក្រុមគយចល័តក្រសួង ឈរជើងនៅស្នាក់ការក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង គាបយកលុយលើតុក្រោមតុពី ពួកគេយ៉ាងកំរោល។
គួរបញ្ជាក់ដែរថា លោក ឈួន សោភា មេគយចល័តតំបន់៥ ត្រូវបានដកហូតចេញពីតំណែងដោយសា រជាប់ពាក់ព័ន្ធរឿងអា ស្រូវពុករលួយតាម ច្រើនរូបភាពហើយជាប់ពាក់ព័ន្ធទៅ នឹងករណីមន្ត្រីយោធាការពារព្រំដែន១រូបចងក ធ្វើអត្តឃាតកាល ពីពេលថ្មីៗកន្លងទៅនេះ។ ក្រោយពេលរឿងអាស្រូវរបស់លោក ឈួន សោភា ត្រូវបានបើកកកាយជាសាធារណៈគឺលោក ឈួន សោភា ត្រូវបានដកចេញពីតំណែងហើយលោក យឹម ផល្លី ត្រូវបានទទួលតំណែងជាមេគយចល័តតំបន់៥ ជំនួសលោក ឈួន សោភា។ ប៉ុន្តែក្រុមឈ្មួញនិងក្រុមអាជីវករបានលើកឡើងថា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយក គយនិងរដ្ឋា ករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះការដាក់លោក យឹម ផល្លី ជំនួសតំណែងលោក ឈួន សោភា គឺអាចធ្វើឲ្យលោក យឹម ផល្លី បង្កើនសកម្មភាពពុករលួយខ្លាំងជាងមុន។មានត